តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះបានរាយការណ៍ ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៥.២៩៤ករណី ដែលនាំឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសកើនឡើងដល់ ៥,៥០៨.៨៨៥នាក់ ។ គិតរហូតមកដល់ពេលនេះ ជំងឺរាតត្បាតបានឆក់យក អាយុជីវិតមនុស្សចំនួន ១១៨.៧៩២នាក់ នៅក្នុងប្រទេស បន្ទាប់ពីអ្នកស្លាប់បន្ថែមទៀតចំនួន ២៨៤នាក់ ត្រូវបានចុះក្នុងបញ្ជីក្នងរយៈពេល...
តេអេរ៉ង់៖ ប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) បានឲ្យដឹងថា ដល់ពេលដែលអាមេរិក ត្រូវកែប្រែគោលនយោបាយ ដែលមានគុណវិបត្តិរបស់ខ្លួន ហើយលុបចោលទណ្ឌកម្មទាំងអស់លើអ៊ីរ៉ង់ តាមលក្ខណៈជាក់ស្តែង និងអាចផ្ទៀងផ្ទាត់បាន នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA ។ នៅក្នុងសុន្ទរកថាមួយទៅកាន់សម័យប្រជុំលើកទី ៦៥ នៃសន្និសីទទូទៅនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលបានចាប់ផ្តើមនៅរដ្ឋធានីវីយែន ប្រទេស អូទ្រីស កាលពីថ្ងៃច័ន្ទ ហើយនឹងបន្តរហូតដល់ថ្ងៃទី២៤...
តេអេរ៉ង់៖ ប្រធានាធិបតីជិតខាងរបស់អាហ្វហ្គានីស្ថាន ត្រូវតែជួយនាំមកនូវ“ អន្តរកម្មវិជ្ជមាន និងសន្តិភាព” រវាងក្រុមអាហ្វហ្គានីស្ថានផ្សេងៗគ្នា នេះបើតាមប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ាស៊ី បានឲ្យដឹងនៅថ្ងៃសុក្រនៅឯកិច្ចប្រជុំកំពូលសន្ធិសញ្ញាសន្តិសុខរួម (CSTO) ស្តីពីអាហ្វហ្គានីស្ថាន។ លោក រ៉ាស៊ី បានឲ្យដឹងនៅឯកិច្ចប្រជុំ ដែលត្រូវបានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃថា“ យើងត្រូវតែផ្តល់លក្ខខណ្ឌ សម្រាប់ប្រជាជន និងក្រុមនៅអាហ្វហ្គានីស្ថាន ដើម្បីឱ្យមានអន្តរកម្មវិជ្ជមាន និងសន្តិភាព និងអាចបង្ហាញពីអនាគតប្រទេសរបស់ពួកគេបានត្រឹមត្រូវ”...
បរទេស ៖ ប្រធានាធិបតីនៃប្រទេស អ៊ីរ៉ង់ លោក Ebrahim Raisi កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថាប្រទេស អ៊ីរ៉ង់ បានត្រៀមខ្លួន រួចរាល់ហើយក្នុងការពង្រីក កិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើវិស័យ សេដ្ឋកិច្ចជាមួយនឹងបណ្តាប្រទេស ជាសមាជិកនៃអង្គការSCO ។ លោក Raisi ដែលបានធ្វើសេចក្តីថ្លែងការណ៍បែបនេះ នៅក្នុងអំឡុងនៃ កិច្ចប្រជុំរបស់លោកជាមួយនឹង...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍របស់លោកថា វាឆាប់ពេកក្នុងការនិយាយ អំពីការទទួលស្គាល់រដ្ឋាភិបាល អាហ្វហ្គានីស្ថាននាពេលអនាគត ឬការចូលរួមពិធីសម្ពោធរបស់ខ្លួន។ អ្នកនាំពាក្យលោក Saeed Khatibzadeh ត្រូវបានដកស្រង់សម្តីដោយ ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim ថា“ យើងត្រូវតែសង្កេតមើលការ បង្កើតរដ្ឋាភិបាលនាពេល អនាគតរបស់អាហ្វហ្គានីស្ថាន បន្ទាប់មកយើងនឹងធ្វើការសម្រេចចិត្ត អំពីបញ្ហាផ្សេងទៀត” ។ លោកបានលើកឡើងថា...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian បានលើកឡើងថា រដ្ឋបាលអ៊ីរ៉ង់ថ្មីកំពុងរៀបចំ “ការពិគ្រោះយោបល់ផ្ទៃក្នុង” អំពីរបៀបបន្តការចរចា ទាក់ទងនឹងកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ ២០១៥។ លោក Amir Abdollahian បានឲ្យដឹងនៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទជាមួយសមភាគី អង់គ្លេសលោក Dominic Raab ដូចដែលបានរាយការណ៍...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសអ៊ីស្រាអែល នៅថ្ងៃអាទិត្យម្សិលមិញនេះ បានចោទប្រទេសអ៊ីរ៉ង់ ពីបទផ្តល់ការហ្វឹកហាត់អំពីកូនដ្រូន ដល់កងជីវពលបរទេស នៅមូលដ្ឋានទ័ពអាកាសមួយកន្លែង ជិតទីក្រុង Esfahan ក្រោយមួយខែបន្ទាប់ពីទីក្រុងតេអេរ៉ង់ ស្ថិតក្រោមការត្រួតពិនិត្យជាសកល ជុំវិញការវាយប្រហារដោយកូនដ្រូន ទៅលើនាវាដឹកប្រេងគ្រប់គ្រងដោយអ៊ីស្រាអែល នៅច្រកសមុទ្រអូម៉ង់។ នៅក្នុងអ្វីដែលការិយាល័យរបស់លោក ពិពណ៌នាថាជាការរកឃើញថ្មីនោះ លោករដ្ឋមន្ត្រីការពារជាតិ Benny Gantz បានមានប្រសាសន៍ថា អ៊ីរ៉ង់កំពុងតែប្រើប្រាស់មូលដ្ឋានទ័ពអាកាស Kashan...
តេអេរ៉ង់៖ ប្រធានអង្គការថាមពលអាតូមិកថ្មីរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានយល់ព្រមបន្តការកត់ត្រារបស់ IAEA ជាមួយនឹងកាមេរ៉ាឃ្លាំមើល ដែលបានតំឡើងនៅឯកន្លែងនុយក្លេអ៊ែររបស់ប្រទេសនេះ។ ទោះយ៉ាងណាវីដេអូ ដែលបានថតនឹងមិនត្រូវបានផ្តល់ឱ្យ IAEA នោះទេ ហើយការត្រួតពិនិត្យរបស់វានឹងនៅតែត្រូវបានរឹតបន្តឹង ដែលធ្វើឱ្យមានការលំបាក សម្រាប់អ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ។ លោកបានធ្វើសុន្ទរកថានេះទៅកាន់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សាជាមួយអគ្គនាយក IAEA លោក រ៉ាហ្វាអែល ហ្គ្រូស៊ី...
បរទេស ៖ កងកម្លាំងនៃប្រទេសអ៊ីរ៉ង់ IRGC កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ត្រូវបានគេដឹងថា បានបើកការវាយប្រហារខ្លាំងៗ មួយតាមរយៈដ្រូនយោធា និងគ្រាប់កាំភ្លើងធំជាច្រើនសំដៅ ទៅលើទីតាំងមូលដ្ឋានរបស់ភេវរកម្ម ដែលស្ថិតនៅភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់ ទីក្រុង Erbil។ យោងតាមការបញ្ជាក់ ដោយមន្ត្រីជាន់ខ្ពស់របស់ IRGC បានអះអាងថាជាលទ្ធផលនៅក្រោយការ វាយប្រហារលើកនេះ ក្រុមសកម្មប្រយុទ្ធរបស់ភេវរកម្ម ប្រមាណជា១០ បានស្លាប់និងរបួសហើយក្រុមនេះ...
បរទេស៖មេបញ្ជាការយោធារបស់កងកម្លាំងអ៊ីរ៉ង់កាលពីថ្ងៃអង្គារម្សិលមិញបានធ្វើសេចក្តីថ្លែងការណ៍ មួយទៅកាន់អង្គប្រជុំរបស់ភាជាតិអ៊ឺរ៉ង់ថា គោលបំណងធំរបស់អ៊ីរ៉ង់នៅពេលនេះសម្រាប់បញ្ហានៅអាហ្គានីស្ថាន គឺធ្វើយ៉ាងណាអាចដោះស្រាយដោយមិនចាំបាច់ប្រើប្រាស់ ការធ្វើសង្គ្រាមឡើយ។ មេបញ្ជាការទ័ពលោក Esmail Qaani បានបញ្ជាក់បែបនេះថាអាមេរិកបានដាក់ផែនការ ក្នុងការទាញយកអ៊ីរ៉ង់ឲ្យចូលទៅក្នុងជម្លោះនៅអាហ្គានីស្ថាន ហើយជាការឆ្លើយតបរបស់អ៊ីរ៉ងកន្លងមកគឺបានធ្វើឲ្យអាមេរិក បរាជ័យទាំងស្រុង។ លោកបានបន្តថាគោលបំណងរបស់សហរដ្ឋអាមេរិក ២០ឆ្នាំមកហើយគឺឈ្លានពាន ទៅលើប្រទេសអាហ្គានីស្ថានឲ្យបានជោគជ័យដើម្បីដាក់ឥទ្ធិពល មកលើប្រទេសអ៊ិរ៉ង់ព្រមទាំងប្រទេសផ្សេងទៀតក្នុងតំបន់ ប៉ុន្តែបានត្រឹមបរាជ័យហើយក៏រត់ភៀសខ្លួនទៅប្រទេសកំណើតរបស់ខ្លួនវិញ ប៉ុណ្ណោះ។ ជាចុងក្រោយលោក Qaani បានលើកឡើងថាអ្វីៗទាំងអស់នៅអាហ្គានីស្ថាននាពេលអនាគតគឺវាអាស្រ័យទៅនឹងការគិតនិងការសម្រេចចិត្តរបស់ពលរដ្ឋរបស់គេផ្ទាល់ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី