ព្រុចសែល៖ ចំពេលមានការព្រួយបារម្ភទាក់ទងនឹងអំពើហឹង្សាជ្រុលនិយម និងការធ្វើចំណាកស្រុកខុសច្បាប់ ប្រទេសជាច្រើននៃសហភាពអឺរ៉ុប ដែលជាផ្នែកមួយនៃតំបន់ Schengen ដែលជាធម្មតាអនុញ្ញាតឱ្យមានចលនាដោយសេរី ថ្មីៗនេះបានបង្កើនការគ្រប់គ្រងព្រំដែនរបស់ពួកគេ។ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីក្រូអាត Andrej Plenkovic បានប្រកាសដាក់ឱ្យដំណើរការឡើងវិញនូវការគ្រប់គ្រងព្រំដែនជាមួយស្លូវេនី ប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋាភិបាលស្លូវេនី បានសម្រេចចិត្តអនុវត្តការគ្រប់គ្រងព្រំដែនជាមួយក្រូអាត និងហុងគ្រី ចាប់ពីថ្ងៃសៅរ៍រហូតដល់ថ្ងៃទី៣០ ខែតុលា។ រដ្ឋាភិបាលស្លូវេនី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចាំបាច់ត្រូវមានវិធានការជាបន្ទាន់ ដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ...
បរទេស៖ មហាសេដ្ឋីគឺលោក Elon Musk បានផ្តល់យោបល់ថា សហភាពអឺរ៉ុប អាចប្រឈមមុខនឹងការរំពឹងទុក នៃការកើតសង្រ្គាមស៊ីវិល ដោយសារតែគោលនយោបាយស្វាគមន៍ជនអន្តោប្រវេសន៍របស់ខ្លួន។ កាលពីពីរសប្តាហ៍មុន លោកបានធ្វើទស្សនកិច្ចនៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ដោយបានចូលទៅក្នុងការជជែកដេញដោលយ៉ាងតឹងតែង អំពីអន្តោប្រវេសន៍ក្នុងប្រទេសកំណើតរបស់លោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Elon Musk...
ភ្នំពេញ ៖ សភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជា និងសភាឧស្សាហកម្ម និងពាណិជ្ជកម្មអាល្លឺម៉ង់ (AHK) ប្រចាំនៅវៀតណាម នឹងចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា (MOU) ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីរំលឹកដល់ទំនាក់ទំនង ដែលត្រូវបានពង្រឹងក្នុងរយៈពេល ៦ខែកន្លងមក ខណៈភាគីទាំងពីរប្តេជ្ញា សម្រេចបាននូវគោលដៅរួម...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានធ្វើការលើកឡើង នៅឯមហាសន្និបាតអង្គការ សហប្រជាជាតិ (UNGA) ថា គណៈកម្មការអឺរ៉ុប គួរតែទិញកសិផល របស់ប្រទេសអ៊ុយក្រែន ដែលប្លុកអឺរ៉ុបនេះ និយាយថា វាមិនត្រូវការ ហើយបញ្ជូនវាទៅបណ្តា ប្រទេសអាហ្វ្រិក។ យោងតាមការចេញផ្សាយ របស់ RT...
បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បានព្រមានថា ទីក្រុងអង់ការ៉ាអាចបោះបង់ចោលដំណើរការជាសមាជិកភាពសហភាពអឺរ៉ុប ដ៏យូរអង្វែងរបស់ខ្លួននោះដើម្បីទុកជាការឆ្លើយតបទៅនឹងរបាយការណ៍ពីទីក្រុងប្រ៊ុចសែល ដែលថ្កោលទោសចំពោះដំណើរធ្លាក់ចុះ នៃផ្នែកសិទ្ធិមនុស្សរបស់ប្រទេសលោក។ យោងតាមការចេញផ្សាយរបស់ RT លោក Erdogan បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថាសហភាពអឺរ៉ុបកំពុងព្យាយាមបំបែកខ្លួនចេញពីតួគីដោយបន្ថែមថាយើងនឹងធ្វើការវាយតម្លៃរបស់យើងប្រឆាំងនឹងការវិវឌ្ឍន៍ទាំងនេះ ហើយប្រសិនបើចាំបាច់ យើងអាចចែកផ្លូវជាមួយអឺរ៉ុបតែម្តង។ កាលពីដើមសប្តាហ៍កន្លងមកនេះ សភាអ៊ឺរ៉ុបបានបោះឆ្នោតអនុម័តរបាយការណ៍ដែលបានស្តីបន្ទោសតួគីសម្រាប់វិធានការកាត់បន្ថយសេរីភាពជាមូលដ្ឋាន សិទ្ធិមនុស្ស និងសេរីភាពស៊ីវិល ក៏ដូចជាដោយសកម្មភាពរបស់ខ្លួនដែលប្រឆាំងនឹងច្បាប់អន្តរជាតិ...
ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងរំពឹងថា សហភាពអឺរ៉ុប នឹងលុបចោលការរឹតបន្តឹងទាំងអស់ លើការនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែន និងផលិតផលកសិកម្មផ្សេងទៀត បន្ទាប់ពីថ្ងៃសុក្រស្អែកនេះ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ជំហានបែបនេះនឹងបញ្ឈប់ការរំលោភ លើកិច្ចព្រមព្រៀងសមាគម សហភាពអឺរ៉ុប-អ៊ុយក្រែន ក៏ដូចជាគោលការណ៍ និងបទដ្ឋាននៃទីផ្សារតែមួយ របស់សហភាពអឺរ៉ុប” ។ ក្រសួងបានស្វាគមន៍ការសម្រេចចិត្តរបស់ប៊ុលហ្គារី ក្នុងការបន្តការនាំចូលគ្រាប់ធញ្ញជាតិ អ៊ុយក្រែនឡើងវិញ ហើយបានអំពាវនាវឱ្យប្រទេសសមាជិក សហភាពអឺរ៉ុបផ្សេងទៀតធ្វើតាមគំរូ...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Olga Stefanishina បានថ្លែងប្រាប់ក្រុមអ្នកកាសែតនិងត្រូវបានយកមកចេញផ្សាយដោយ RT កាលពីថ្ងៃម្សិលមិញនេះថា អ៊ុយក្រែន នឹងអាចត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលរួមជាសមាជិកពេញសិទ្ធរបស់អឺរ៉ុប នៅក្នុងរយៈពេល២ឆ្នាំខាងមុខ។ លោកស្រី Stefanishina បានពោលបែបនេះថា៖ ខ្ញុំជឿថា រយៈពេលពីរឆ្នាំនឹងគ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួនពេញលេញ” ។ លោកស្រីក៏បានប្តេជ្ញាថានឹងធ្វើ កិច្ចការងារឲ្យបាន១០ដងច្រើនជាងការងារបច្ចុប្បន្នដើម្បីសម្រេចបាននូវ គោលដៅនៅពេលដែលជម្លោះជាមួយទីក្រុងម៉ូស្គូ បានបញ្ចប់។ យោងតាមការលើកឡើងបន្ថែមដោយលោកស្រី...
បរទេស៖ អតីតប្រធានាធិបតីបារាំងលោក Nicolas Sarkozy បាននិយាយប្រឆាំងនឹងការចូលជាសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ របស់អ៊ុយក្រែន ដោយលើកហេតុផលថា វិធានការនេះនឹងមិននាំមកនូវសន្តិភាពដល់អឺរ៉ុប ទេ ហើយនឹងបំផ្លាញឯករាជ្យភាពរបស់ទ្វីបនេះថែមទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ទូរទស្សន៍ France 5 TV កាលពីថ្ងៃពុធ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថា សហភាពអឺរ៉ុប កំពុងតាមដានស្ថានការណ៍ បន្ទាប់ពីការធ្លាក់យន្តហោះស្លាប់ របស់ពាណិជ្ជករជនជាតិ រុស្ស៊ី លោក Evgeny Prigozhin ហើយមិនទាន់ធ្វើការ សម្រេចចិត្តថា តើត្រូវដកទណ្ឌកម្ម ដែលខ្លួនដាក់មកលើរូបគាត់ ឬអត់នោះទេ ។ ប្រភពដដែលបានបន្តទៀតថា គណកម្មការនេះ...
ភ្នំពេញ ៖ លោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចប់អាណត្តិប្រចាំកម្ពុជា បានបង្ហាញជំហរដ៏មុតមាំ របស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធបន្ថែមទៀត ជាមួយកម្ពុជា ជាពិសេសក្រោមការដឹកនាំផ្ទាល់ របស់កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត...