តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា ប្រទេសនេះនឹងធ្វើការសម្រេចចិត្ត របស់ខ្លួនលើការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដោយផ្អែកលើ “សកម្មភាពជាក់ស្តែង” របស់ទីក្រុងវ៉ាស៊ីនតោន មិនមែនជាសារវិជ្ជមានម្តងហើយម្តងទៀត របស់ខ្លួននោះទេ” ។ លោកបានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារ សារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA កាលពីថ្ងៃអាទិត្យ...
តេអេរ៉ង់៖ ប្រមុខបរមាណូរបស់អ៊ីរ៉ង់បានឲ្យដឹងថា ទោះបីជាមានការដាក់ទណ្ឌកម្មដ៏ឃោរឃៅជាឯកតោភាគីក៏ដោយ ប្រទេសនេះនឹងបន្តសកម្មភាព “សន្តិភាព” ក្នុងវិស័យវិទ្យាសាស្ត្រ និង បច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីលើកកម្ពស់សុខុមាលភាព របស់ប្រជាជនអ៊ីរ៉ង់។ ប្រធានអង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានធ្វើការកត់សម្គាល់នៅពេលថ្លែង សុន្ទរកថានៅក្នុងសន្និសីទ ទូទៅលើកទី៦៧ នៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅរដ្ឋធានីវីយែនរបស់អូទ្រីស...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានឲ្យដឹងថា កិច្ចព្រមព្រៀង ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) នឹង អាចឈានដល់ ប្រសិនបើសហរដ្ឋអាមេរិក បញ្ឈប់ អាកប្បកិរិយាផ្ទុយ របស់ខ្លួន។ របាយការណ៍នេះបានឲ្យដឹងថា លោក Amir-Abdollahian បានធ្វើការកត់សម្គាល់ទៅកាន់អ្នកសារព័ត៌មាន...
តេអេរ៉ង់៖ អ៊ីរ៉ង់ និងម៉ាល់ឌីវ បានប្រកាស ពីការបន្តទំនាក់ទំនង ការទូតឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេល ៧ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនសិនហួ ។ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង “ស្របតាមផលប្រយោជន៍ និងសេចក្តីប្រាថ្នា របស់ប្រទេសទាំងពីរ” ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian និងរដ្ឋមន្ត្រីការបរទេស...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃសៅរ៍ នៅទីក្រុងញូវយ៉ក ដោយបានបញ្ជាក់ថា អ៊ីរ៉ង់ កំពុងយកចិត្តទុកដាក់ ចំពោះការវិលត្រឡប់ ទៅកាន់ JCPOA ប្រសិនបើភាគីផ្សេងទៀតត្រៀមខ្លួន។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោក Amir-Abdollahian...
តេអេរ៉ង់៖ ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ បានឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់អ៊ីរ៉ង់ បានរារាំងផែនការភេរវករ ដែលផ្តោតលើកន្លែង មានមនុស្សច្រើននៅទីនេះ ក្នុងរដ្ឋធានីអ៊ីរ៉ង់ ហើយបានចាប់ខ្លួន ជនសង្ស័យចំនួន ២៨នាក់ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ខ្លួន ក្រសួងបាននិយាយថា ការផ្ទុះចំនួន ៣០ ដំណាលគ្នាត្រូវបានគ្រោងទុក ដោយមានគោលបំណងរំខានដល់សន្តិសុខជាតិ បង្កើតការភ័យខ្លាចក្នុងចំណោមប្រជាជន...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានកោះហៅភារធារីស្វីស ដែលប្រទេសរបស់ពួកគេតំណាងឱ្យផលប្រយោជន៍របស់សហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីតវ៉ាប្រឆាំងនឹងការទាមទារ “ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយគ្មានមូលដ្ឋាន” របស់សហរដ្ឋអាមេរិក។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសអ៊ីរ៉ង់ បានជូនដំណឹងដល់អ្នកការទូតស្វីស ដែលត្រូវបានកោះហៅក្នុងពេលអវត្តមានឯកអគ្គរដ្ឋទូតស្វីស អំពីការតវ៉ាយ៉ាងខ្លាំងរបស់ទីក្រុងតេអេរ៉ង់ប្រឆាំងនឹង “ជំហរអយុត្តិធម៌ ចំពោះអ៊ីរ៉ង់ និងទង្វើបង្កហេតុ”។ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានសម្តែងការត្រៀមខ្លួន របស់ប្រទេសរបស់លោកក្នុងការ ជួយអង្គការសហប្រជាជាតិ លើកកម្ពស់សន្តិភាព និងសន្តិសុខនៅទូទាំងពិភពលោក និងទប់ស្កាត់ការគៀបសង្កត់លើប្រជាជាតិនានា។ លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុង កិច្ចប្រជុំជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres នៅទីក្រុងញូវយ៉ក មុនការជជែកដេញដោលទូទៅ នៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នេះបើយោងតាមសេចក្តីថ្លែងការណ៍...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានសម្តែងការត្រៀមខ្លួនរបស់ប្រទេសរបស់លោកក្នុងការជួយអង្គការសហប្រជាជាតិ លើកកម្ពស់សន្តិភាព និងសន្តិសុខនៅទូទាំងពិភពលោក និងទប់ស្កាត់ការគៀបសង្កត់លើប្រជាជាតិនានា។ លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅទីក្រុងញូវយ៉ក មុនការជជែកដេញដោលទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ។ លោកបានលើកឡើងថា កិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា ការរារាំងអ្នកត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលត្រូវបានប្រគល់ឱ្យប្រទេសអ៊ីរ៉ង់ គឺជាសិទ្ធិដែលប្រទេសនេះ កំពុងអនុវត្តក្រោមកិច្ចព្រមព្រៀងការពារទ្វេភាគី។ លោកបានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អគ្គលេខាធិការ IAEA លោក Rafael Grossi ដែលបានរិះគន់ចំណាត់ការរបស់អ៊ីរ៉ង់ថា “មិនសមាមាត្រ និងមិនធ្លាប់មាន” ក្នុងការរារាំងអធិការមួយចំនួន។...