ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងត្រូវបិទបញ្ចប់ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះហើយ ។ នៅថ្ងៃនេះ មុននឹងឈានដល់ការ បិទបញ្ចប់កិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំចំនួន០២ទៀត គឺកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ និងកិច្ចប្រជុំកំពូល អាស៊ីបូព៌ាលើកទី១៧។ កិច្ចសន្ទនាអាស៊ានជាសាកល...
ភ្នំពេញ៖ លោក Anthony Albanese នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី បានថ្លែងថា អូស្ត្រាលី នឹងបន្តគាំទ្រកម្ពុជាលើគ្រប់វិស័យ រួមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចដោយចីរភាព ដើម្បីចូលរួមចំណែកធ្វើឲ្យកម្ពុជា ទទួលបានស្ថិរភាព និងវិបុលភាព។ ក្នុងជំនួបសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១២ ខែវិច្ឆិកាលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានគោរពវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់សម្ដេចតេជោ និងអបអរសាទរកម្ពុជា ទទួលបាននូវការអភិវឌ្ឍន៍ រីកចម្រើនយ៉ាងឆាប់រហ័ស...
ភ្នំពេញ៖ លោក Justin Trudeau នាយករដ្ឋមន្រ្តីប្រទេសកាណាដា បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប អាស៊ាន-កាណាដា និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។ ប្រភព៖ ក្រសួងព័ត៌មាន
ភ្នំពេញ៖ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានឱ្យដឹងថា បណ្តាប្រទេសក្នុងតំបន់អាស៊ាន នៅតែមានការព្រួយបារម្ភអំពីសង្គ្រាម នៅអ៊ុយក្រែន ដែលប៉ះពាល់ដល់ ការទទួលបានស្បៀងអាហារនិងថាមពល សម្រាប់ប្រទេសជាច្រើន ធ្វើឱ្យប្រទេសទាំងនោះជួបការលំបាក ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១២...
ភ្នំពេញ៖ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ (25th ASEAN-China Summit) ដែលរៀបចំនៅសណ្ឋាគារ សុខាភ្នំពេញ។ កិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំជាមួយលោក លី...
ភ្នំពេញ៖ អាស៊ាន បានឯកភាពគ្នាជាគោលការណ៍ អនុញ្ញាតឲ្យទីម័រឡេស្តេ ចូលរួមជាសមាជិកអាស៊ានទី១១ និងផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ ។ តាមរយៈសេចក្តីថ្លែងការណ៍ របស់ប្រមុខដឹកនាំអាស៊ាន នាថ្ងៃទី១១ វិច្ឆិកានេះ បានឲ្យដឹងថា ប្រមុខដឹកនាំអាស៊ាន បានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយពិចារណាលើលទ្ធផល នៃបេសកកម្មស្វែងរកការពិត របស់សសរស្តម្ភសហគមន៍ សន្តិសុខ-នយោបាយអាស៊ាន...
កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធដទៃទៀត ចាប់ដំណើរការពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរ វេនឆ្នាំ២០២២ ។ កិច្ចប្រជុំអាស៊ានលើកនេះ បានធ្វើឡើងក្រោមប្រធានបទ «អាស៊ានរួមគ្នាធ្វើ ៖ ដោះស្រាយបញ្ហា ប្រឈមទាំងអស់គ្នា»...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកានេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយអន្តរសភា អាស៊ានហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន រួមជាមួយបណ្តាមេដឹកនាំអាស៊ានដទៃទៀត បានអញ្ជើញជួបប្រជុំជាមួយ តំណាងយុវជនអាស៊ាន។ សូមបញ្ជាក់ថា យុវជនត្រូវបានចាត់ទុកថា ជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងជាកម្លាំងផលិតកម្មដ៏មានសក្តានុពល។ យុវជនក្នុងតំបន់អាស៊ានអាយុចន្លោះពី១៥ ទៅ៣៤ឆ្នាំ មានចំនួនប្រមាណ...
ភ្នំពេញ៖ លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូសូហ្វ រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសព្រុយណេ បានថ្លែងថា ព្រុយណេ គាំទ្រយ៉ាងពេញទំហឹង ចំពោះកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងលោក ប្រាក់ សុខុន ជាប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ។ កាលពីថ្ងៃទី៩ វិច្ឆិកា...