អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប៉ូលិសបានរកឃើញឃ្លាំងអាវុធ ដែលមានអាវុធ និងគ្រាប់រំសេវជាច្រើននៅក្នុងខេត្ត Baghlan ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន ។ នេះបើយោងតាមអ្នកនាំពាក្យប៉ូលិសខេត្ត Mawlawi Shir Ahmad Burhani បានឲ្យដឹងនៅថ្ងៃអាទិត្យនេះ ។ ដោយធ្វើសកម្មភាពតាមព័ត៌មាន ប៉ូលិសបានសម្រុកចូលផ្ទះ មួយកន្លែងនៅក្នុងទីរួមខេត្ត Pul-e-Khumri...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ថា លោក Shafiullah Rahimi មន្ត្រីនាំពាក្យក្រសួងគ្រប់គ្រង គ្រោះមហន្តរាយធម្មជាតិ និងកិច្ចការមនុស្សធម៌ បានលើកឡើងនៅថ្ងៃអាទិត្យនេះថា ព្រិលធ្លាក់ខ្លាំង និងអាកាសធាតុចុះត្រជាក់បាន ឆក់យកជីវិតមនុស្សអស់ចំនួន ១៧០នាក់ រួមទាំងកុមារ និងស្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល៣សប្តាហ៍កន្លងមកនេះ ។ លោក Rahimi...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសារភាពកាលពីថ្ងៃព្រហស្បតិ៍ថា ការដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ដែលលោកហៅថា “សង្រ្គាមដ៏វែងបំផុតរបស់អាមេរិក” បានជួយក្រុងវ៉ាស៊ីនតោនបង្វែរធនធាន ទៅអ៊ុយក្រែនប៉ុន្មានខែក្រោយមក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ដោយបង្ហាញខ្លួននៅក្រសួងការបរទេស ក្នុងសន្និសីទកាសែតចុងឆ្នាំ លោក Blinken បានគូររូបភាពដ៏រស់រវើកនៃ...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារនាពេលថ្មីៗនេះនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដោយលើក៉ើងថា ការបន្តនៃអំពើភេរវកម្ម នៅក្នុងប្រទេសនឹងនាំឱ្យមានអស្ថិរភាពរបស់ខ្លួន ដែលមិននៅក្នុងផលប្រយោជន៍ក្នុងតំបន់នោះទេ។ លោក Nasser Kanaani បានធ្វើការកត់សម្គាល់ បន្ទាប់ពីការវាយប្រហារពីរបានកើតឡើងនៅទីក្រុងកាប៊ុល កាលពីថ្ងៃសុក្រ។ មួយជាការវាយប្រហារដោយកាំភ្លើងលើស្ថានទូតប៉ាគីស្ថាននៅក្រុងកាប៊ុល និងមួយទៀតជាការបំផ្ទុះអត្តឃាតនៅជិតការិយាល័យក្រុងកាប៊ុលនៃគណបក្ស Hezb-e-Islami។ ការវាយប្រហារទាំងពីរបានកើតឡើងត្រឹមតែពីរថ្ងៃបន្ទាប់ពីការបំផ្ទុះដ៏សាហាវមួយបានកក្រើកសាលារៀនសាសនាមួយក្នុងខេត្ត Samangan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់។ លោក...
បរទេស៖ អតីតឧត្តមសេនីយអាហ្វហ្គានីស្ថាន ៣នាក់បានប្រាប់សារព័ត៌មាន Associated Press ថា ទាហានកងកម្លាំង ពិសេសអាហ្វហ្គានីស្ថាន ដែលបានប្រយុទ្ធជាមួយទាហានអាមេរិក ហើយបន្ទាប់មកបានភៀសខ្លួន ទៅកាន់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការដកទ័ពអាមេរិក ដ៏ច្របូកច្របល់កាលពីឆ្នាំមុន ឥឡូវនេះត្រូវបានជ្រើសរើស ដោយយោធារុស្ស៊ី ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន។ ពួកគេបានឲ្យដឹងថា ជនជាតិរុស្សី ចង់ទាក់ទាញអតីតមេទ័ពអាហ្វហ្គានីស្ថាន រាប់ពាន់នាក់ឱ្យចូលទៅក្នុង “កងពលបរទេស” ជាមួយនឹងការផ្តល់ប្រាក់ថេរចំនួន...
បរទេស៖ បេសកជន របស់រុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយថា សហរដ្ឋអាមេរិក គួរតែផ្តោតលើការផ្តល់សំណង ដល់ប្រជាជនអាហ្វហ្គានីស្ថាន សម្រាប់រយៈពេល ២០ ឆ្នាំនៃ “ការកាន់កាប់ដោយគ្មានន័យ” ជាជាងការចោទប្រកាន់ អ្នកផ្សេងទៀតថា មិនបានជួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា...
កាប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ថា មន្ត្រីបានលើកឡើងកាលពីថ្ងៃអាទិត្យថា ភ្លៀងធ្លាក់ខ្លាំង បានបង្កជាគ្រោះទឹកជំនន់ភ្លាមៗ នៅក្នុងខេត្ត Logar ភាគខាងកើត នៃប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់ មនុស្សយ៉ាងហោច ណាស់២០នាក់ និងបំផ្លាញផ្ទះសម្បែង ជាង៣.០០០ខ្នង ។ការិយាល័យអភិបាល ខេត្តបានឲ្យដឹងថា...
អាហ្វហ្គានីស្ថាន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ថា មន្ត្រីសុខាភិបាល ក្នុងតំបន់បានឲ្យដឹង នៅថ្ងៃពុធនេះថា កុមារអាហ្វហ្គានីស្ថាន ច្រើនរហូតដល់ទៅ ១,៥០០នាក់បានឆ្លងជំងឺអាសន្នរោគ (រាគរូស) ក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ នៅក្នុងខេត្ត Takhar ភាគខាងជើងរបស់ប្រទេស ។ លោក Hafizullah Atefi ដែលទទួលបន្ទុកផ្នែកពេទ្យកុមារ...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi កាលពីថ្ងៃអង្គារបានស្តីបន្ទោសសហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងណាតូ ចំពោះការកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន រយៈពេលពីរទសវត្សរ៍របស់ពួកគេ ដោយលើកឡើងថា វត្តមានរបស់ពួកគេនៅក្នុងប្រទេសនេះ បានគ្មានអ្វីក្រៅពីការសម្លាប់ និងការបំផ្លិចបំផ្លាញនោះឡើយ។ លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុង កិច្ចប្រជុំមួយជាមួយនឹងដំណើរទស្សនកិច្ច របស់ប្រធានគណៈកម្មាធិការសេនាធិការចម្រុះ របស់ប្រទេសប៉ាគីស្ថាន Nadeem Raza នៅទីក្រុង Tehran...
អាហ្វហ្គានីស្ថាន៖ មន្ត្រីខេត្តម្នាក់បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ដែលបានវាយប្រហារភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថានកាលពីព្រឹកថ្ងៃពុធ បានកើនឡើងដល់ជាង ១០០០ នាក់ ខណៈមនុស្សជាង ១៥០០នាក់បានរងរបួស ដោយបន្ថែមចំនួនអ្នកស្លាប់ និងរបួសអាចនឹងកើនឡើងបន្ថែមទៀត។ លោក Mohammad Amin Haddifa ប្រធាននាយកដ្ឋានព័ត៌មាន និងវប្បធម៌ខេត្តបានឲ្យដឹងថា “មនុស្សជាង ១០០០នាក់បានស្លាប់ និង ១៥០០នាក់...