ព័ត៌មានអន្តរជាតិ

នាវាដឹកប្រេងវៀតណាម​ ត្រូវបានអ៊ីរ៉ង់ ដោះលែងវិញ ហើយព្រឹកថ្ងៃពុធនេះ

បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស បានឲ្យដឹងថា នាវាដឹកប្រេងរបស់វៀតណាម នៅព្រឹកថ្ងៃពុធនេះ ត្រូវបានដោះលែងវិញហើយ
ដោយប្រទេសអ៊ីរ៉ង់ ដែលវានឹងអាចបញ្ចប់ទៅ នៃភាពតានតឹងដែនទឹក រវាងរដ្ឋាភិបាលក្រុងតេហរ៉ង់ ជាមួយនឹងរដ្ឋាភិបាល នៃប្រទេសបណ្តាមហាអំណាច
អំពីបញ្ហាកម្មវិធីនុយក្លេអ៊ែរ ។

នាវាដឹកប្រេង ដែលមានឈ្មោះថា Sothys ត្រូវបានគេមើលឃើញថា បានចាកចេញពីផែ Bandar Abbas នៃប្រទេសអ៊ីរ៉ង់និង បានធ្វើដំណើរមកដល់
ដែនទឹករបស់អន្តរជាតិ កាលពីព្រឹកព្រលឹមថ្ងៃពុធនេះ ត្រង់ចំណុចដែនសមុទ្រ នៃប្រទេសអូម៉ង់ នេះបើយោងតាមការបញ្ជាក់ របស់ MarineTraffic.com។

ផ្ទាំងពាណិជ្ជកម្ម

អ្នកនាំពាក្យរបស់អ៊ីរ៉ង់លោក Shahrokh Nazemi សម្រាប់កិច្ចការងារនៅអង្គការ សហប្រជាជាតិ បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកកាសែតថានាវា Sothys បានចាកចេញ ពីដែនសមុទ្រ នៃប្រទេសអ៊ីរ៉ង់តាំងតែពីយប់ថ្ងៃអង្គារ និងបន្តការងារដឹកទំនិញ របស់ខ្លួនជាធម្មតាហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×