បរទេស ៖ យោងតាមការប្រកាស អះអាងដោយក្រសួងការពារជាតិ នៃប្រទេសស៊ីរី កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា គ្រាប់មីស៊ីលរបស់អ៊ីស្រាអ៊ែល ជាច្រើនគ្រាប់បានធ្វើឲ្យ ស្លាប់បាត់បង់ជីវិត មនុស្ស៣នាក់ នៅឯអាកាសយានដ្ឋានទីក្រុង ដាម៉ាសប្រទេសស៊ីរី។ ដោយឡែកការ ចេញផ្សាយ របស់កាសែតរបស់អ៊ីស្រាអ៊ែល បានឆ្លើយតបថា ការវាយប្រហារដោយមីស៊ីលលើកនេះ មានគោលបំណងសំដៅទៅលើក្រុម សកម្មប្រយុទ្ធ របស់ស៊ីរី និងអ៊ីរ៉ង់...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន SANA កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថាអ៊ីស្រាអ៊ែលបានបើកការវាយប្រហារ ដោយមីស៊ីលជាច្រើនគ្រាប់ទៅលើទីក្រុង Masyaf ប្រទេសស៊ីរីនិងបានសម្លាប់មនុស្ស ៥នាក់និង ៧នាក់ទៀតរងរបួស។ វិដេអូត្រូវបានបង្ហោះនៅលើ បណ្តាញសង្គមបានបង្ហាញថា ប្រព័ន្ធការពារអាកាសរបស់ស៊ីរី បានបាញ់ទំលាក់មីស៊ីលមួយចំនួនរបស់អ៊ីស្រាអ៊ែលដែរតែមិនអាចទប់ជាប់ ហើយរបាយការណ៍ជាច្រើន បានអះអាងថា អ៊ីស្រាអ៊ែល បានសំដៅលើទីតាំងរោងចក្រផលិតមីស៊ីល របស់ស៊ីរីប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានការអះអាង ដោយភាគីណានៅឡើយ។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មនុស្ស៣នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស នៅក្នុងហេតុការណ៍មួយ ដែលប៉ូលីសបានអះអាងថា ជាសកម្មភាពភេវរកម្ម នៅក្នុងទីក្រុងភាគកណ្តាល នៃប្រទេសអ៊ីស្រាអ៊ែល Elad។ សារព័ត៌មានជាច្រើនរបស់ អ៊ីស្រាអ៊ែលបានរាយការណ៍ថា ក្រុមជនសង្ស័យ ២នាក់ ដែលជាអ្នកធ្វើសកម្មភាពវាយប្រហារ លើកនេះដោយក្នុងនោះពួកគេ បានធ្វើការប្រើប្រាស់ទាំងអាវុធ និងពូថៅសំដៅលើក្រុម អ្នកធ្វើដំណើរឆ្លងកាត់សួន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា លោកប្រធានាធិបតីរុស្សី Vladimir Putin បានធ្វើការសុំទោសតាម ការទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែលលោក Naftali Bennett ជុំវិញសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការបរទេសរុស្សីថ្មីៗនេះ។ កាលពីចុងសប្តាហ៍កន្លងមក លោករដ្ឋមន្ត្រីការបរទេសរុស្សី Lavrov បានធ្វើការលើកឡើងមួយដែលបង្កឲ្យ មានភាពចម្រូងចម្រាសយ៉ាងខ្លាំង ចំពោះពលរដ្ឋអ៊ីស្រាអ៊ែល ដែលលោកបាននិយាយថាមេដឹកនាំ Adolf...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអង្គារបានធ្វើការលើកឡើង និងព្រមានថាប្រទេសរបស់លោក នឹងអាចចាប់ផ្តើមងាកទៅមើល និងរៀនសូត្រពីរបៀបនៃប្រទេសអ៊ីស្រាអ៊ែល បានអនុវត្តកន្លងមកក្នុងការរៀបចំ បញ្ហាសន្តិសុខជាតិ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែត លោកប្រធានាធិបតីបានបញ្ជាក់ថា បញ្ហាសន្តិសុខនឹងក្លាយទៅជាគោលដៅ អទិភាពចាំបាច់បំផុតទីមួយ សម្រាប់អ៊ុយក្រែនក្នុងពេលវេលា ខាងមុខហើយព្រមទាំង អាចនឹងធ្វើឡើងកាន់តែជ្រៅជាងនេះ ដល់កម្រិតដែលអាចមានវត្តមានយោធា នៅគ្រប់ផ្លូវទាំងអស់ផងដែរ។ លោកប្រធានាធិបតី បានថ្លែងបែបនេះថា អ៊ុយក្រែននឹងមិនអាចក្លាយ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្រុមហ៊ុនរដ្ឋរបស់អ៊ីស្រាអ៊ែល IAI នឹងធ្វើការប្រគល់ប្រព័ន្ធ ការពារដែនអាកាស និងមីស៊ីលបច្ចេកវិទ្យាចុងក្រោយមួយ ទៅឲ្យប្រទេសម៉ារ៉ុកក្រោយ កិច្ចព្រមព្រៀងដែលមានតម្លៃ ប្រមាណជាជាង ៦០០លានដុល្លាររួចមក។ តាមការចេញផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានក្នុងស្រុក របស់អ៊ីស្រាអ៊ែលផងដែរ បានឲ្យទៀតថា ប្រព័ន្ធការពារដែនអាកាស ដែលហៅឈ្មោះថា Barak MX គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងមួយ...
រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រុមគ្រូពេទ្យ និងសាក្សីបានឃើញផ្ទាល់ភ្នែក បានលើកឡើងថា យ៉ាងហោចណាស់អ្នកតវ៉ាប៉ាឡេស្ទីន ចំនួន១៦៥នាក់បានរងរបួស កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងអំឡុងពេលប៉ះទង្គិចគ្នា ជាមួយទាហានអ៊ីស្រាអ៊ែល នៅភាគខាងជើង West Bank ។ សាក្សីប៉ាឡេស្ទីន បានលើកឡើងថា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំង...
បរទេស៖ ប្រធានាធិបតីតួកគីលោក Tayyip Erdogan កាលពីថ្ងៃសុក្របានធ្វើការលើកឡើងថា ប្រទេសតួកគី និងអ៊ីស្រាអ៊ែល គឺពិតជាអាចធ្វើការជាមួយគ្នា ក្នុងការផ្គត់ផ្គត់ថាមពលហ្គាស ទៅឲ្យអឺរ៉ុបបាន នាពេលខាងមុខ។ លោកប្រធានាធិបតីបានបន្ថែមទៀត ជាផ្នែកមួយនៃផែនការតំណាង នៃប្រទេសទាំងពីរ នឹងមានជំនួបគ្នាមួយស្តីអំ ពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យថាមពល ដែលគ្រោងនឹងប្រព្រឹត្តទៅ នាខែមិនាខាងមុខនេះហើយ។ ទោះបីជាយ៉ាងណាក្តី តួកគីនិងអ៊ីស្រាអ៊ែលកន្លងមកនេះ មានទំនាក៉ទំនង...
យេរូសាឡឺម ៖ នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល លោក Naftali Bennett កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការប្រកាសថាអ៊ីស្រាអ៊ែល នឹងចាប់ផ្តើមធ្វើការ សាងសង់ ប្រព័ន្ធខែលការពារដែនអាកាស ដោយប្រើប្រាស់អាវុធឡាស៊ែរ ដោយប្រើពេលសរុប១ឆ្នាំ។ នេះមានន័យថា ក្នុងរយៈពេល១ឆ្នាំទៀត កងកម្លាំងទ័ពអាកាសរបស់អ៊ីស្រាអ៊ែល នឹង អាចចាប់ផ្តើមធ្វើការ ប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសជាមួយ នឹងអាវុធឡាស៊ែរ ជាលើកដំបូង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ CGTN បានឲ្យដឹងថាប្រធានាធិបតី នៃប្រទេសអ៊ីស្រាអ៊ែល លោក Isaac Herzog នៅថ្ងៃអាទិត្យនេះ បានធ្វើដំណើរមក ដល់ប្រទេស អារ៉ាប៊ីសាអូឌីត គឺជាដំណើរទស្សនកិច្ច ជាប្រវត្តិសាស្ត្រ និងដំបូងបំផុត។ នៅក្នុងការប្រកាស លើបណ្តាញសង្គម Twitter លោក Herzog បានបញ្ជាក់បែបនេះថា...