ព័ត៌មានអន្តរជាតិ

អ្នកនិយមសង្គ្រាមអាមេរិក ងឿងឆ្ងល់ចំពោះ បារាំង និងអាល្លឺម៉ង់ ដែលព្យាយាមជៀសវាងពីវិធាន ការប្រើយោធារបស់សហភាពអឺរ៉ុប

បរទេស៖ វិទ្យុបារាំងអន្តរជាតិបានផ្សាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានស្នើឱ្យមានគំនិតផ្តួចផ្តើមមួយនៅតាមបណ្តោយបន្ទាត់នៃកិច្ចចរចាទ្រង់ទ្រាយ Normandy ចំពេលមានវោហាសាស្ត្របែបបំភ័យរបស់សហរដ្ឋ អាមេរិក និងអង្គការណាតូ អំពីផែនការរបស់ទីក្រុងម៉ូស្គូក្នុងការ “ឈ្លានពាន” អ៊ុយក្រែន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីសប្តាហ៍មុន លោក Macron បានអំពាវនាវដល់រដ្ឋសមាជិកសហភាពអឺរ៉ុប ឱ្យរៀបចំសំណើសម្រាប់កិច្ចព្រមព្រៀងសន្តិសុខថ្មីជាមួយរុស្ស៊ី និងរៀបចំ “ការសន្ទនាដោយស្មោះត្រង់” ជាមួយរដ្ឋាភិបាលទីក្រុងម៉ូស្គូ។

លោក Karel Vereycken អ្នកវិភាគនយោបាយ អ្នកកាសែត និងជាអនុប្រធាននៃ Solidarite & Progres ដែលជាគណបក្សនយោបាយដែលបង្កើតឡើងដោយ Jacques Cheminade បាននិយាយថា «សំណើរបស់លោក Macron ដើម្បីចាប់ផ្តើមកិច្ចសន្ទនាផ្នែកសន្តិសុខជាមួយរុស្ស៊ី ដែលជាតម្រូវការបន្ទាន់សម្រាប់ទាំងអស់គ្នា ត្រូវបានយល់ឃើញភ្លាមៗដោយអ្នកខ្លះនៅក្នុងប្លុកណាតូថា ជា “ការដោះដៃជាមួយសហរដ្ឋអាមេរិក ដែលអំពាវនាវឱ្យមានឯកភាព” ចំពេលមានកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីបញ្ឈប់ការគំរាមកំហែងរបស់រុស្ស៊ីក្នុងការឈ្លានពានអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមលោក Vereycken គឺលោក Macron – ដែលកំពុងរៀបចំការបោះឆ្នោតឡើងវិញ និងកាន់តំណែងជាប្រធានសហភាពអឺរ៉ុបក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ “ចង់បង្ហាញថា គាត់ និង EU នៅតែមានតួនាទីដើរតួនៅលើផែនទីភូមិសាស្ត្រនយោបាយ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top