យេរ៉ូសាឡឹម៖ គណៈរដ្ឋមន្ត្រីក្នុងសម័យសង្គ្រាម របស់អ៊ីស្រាអែល បានសម្រេចថា ខ្លួននឹងអនុញ្ញាត ឱ្យឆ្លងកាត់ជំនួយមនុស្សធម៌ ជាមូលដ្ឋានពីអេហ្ស៊ីប ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានឡោមព័ទ្ធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ៊ីស្រាអែល នឹងមិនរារាំងការផ្គត់ផ្គង់មនុស្សធម៌ពីអេហ្ស៊ីបនោះទេ ដរាបណាពួកគេមានអាហារ ទឹក និងថ្នាំ សម្រាប់ជនស៊ីវិល ដែលមានទីតាំងនៅភាគខាងត្បូងហ្គាហ្សាស្ទ្រីប”។ ប្រភពបានព្រមានថា “ការផ្គត់ផ្គង់ណាមួយ...
បរទេស៖ សារព័ត៌មានរុស្សី RT ដែលបានដកស្រង់របាយការណ៍ ចេញពីទីភ្នាក់ងារព័ត៌មាន DPA បានរាយការណ៍កាលពីថ្ងៃពុធម្សិលមិញថាថា រដ្ឋាភិបាលអាល្លឺម៉ង់ចង់ផ្តល់អាទិភាព ដល់ការចែកចាយអាវុធទៅឲ្យអ៊ីស្រាអែល ចំពេលមានជម្លោះជាមួយក្រុមហាម៉ាស ជាជាងជម្លោះនៅអ៊ុយក្រែន។ យោងតាមមន្ត្រីរដ្ឋាភិបាល ដែលមិនបញ្ចេញឈ្មោះដែលត្រូវបានសម្ភាស ដោយសារព័ត៌មាននេះ បានបញ្ជាក់ថា៖ លិខិតស្នើសុំពាណិជ្ជកម្មពីក្រុមហ៊ុន សម្រាប់ការនាំចេញអាវុធនឹង ត្រូវបានដំណើរការ និងអនុម័តជាអាទិភាព ចំពោះស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា។ របាយការណ៍នេះបានធ្វើឡើង បន្ទាប់ពីអធិការបតីអាល្លឺម៉ង់លោក...
យេរ៉ូសាឡឹម៖ ក្រុមហាម៉ាស បានចេញផ្សាយនូវវីដេអូ នៃចំណាប់ខ្មាំងជនជាតិបារាំង-អ៊ីស្រាអែលម្នាក់ នៅលើប៉ុស្តិ៍ Telegram របស់ពួកគេ ដែលជាវីដេអូដំបូង ដែលបានចេញផ្សាយអំពី ចំណាប់ខ្មាំងប្រហែល ២០០ នាក់ដែលត្រូវបានចាប់ពង្រត់ ដោយក្រុមនេះទៅកាន់តំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា។ ការិយាល័យរបស់លោកបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កំពុងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានចាប់ផ្តើមជម្លៀសប្រជាជន នៅភាគខាងជើងកាលពីថ្ងៃចន្ទ ចំពេលមានជម្លោះកាន់តែខ្លាំងឡើង ជាមួយក្រុមយោធាហេសបូឡា របស់ប្រទេសលីបង់ នៅក្នុងតំបន់ព្រំដែន។ ព្រំដែនអ៊ីស្រាអ៊ែល-លីបង់ បានឃើញការកើនឡើងនៃ ភាពតានតឹងចាប់តាំងពីសប្តាហ៍មុន នៅពេលដែលក្រុមហេសបូឡា បានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ ទៅលើទីតាំងយោធាអ៊ីស្រាអែល កាលពីថ្ងៃទី០៨ ខែតុលា ដើម្បីគាំទ្រដល់ការវាយលុកដោយ ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន គ្រប់គ្រងតំបន់ហ្គាហ្សា (ហាម៉ាស) លើអ៊ីស្រាអែលកាល ពីថ្ងៃទី០៧...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានចេញមកច្រានចោល នូវព័ត៌មានដែលផ្សាយដោយ សកម្មជនបក្សប្រឆាំងក្រៅស្រុក មួយចំនួនដែលលើកឡើងថា មាននិស្សិតខ្មែរពីរនាក់ទៀតស្លាប់ ក្នុងសង្គ្រាមនៅអ៊ីស្រាអែល។ តាមរយៈសារតេឡេក្រាម លោក ប៉ែន បូណា បានបញ្ជាក់ថា និស្សិតខ្មែរជាង៤៥០នាក់ដែលកំពុងសិក្សានិងហាត់ការ នៅប្រទេសអ៊ីស្រាអែល...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជូនសារធារណៈជន ជាពិសេសក្រុមគ្រួសារសាច់ញាតិ របស់ពលរដ្ឋខ្មែរ ក៏ដូចជានិស្សិតខ្មែរ ដែលកំពុងសិក្សា និងស្នាក់នៅប្រទេសអ៉ីស្រាអែលថា រាជរដ្ឋាភិបាលកម្ពុជា មិនទុកប្អូនៗចោលនោះទេ ។ យោងតាមសារសំឡេង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើបណ្តាញតេឡេក្រាម នាថ្ងៃ១៤តុលានេះបានឱ្យដឹងថា “ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតខ្មែរ...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានបង្កើនការវាយប្រហារ តាមអាកាសរបស់ខ្លួន នៅថ្ងៃអង្គារលើតំបន់ ហ្គាហ្សា ស្ទ្រីព និងបានពង្រឹងកងកម្លាំង របស់ខ្លួននៅតាមបណ្តោយព្រំដែន ដែលជាថ្ងៃទីបួននៃការប៉ះទង្គិចខ្លាំង បំផុតរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ ជាការសងសឹក ក្រុមហាម៉ាស បានបើកការរារាំងដោយគ្រាប់រ៉ុក្កែត សំដៅលើភាគកណ្តាលអ៊ីស្រាអែល រួមទាំងក្រុង Tel Aviv ផងដែរ។...
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថាប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ជាក់អំពីជំហបន្តគាំទ្រ សិទ្ធិស្របច្បាប់ របស់ប៉ាឡេស្ទីន នៅចំពោះមុខជម្លោះ ដោយយោធាជាមួយនឹង ប្រទេសអ៊ីស្រាអែល។ ប្រភពដដែល បានសរសេរទៀតថា ការបញ្ជាក់នេះបានធ្វើឡើងនៅអំឡុងពេល ដែលព្រះអង្គម្ចាស់ Mohammed bin Salman បានប្រាប់ប្រធានាធិបតី ប៉ាឡេស្ទីន Mahmoud Abbas...
បរទេស៖ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃច័ន្ទថា ទីក្រុងវ៉ាស៊ីនតោន អាចបំពេញរាល់សំណើរបស់ West Jerusalem សម្រាប់អាវុធ បរិក្ខារ និងគ្រាប់រំសេវ ខណៈពេលដែលបន្តគាំទ្រទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីក្រសួងការពារជាតិជាន់ខ្ពស់ម្នាក់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “យើងអាចបន្តការគាំទ្ររបស់ យើងទាំងចំពោះអ៊ុយក្រែន អ៊ីស្រាអែល និងរក្សាការត្រៀមខ្លួនជាសកល...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រកាសថាបិទទ្វាតំបន់ហ្គាហ្សាទាំងអស់ហើយក្រោយការប្រយុទ្ធគ្នាខ្លាំងរវាងកងកម្លាំងការពារអ៊ីស្រាអែលIDFនិងក្រុមសកម្មប្រយុទ្ធហាម៉ាស។ យោងតាមការចេញផ្សាយរបស់ RT ការប្រកាសនេះបានកើតឡើងបន្ទាប់ពីក្រុមប៉ាឡេស្ទីនបានបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ដោយបានសម្លាប់និងរបួសយោធានិងពលរដ្ឋស៊ីវិលរាប់រយនាក់។ លោក Gallant បាននិយាយបន្ទាប់ពីកិច្ចប្រជុំវាយតម្លៃមួយនៅទីបញ្ជាការ IDF កាលពីថ្ងៃចន្ទម្សិលមិញថា៖ខ្ញុំបានបញ្ជាឱ្យមានការឡោមព័ទ្ធទាំងស្រុងនៅក្នុងតំបន់ហ្គាស្សាហើយ លោកបានបន្ថែមថានឹងមិនមានអគ្គិសនី គ្មានអាហារ គ្មានប្រេងឥន្ធនៈ អ្វីគ្រប់យ៉ាងត្រូវបិទ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari...