ហ្គាហ្សា៖ លោក Milan Brglez សមាជិកសភាអឺរ៉ុបរបស់ស្លូវេនី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា សហភាពអឺរ៉ុប បាននិងកំពុងធ្វើសកម្មភាពលាក់ពុតទាក់ទងនឹងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយគួរតែធ្វើបន្ថែមទៀត ដើម្បីជួយសម្រួលដល់សន្តិភាពយូរអង្វែង។ យោងតាម STA Brglez បានរិះគន់សហភាពអឺរ៉ុប សម្រាប់ការគាំទ្រដោយគ្មានលក្ខខណ្ឌសម្រាប់អ៊ីស្រាអែល ប៉ុន្តែបានខិតខំប្រឹងប្រែងតិចតួចបំផុតដើម្បីជួយប៉ាឡេស្ទីន។ Brglez គឺជាសមាជិកនៃក្រុមសង្គមនិយម & ប្រជាធិបតេយ្យរបស់ EP...
ព្រុចសែល៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen នឹងទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងខែនេះ នេះបើតាមសារព័ត៌មាន TSN.ua បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Olga Stefanishina ។ លោកស្រី Stefanishina បានឲ្យដឹងថាក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចរបស់លោកស្រី von der...
ព្រុចសែល៖ សហភាពអឺរ៉ុប និងប្រទេសអាស៊ីកណ្តាលចំនួន៥ បានប្តេជ្ញាជំរុញភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេ និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ មន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសអាស៊ីកណ្តាល និងសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុងលុចសំបួកាលពីថ្ងៃចន្ទ សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-អាស៊ីកណ្តាលលើកទី១៩។ លោក Josep Borrell តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប បានឲ្យដឹងថា “កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅថ្ងៃនេះបញ្ជាក់ពីកម្រិតថ្មីមួយនៃកិច្ចសហប្រតិបត្តិការរវាងតំបន់របស់យើង សម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ។ ផែនទីបង្ហាញផ្លូវដែលបានអនុម័តនៅក្នុងកិច្ចប្រជុំបានគូសបញ្ជាក់អំពីវិស័យសំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងបណ្តាប្រទេសអាស៊ីកណ្តាល។ ទាំងនេះរួមមានកិច្ចសន្ទនា...
ព្រុចសែល៖ ចំពេលមានការព្រួយបារម្ភទាក់ទងនឹងអំពើហឹង្សាជ្រុលនិយម និងការធ្វើចំណាកស្រុកខុសច្បាប់ ប្រទេសជាច្រើននៃសហភាពអឺរ៉ុប ដែលជាផ្នែកមួយនៃតំបន់ Schengen ដែលជាធម្មតាអនុញ្ញាតឱ្យមានចលនាដោយសេរី ថ្មីៗនេះបានបង្កើនការគ្រប់គ្រងព្រំដែនរបស់ពួកគេ។ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីក្រូអាត Andrej Plenkovic បានប្រកាសដាក់ឱ្យដំណើរការឡើងវិញនូវការគ្រប់គ្រងព្រំដែនជាមួយស្លូវេនី ប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋាភិបាលស្លូវេនី បានសម្រេចចិត្តអនុវត្តការគ្រប់គ្រងព្រំដែនជាមួយក្រូអាត និងហុងគ្រី ចាប់ពីថ្ងៃសៅរ៍រហូតដល់ថ្ងៃទី៣០ ខែតុលា។ រដ្ឋាភិបាលស្លូវេនី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចាំបាច់ត្រូវមានវិធានការជាបន្ទាន់ ដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ...
បរទេស៖ មហាសេដ្ឋីគឺលោក Elon Musk បានផ្តល់យោបល់ថា សហភាពអឺរ៉ុប អាចប្រឈមមុខនឹងការរំពឹងទុក នៃការកើតសង្រ្គាមស៊ីវិល ដោយសារតែគោលនយោបាយស្វាគមន៍ជនអន្តោប្រវេសន៍របស់ខ្លួន។ កាលពីពីរសប្តាហ៍មុន លោកបានធ្វើទស្សនកិច្ចនៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ដោយបានចូលទៅក្នុងការជជែកដេញដោលយ៉ាងតឹងតែង អំពីអន្តោប្រវេសន៍ក្នុងប្រទេសកំណើតរបស់លោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Elon Musk...
ភ្នំពេញ ៖ សភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជា និងសភាឧស្សាហកម្ម និងពាណិជ្ជកម្មអាល្លឺម៉ង់ (AHK) ប្រចាំនៅវៀតណាម នឹងចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា (MOU) ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីរំលឹកដល់ទំនាក់ទំនង ដែលត្រូវបានពង្រឹងក្នុងរយៈពេល ៦ខែកន្លងមក ខណៈភាគីទាំងពីរប្តេជ្ញា សម្រេចបាននូវគោលដៅរួម...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានធ្វើការលើកឡើង នៅឯមហាសន្និបាតអង្គការ សហប្រជាជាតិ (UNGA) ថា គណៈកម្មការអឺរ៉ុប គួរតែទិញកសិផល របស់ប្រទេសអ៊ុយក្រែន ដែលប្លុកអឺរ៉ុបនេះ និយាយថា វាមិនត្រូវការ ហើយបញ្ជូនវាទៅបណ្តា ប្រទេសអាហ្វ្រិក។ យោងតាមការចេញផ្សាយ របស់ RT...
បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បានព្រមានថា ទីក្រុងអង់ការ៉ាអាចបោះបង់ចោលដំណើរការជាសមាជិកភាពសហភាពអឺរ៉ុប ដ៏យូរអង្វែងរបស់ខ្លួននោះដើម្បីទុកជាការឆ្លើយតបទៅនឹងរបាយការណ៍ពីទីក្រុងប្រ៊ុចសែល ដែលថ្កោលទោសចំពោះដំណើរធ្លាក់ចុះ នៃផ្នែកសិទ្ធិមនុស្សរបស់ប្រទេសលោក។ យោងតាមការចេញផ្សាយរបស់ RT លោក Erdogan បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថាសហភាពអឺរ៉ុបកំពុងព្យាយាមបំបែកខ្លួនចេញពីតួគីដោយបន្ថែមថាយើងនឹងធ្វើការវាយតម្លៃរបស់យើងប្រឆាំងនឹងការវិវឌ្ឍន៍ទាំងនេះ ហើយប្រសិនបើចាំបាច់ យើងអាចចែកផ្លូវជាមួយអឺរ៉ុបតែម្តង។ កាលពីដើមសប្តាហ៍កន្លងមកនេះ សភាអ៊ឺរ៉ុបបានបោះឆ្នោតអនុម័តរបាយការណ៍ដែលបានស្តីបន្ទោសតួគីសម្រាប់វិធានការកាត់បន្ថយសេរីភាពជាមូលដ្ឋាន សិទ្ធិមនុស្ស និងសេរីភាពស៊ីវិល ក៏ដូចជាដោយសកម្មភាពរបស់ខ្លួនដែលប្រឆាំងនឹងច្បាប់អន្តរជាតិ...
ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងរំពឹងថា សហភាពអឺរ៉ុប នឹងលុបចោលការរឹតបន្តឹងទាំងអស់ លើការនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែន និងផលិតផលកសិកម្មផ្សេងទៀត បន្ទាប់ពីថ្ងៃសុក្រស្អែកនេះ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ជំហានបែបនេះនឹងបញ្ឈប់ការរំលោភ លើកិច្ចព្រមព្រៀងសមាគម សហភាពអឺរ៉ុប-អ៊ុយក្រែន ក៏ដូចជាគោលការណ៍ និងបទដ្ឋាននៃទីផ្សារតែមួយ របស់សហភាពអឺរ៉ុប” ។ ក្រសួងបានស្វាគមន៍ការសម្រេចចិត្តរបស់ប៊ុលហ្គារី ក្នុងការបន្តការនាំចូលគ្រាប់ធញ្ញជាតិ អ៊ុយក្រែនឡើងវិញ ហើយបានអំពាវនាវឱ្យប្រទេសសមាជិក សហភាពអឺរ៉ុបផ្សេងទៀតធ្វើតាមគំរូ...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Olga Stefanishina បានថ្លែងប្រាប់ក្រុមអ្នកកាសែតនិងត្រូវបានយកមកចេញផ្សាយដោយ RT កាលពីថ្ងៃម្សិលមិញនេះថា អ៊ុយក្រែន នឹងអាចត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលរួមជាសមាជិកពេញសិទ្ធរបស់អឺរ៉ុប នៅក្នុងរយៈពេល២ឆ្នាំខាងមុខ។ លោកស្រី Stefanishina បានពោលបែបនេះថា៖ ខ្ញុំជឿថា រយៈពេលពីរឆ្នាំនឹងគ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួនពេញលេញ” ។ លោកស្រីក៏បានប្តេជ្ញាថានឹងធ្វើ កិច្ចការងារឲ្យបាន១០ដងច្រើនជាងការងារបច្ចុប្បន្នដើម្បីសម្រេចបាននូវ គោលដៅនៅពេលដែលជម្លោះជាមួយទីក្រុងម៉ូស្គូ បានបញ្ចប់។ យោងតាមការលើកឡើងបន្ថែមដោយលោកស្រី...