បរទេស៖ ផែធំបំផុតរបស់ឥណ្ឌា និងតំបន់សេដ្ឋកិច្ចពិសេស របស់ឥណ្ឌា Adani កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសច្បាស់ហើយថា នឹងមិនទទួលយកកុងទីន័រ ដែលជាកម្មសិទ្ធរបស់ ប្រទេសអ៊ីរ៉ង់ប្រទេសប៉ាគីស្ថាន និងប្រទេសអាហ្គានីស្ថាន ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះ។ អ្នកនាំពាក្យរបស់ Adani Group ទោះបីជាយ៉ាងណាក្តី មិនបានផ្តល់មូលហេតុ ឲ្យបានលំអិត និងព័ត៌មានបន្ថែមទៀតនោះទេ ប៉ុន្តែអះអាងថា ផែសមុទ្ររបស់ខ្លួនបានសម្រេចចិត្ត...
បច្ចុប្បន្នភាព ភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងត្បូង បានឡើងកម្តៅកាន់តែខ្លាំង ក្នុងរយៈពេលជាង ២សប្តាហ៍កន្លងមកនេះ ដែលនាំអោយមេដឹកនាំ នៃប្រទេសទាំងពីរ នៅតែមើលមុខគ្នា មិនចំ ដោយសារការលូកដៃ ដោយប្រយោលពីសំណាក់ សហរដ្ឋអាមេរិក ចូលក្នុងកិច្ចការ នៃប្រទេសទាំងពីរ ។ ប្រទេសអ៊ីរ៉ង់ បានទាមទារអោយកូរ៉េខាងត្បូង ប្រគល់ទឹកប្រាក់ប្រមាណ ៧ពាន់ ៨រយលានដុល្លារ អាមេរិកអោយទៅអ៊ីរ៉ង់វិញ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសហ្ស៊កដានី លោក Ayman Safadi បានទទួលទូរស័ព្ទមួយ ពីសំណាក់លោករដ្ឋមន្ត្រី ក្រសួងការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian កាលពីថ្ងៃម្សិលមិញ។ ប្រភពដដែល បានសរសេរទៀតថា កិច្ចពិភាក្សា ដែលនឹងផ្តោតសំខាន់...
តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ បានឲ្យដឹងថារាល់ ការសន្ទនាណាមួយទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ត្រូវតែនាំឱ្យមានការដកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ជាមុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Mohammad Baqer Qalibaf បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ជាមួយប្រធានក្រុមប្រឹក្សាជាតិស្វីសលោក Andreas Aebi ដែលបានដកស្រង់សម្តីថា“ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងក្នុងសម័យលោក ត្រាំ ហើយវាគួរឱ្យភ្ញាក់ផ្អើល ដែលពិភពលោកមិនមានប្រតិកម្ម...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលអ៊ីរ៉ង់នៅថ្ងៃសុក្រនេះ បានរាយការណ៍ពី ករណីថ្មីចំនួន៩.៨៩៧ករណីថ្មីនៃជំងឺកូវីដ-១៩ ដោយធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេស កើនឡើងដល់៥.៦៨៣.៩៨០នាក់ ។ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រអ៊ីរ៉ង់បានឲ្យដឹងថា ជំងឺរាតត្បាតនេះបានឆក់យកជីវិតមនុស្សចំនួន១៨៥នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។ មនុស្សសរុបចំនួន៥.១៨៦.០៩៦នាក់បានជាសះស្បើយពីជំងឺនេះ ឬត្រូវបានចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស ខណៈដែល៥.៤៥១នាក់នៅតែស្ថិតក្នុងបន្ទប់ថែទាំបន្ទាន់ ។ គិតត្រឹមថ្ងៃសុក្រនេះ ជនជាតិអ៊ីរ៉ង់ចំនួន៤៣.៩៥៣.១០៦នាក់បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩លើកដំបូង...
តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានអំពាវនាវដល់ប្រទេសជិតខាង នៅជុំវិញភាគពាយ័ព្យរបស់អ៊ីរ៉ង់ កុំអនុញ្ញាតឱ្យមានវត្តមាន យោធាបរទេស ហើយបានព្រមានប្រឆាំង នឹងសកម្មភាពបែបនេះថា ជា “ ការជីករណ្តៅ សម្រាប់បងប្អូន” ។ លោក Ayatollah Ali Khamenei ដែលជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានលើកឡើងថា“...
បរទេស៖ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅជិតព្រំដែនខ្លួនជាប់នឹងប្រទេសអាស៊ែបៃហ្សង់ នៅថ្ងៃសុក្រម្សិលមិញនេះ ស្របពេលមានភាពតានតឹងកើនឡើង រវាងប្រទេសទាំងពីរ ជុំវិញបញ្ហានានា រួមមានទាំងចំណងមិត្តភាព អាស៊ែបៃហ្សង់ជាមួយអ៊ីស្រាអែល។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា សមយុទ្ធយោធានោះ មានការចូលរួមដោយអង្គភាពរថពាសដែក និងអង្គភាពកាំភ្លើងធំ ក៏ដូចជាកូនដ្រូននិងឧទ្ធម្ភាគចក្រ ដោយចាប់ផ្តើមធ្វើឡើងនៅជិតច្រកព្រំដែន Poldasht និងច្រកព្រំដែន Jolfa ជាប់អាស៊ែបៃហ្សង់។ ក្រោយប្រធានាធិបតីអាស៊ែបៃហ្សង់...
តេអេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ នឹងមិនទទួលយកការប្តេជ្ញា ចិត្តបន្ថែមទៀតលើស ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ ជាទូទៅថាជាផែនការ សកម្មភាពរួម (JCPOA) នោះឡើយ ។ អ្នកនាំពាក្យក្រសួងនេះលោក Saeed Khatibzadeh បានឲ្យដឹងថា“ អ៊ីរ៉ង់មិនទទួលយកអ្វីក្រៅពី JCPOA នៅឯកិច្ចចរចានុយក្លេអ៊ែរនោះទេ...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានជំរុញឱ្យប្រទេសកូរ៉េខាងត្បូង ដោះស្រាយបញ្ហា នៃការដែលអ៊ីរ៉ង់ អាចចូលប្រើទ្រព្យសម្បត្តិ ហិរញ្ញវត្ថុរបស់ខ្លួន ជាប់គាំងនៅក្នុង ធនាគារចុងក្រោយ “ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន” ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីកូរ៉េខាងត្បូង Chung Eui-yong លោក Abdollahian...
បរទេស៖ មន្ត្រីនៅការិយាល័យ ប្រធានាធិបតីបារាំង បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសអ៊ីរ៉ង់ ត្រូវតែវិលចូលកិច្ចពិភាក្សាគ្នា ជាមួយមហាអំណាចពិភពលោកនានា ជុំវិញរឿងកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ដើម្បីបញ្ចៀសមិនឲ្យ ភាពតានតឹងការទូតកើនឡើង ដែលអាចធ្វើឲ្យ ប៉ះពាល់ដល់កិច្ចចរចាគ្នា។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Middle East Monitor បានឲ្យដឹងថា មន្ត្រីរូបនោះ ក៏បាននិយាយផងដែរថា...