ព័ត៌មានអន្តរជាតិ

សមាជិកសភា អាមេរិកម្នាក់ ប្តេជ្ញាធ្វើឲ្យសុបិន្ត ដ៏អាក្រក់បំផុត របស់អ៊ីរ៉ង់ ក្លាយជាការពិត

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងបន្តគាំទ្រយ៉ាងសកម្មដល់អ៊ីស្រាអែល និងស្វែងរកការសម្រេច នូវសេណារីយ៉ូសុបិន្តអាក្រក់ សម្រាប់ការដឹកនាំរបស់អ៊ីរ៉ង់ ។

នេះជាការលើកឡើងរបស់ សមាជិកព្រឹទ្ធសភាអាមេរិកលោក Lindsey Graham បានប្រាប់នាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់គាត់ទៅកាន់ទីក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍។

សហរដ្ឋអាមេរិកបានសម្តែង ការគាំទ្រ យ៉ាងខ្លាំងរបស់ខ្លួនចំពោះរដ្ឋជ្វីហ្វនៅក្នុងខែតុលាឆ្នាំ ២០២៣ បន្ទាប់ ពីការវាយប្រហារ ភេរវកម្មរបស់ពួកហាម៉ាស ដែលបានឆក់ យកជីវិតមនុស្សប្រហែល១២០០នាក់ និងបានឃើញមនុស្សជាង ២៤០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។

គួរឲ្យដឹងដែរថា យុទ្ធនាការសងសឹករបស់អ៊ីស្រាអែល ដែលត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិកផងដែរនោះ បានសម្លាប់មនុស្សជាង ២២០០០នាក់រួចមកហើយនៅក្នុង ក្របខណ្ឌជាជនប៉ាឡេស្ទីន នេះបើយោងតាមមន្ត្រីសុខាភិបាល ក្នុងតំបន់បានរាយការណ៍កន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

To Top