បរទេស៖ ការព្រមានថ្មីកាលពីថ្ងៃអាទិត្យថា វិមានក្រឹមឡាំង គឺ “រួចរាល់ហើយ ហើយទំនងជានឹងបន្តប្រើប្រាស់ការ វាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែល” ដើម្បីបំផ្លើសវោហាសាស្ត្ររបស់ខ្លួនប្រឆាំងនឹង ការជ្រៀតជ្រែករបស់បស្ចិម ប្រទេសក្នុងប្រទេសអ៊ុយក្រែន ធ្វើឱ្យអ៊ុយក្រែនបាក់ទឹកចិត្ត និងធានាដល់ប្រជាជនរុស្ស៊ីថា ការផ្តោតអារម្មណ៍របស់បស្ចិមលោកលើ វិបត្តិអ៊ីស្រាអែលនឹងបង្វែរការយកចិត្តទុកដាក់ ចេញពីសង្គ្រាមនៅអ៊ុយក្រែន, នេះបើតាមវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW)។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣...
បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសថៃ បានឱ្យដឹងនៅថ្ងៃចន្ទថា និយោជកបានរាយការណ៍ថា ពលករថៃចំនួន ១២ នាក់នៅក្នុងប្រទេសអ៊ីស្រាអែលត្រូវបានបញ្ជាក់ថា ត្រូវបានសម្លាប់, ៩នាក់រងរបួស និង ១១នាក់ទៀតត្រូវបានចាប់ពង្រត់ដោយក្រុមហាម៉ាស ហើយពលករថៃចំនួន ១.០៩៩នាក់ នៅទីនោះចង់ចាកចេញ ហើយយន្តហោះកំពុងត្រូវបានរៀបចំ ដើម្បីនាំពួកគេត្រឡប់ទៅផ្ទះវិញផងដែរ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣...
បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសចិន កាលពីថ្ងៃអាទិត្យបានឆ្លើយតប ទៅនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល របស់ពួកសកម្មប្រយុទ្ធហាម៉ាស លើប្រទេសអ៊ីស្រាអែល ដោយអំពាវនាវឱ្យភាគីទាំងអស់ អនុវត្តការអត់ធ្មត់ដោយបន្ទរតាមជំហររបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងការបរទេសចិនថា «ចិនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃភាពតានតឹង និងអំពើហិង្សារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលនាពេលបច្ចុប្បន្ន។ យើងអំពាវនាវឱ្យភាគីពាក់ព័ន្ធរក្សាភាពស្ងប់ស្ងាត់ អនុវត្តការអត់ធ្មត់ និងបញ្ឈប់ជាបន្ទាន់នូវអរិភាព...
បរទេស៖ ជនជាតិថៃពីរនាក់បានស្លាប់ ខណៈដែល ៨នាក់បានរងរបួស និង ១១នាក់ទៀតត្រូវបានចាប់ខ្លួននៅក្នុងទឹកដី ដែលកាន់កាប់ដោយអ៊ីស្រាអែល ខណៈដែលក្រុមហាម៉ាស់បានបើក ការវាយលុកលើគោលដៅហួស ពីតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យរដ្ឋាភិបាលថៃ ត្រៀមបញ្ជូនយន្តហោះទៅជម្លៀសពលរដ្ឋថៃ ដែលរស់នៅក្បែរតំបន់ជម្លោះ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតថៃប្រចាំនៅអ៊ីស្រាអែល លោកស្រី...
ដំបៅប្រវត្តិសាស្រ្ត ដែលមិនងាយលុបលាងបាន! អ៊ីស្រាអែល ប្រជាជាតិមួយដែលមានប្រវត្តិឈឺចាប់ ពោរពេញ ទៅដោយឈាម និងទឹកភ្នែក បាត់បង់មាតុភូមិជាង៣០០០ឆ្នាំ ព្រមទាំងបន្តប្រឈមទៅនឹង គ្រោះលុបបំបាត់ ប្រល័យពូជសាសន៍ តាំងពីដើមរហូតមកដល់បច្ចុប្បន្ន!។ ប្រជាជនអ៊ីស្រាអែលទាំងមូល ពិសេសទាំងប្រុសទាំងស្រី កាំភ្លើងមាននៅក្នុងដៃជាប់ជានិច្ច រួមទាំងពេលបាយ រួមទាំងពេលដេក រួមទាំងពេលកំពុងសប្បាយ ក្នុងស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារមាតុភូមិរបស់ខ្លួន ដែលនៅសេសសល់ ក្រោយពីសង្រ្គាមលោកលើកទី២!។...
ភ្នំពេញ ៖ អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងករណី មានការតម្រូវឱ្យកម្ពុជា ជម្លៀសនិស្សិត និងពលរដ្ឋខ្មែរជាង ៤០០នាក់ ចេញពីអ៊ីស្រាអែល កម្ពុជា មិនខ្លាច ក្នុងការចំណាយថវិកា ដើម្បីជួលយន្តហោះទៅដឹក ពលរដ្ឋរបស់ខ្លួនត្រឡប់មកកម្ពុជា វិញនោះទេ ។ ជាការកត់សម្គាល់ រហូតមកទល់ពេលនេះ...
យេរ៉ូសាឡឹម៖ អាជ្ញាធរក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មនុស្សជាង ៩៧០ នាក់បានស្លាប់នៅក្នុងការវាយប្រហារទ្រង់ទ្រាយធំដែលមានប្រភពចេញពីហ្គាហ្សាស្ទ្រីព ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងការវាយប្រហារសងសឹក ដែលវាបានបង្កឡើងពីប្រទេសអ៊ីស្រាអែល។ ទូរទស្សន៍ក្នុងស្រុក Channel 12 បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៦០០ នាក់ត្រូវបានសម្លាប់ នៅក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីក្រុមហាម៉ាស់ បានបាញ់រ៉ុក្កែតរាប់ពាន់គ្រាប់ដោយការវាយប្រហារនៅព្រឹកថ្ងៃសៅរ៍នេះ ខណៈដែលជនជាតិប៉ាឡេស្ទីនជាង ៣៧០ នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល...
ភ្នំពេញ៖ និស្សិត ចាន់ ឧត្តម និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលទទួលមរណភាព ក្នុងការវាយប្រយុទ្ធគ្នា រវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ ត្រូវបានលោក Evan Penn ចាត់ទុកជាកុមារកម្ពុជាដ៏ឆ្នើមម្នាក់ តាមរយៈការអប់រំ ឧស្សាហ៍ព្យាយាម និងយកចិត្តទុកដាក់ តែងតែទទួលបានពិន្ទុខ្ពស់ជាងគេ ក្នុងថ្នាក់។ យោងតាមសំណេរ សម្តែងនូវក្តីទុក្ខសោកសង្រេងព្រមជាមួយក្តីអាណិតអាសូរចំពោះការបាត់បង់ និស្សិតខ្មែរខាងលើនេះ លោក...
យេរ៉ូសាឡឹម៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ គណៈរដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអ៊ែល បានប្រកាសអំពី “ស្ថានភាពសង្រ្គាម” បន្ទាប់ពីមានការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលដ៏ធំមួយ ដែលបានធ្វើឡើង ដោយក្រុមហាម៉ាស គិតមកដល់ពេលនេះ បានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ ៧០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល ខណៈដែលការសងសឹក តាមដែនអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស យ៉ាងហោចណាស់...
បរទេស៖ យោងតាមការចេញផ្សាយ របស់ RT ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំ នៅប្រទេសរុស្ស៊ី លោក Alexander Ben Zvi បានអះអាងថា ជនជាតិរុស្ស៊ីប្រហែលជា ស្ថិតក្នុងចំណោមអ្នក ដែលត្រូវបានចាប់ខ្លួន ដោយក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីន Hamas ។ អ្នកការទូតរូបនេះ បានធ្វើការកត់សម្គាល់នេះ ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន TASS...