បរទេស៖ ប្រធានអង្គការសុខភាពពិភពលោកនៅថ្ងៃពុធនេះ បានចេញសេចក្តីប្រកាសព្រមានទៅកាន់ពិភពលោក និងមេដឹកនាំប្រទេសទាំងអស់ថាវិរុសកូវីដ និងការរាតត្បាតគឺនឹងមិន ទាន់អាចបញ្ចប់ទៅនៅឡើយ។ លោកសាស្ត្រាចារ្យ Dr. Tddros Adhanom Ghebreyesus បានព្រមានប្រឆាំងទៅនឹងការសន្មត និងលើកឡើងថាអូមីក្រុង គឺមានភាពធូរស្រាលជាង និងអាចងាយស្រួលនឹងបាត់រលត់ទៅវិញ។ ការប្រកាសនេះត្រូវបានធ្វើឡើង នៅចំពេលដែលអឺរ៉ុបក្នុងតំបន់ជាច្រើន កំពុងទទួលរងរបាយការណ៍ឆ្លងបំបែក កំណត់ត្រាសាជាថ្មីដូចជានៅបារាំង ជាដើមគិតត្រឹមថ្ងៃអង្គារ ម្សិលមិញនេះពលរដ្ឋឆ្លងថ្មី មានទៅដល់ជិតកន្លះលាននាក់។...
បរទេស៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មលើ មន្ត្រីរដ្ឋាភិបាលនីការ៉ាហ្គាជាច្រើននាក់ ក្នុងខណៈលោកប្រធានាធិបតីនៃប្រទេសនេះ គឺលោក Daniel Ortega ឡើងកាន់តំណែងក្នុងអាណត្តិ៤។ ការដាក់ទណ្ឌកម្មរួមគ្នានេះ គឺត្រូវបានធ្វើឡើង ស្របពេលដែល ក្រសួងការបរទេសអាមេរិក ក៏បានប្រកាសថា ខ្លួននឹងដាក់ការរឹតបន្តឹងទិដ្ឋាការ លើមនុស្សចំនួន ១១៦ននាក់ ដែលពាក់ព័ន្ធក្នុងការធ្វើឲ្យ ធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ...
ព្រុចសែល៖ បន្ទាប់ពីសម្រាកក្នុងរដូវវិស្សមកាល បណ្តាប្រទេសនៅអ៊ឺរ៉ុប កំពុងមើលឃើញការឆ្លងមេរោគកូវីដ-១៩ ដ៏ខ្លាំងក្លា ខណៈទម្រង់អូមីក្រុង បន្តវាយលុកពាសពេញ ទ្វីបនេះទៅហើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រទេសបារាំង ក្រិក និងក្រូអាត បានបំបែកកំណត់ត្រា ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ថ្មី ខណៈដែលប្រទេសជិតខាងទាំងពីរ គឺ ហូឡង់ និងបែលហ្ស៊ិក ក៏បានមើលឃើញថា អត្រាឆ្លងកើនឡើងយ៉ាងខ្លាំង...
បរទេស៖មន្ត្រីការទូតជាន់ខ្ពស់សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហភាពអឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសមីយ៉ានម៉ា ក្រោយមានអំពើហិង្សាកើនឡើងថ្មីដែលធ្វើឡើងដោយកងទ័ព ហើយក៏កំពុងតែជំរុញឲ្យមានការដាក់បម្រាមមិនឲ្យលក់អាវុធឲ្យប្រទេសនេះផងដែរ។ ទីភ្នាក់ងារមនុស្សធម៌ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មនុស្សជាង៣០នាក់ ដោយរួមមានទាំងស្ត្រីនិងកុមារផងដែរ ត្រូវកងទ័ពសម្លាប់ ហយសាកសពរបស់ពួកគត្រូវបានដុតនៅក្នុងភូមិមួយកន្លែង ក្នុងរដ្ឋ Kayah ប្រទេសមីយ៉ានម៉ា កាលពីសប្ដាហ៍មុន។ យោធារបស់ប្រទេសមីយ៉ានម៉ា បាននិយាយថា ខ្លួនបានបាញ់សម្លាប់ពួកភេរវករមួយក្រុម មកពីកងកម្លាំងប្រឆាំងប្រដាប់អាវុធ...
ម៉ូស្គូ ៖ ក្នុងនាមជាអ្នកផ្គត់ផ្គង់ ឧស្ម័នធម្មជាតិដ៏ធំបំផុត តែមួយគត់នៅអឺរ៉ុប ប្រទេសរុស្ស៊ីបានរកឃើញខ្លួនឯង នៅលើការបញ្ចប់ នៃការផ្ទុះពាក្យសំដីជាច្រើន សម្រាប់ការកើនឡើងតម្លៃឧស្ម័ន និងវិបត្តិថាមពល ដែលកំពុងកើនឡើង ។ តម្លៃឧស្ម័នស្តង់ដារអឺរ៉ុប TTF (Title Transfer Facility) ធ្លាក់ចុះមកនៅត្រឹម ១៣២,៥៨អឺរ៉ូ (១៥០ ដុល្លារ) ក្នុងមួយមេហ្គាវ៉ាត់ម៉ោង...
ព្រុចសែល៖ គណៈកម្មការអឺរ៉ុបបានឲ្យដឹងថា ប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប (EU) នឹងទទួលបានវ៉ាក់សាំង Pfizer-BioNTech បន្ថែមចំនួន ២០លានដូសបន្ថែមទៀតក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំក្រោយ ដើម្បីពន្លឿនល្បឿនប្រឆាំងនឹងទម្រង់ឆ្លងថ្មីអូមីក្រុង ដែលរីករាលដាលយ៉ាងឆាប់រហ័ស។ ប្រភពបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា “គណៈកម្មាការថ្ងៃនេះបានយល់ព្រមជាមួយក្រុមហ៊ុន BioNTech-Pfizer ដើម្បីពន្លឿនការចែកចាយវ៉ាក់សាំង mRNA របស់ខ្លួនទៅកាន់រដ្ឋសមាជិក ដោយចាប់ផ្តើមក្នុងរយៈពេលពីរបីសប្តាហ៍” ។ ៥លានដូសនឹងត្រូវចែកចាយនៅខែមករា ៥លានទៀតក្នុងខែកុម្ភៈ និង...
បរទេស៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក តាមរយៈការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា កំពុងតែជម្រុញឲ្យ ប្លុកអ៊ឺរ៉ុបព្រមទាំងសម្ព័ន្ធមិត្តផង ក្នុងការពង្រីកទណ្ឌកម្មប្រឆាំង ទៅនឹងធនាគាររបស់រុស្សី ព្រមទាំងក្រុមហ៊ុនថាមពល មួយចំនួនផងដែរ។ អាមេរិកក៏បានបញ្ជាក់ដែរថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមជាមួយនឹង អ៊ឺរ៉ុបប្រសិនបើរុស្សីនៅតែបន្ត គម្រាមកំហែងនិង វាយប្រហារទៅលើ ប្រទេសអ៊ុយក្រែននោះ។ ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះ ប្រធានាធិបតីរុស្សីលោក Vladimir...
បរទេស៖ ប្រទេសលីទុយអានី នឹងស្នើឲ្យមេដឹកនាំអឺរ៉ុប ជួយប្រឆាំងនឹងសម្ពាធពីចិន ក្រោយគណៈប្រតិភូលីទុយអានី និងអ្នកនៅក្នុងបន្ទុក បានចាកចេញពីប្រទេសចិន ក្នុងដំណើរចាកចេញដ៏រហ័ស និងស្របពេលមានការបដិសេធ ពីទីក្រុងប៉េកាំងថា មិនមានក្តីព្រួយបារម្ភសម្រាប់ សុវត្ថិភាពមន្ត្រីការទូតលីទុយអានីនោះទេ។ ទីប្រឹក្សារបស់ប្រធានាធិបតីលីទុយអានី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយ សាធារណៈលីទុយអានីថា មេដឹកនាំប្រទេសលីទុយអានី នឹងស្នើសុំឲ្យសមភាគីអឺរ៉ុបនានាជួយ។ លោកស្រី Asta Skaisgiryte បាននិយាយយ៉ាងដូច្នេះថា...
បរទេស៖ អង្គការណាតូបានច្រានចោល ការអំពាវនាវរបស់រដ្ឋាភិបាលទីក្រុងមូស្គូ ចំពោះការហាមឃាត់លើ ការដាក់ពង្រាយកាំជ្រួចមីស៊ីល រយៈចម្ងាយមធ្យម ដែលមានសមត្ថភាពនុយក្លេអ៊ែរ នៅក្នុងទ្វីបអឺរ៉ុប និងថែមទាំងបានស្តីបន្ទោស ប្រទេសរុស្ស៊ីចំពោះការ រំលោភលើសន្ធិសញ្ញា INF ដែលបានបំបែកដោយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ឆ្លើយតបទៅនឹងសំណើរបស់ទីក្រុងមូស្គូ ក្នុងការផ្អាកការដាក់ពង្រាយ កាំជ្រួចបែបនេះនៅអឺរ៉ុប...
បរទេស ៖ ក្រោយជួបគ្នា ជាមួយប្រធានទីភ្នាក់ងារ ការទូតរបស់សហភាពអឺរ៉ុប អនុរដ្ឋមន្ត្រីការបរទេស អាមេរិក លោកស្រី Wendy Sherman បាននិយាយ នៅថ្ងៃសុក្រ សប្ដាហ៍នេះថា វិធីសាស្ត្រ របស់សហរដ្ឋអាមេរិក និងអឺរ៉ុប ចំពោះប្រទេសចិន គឺ មានការរួបរួមគ្នាខ្លាំងឡើង ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក...