បរទេស៖The RTចេញផ្សាយនៅថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើបញ្ហាយឺតយ៉ាវនៃការដឹកជញ្ជូនរថក្រោះរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនមកកាន់ប្រទេសអ៊ុយក្រែន។ថ្លែងនៅក្នុងបទសំភាសមួយជាមួយនឹងក្រុមអ្នកកាសែត The Sky News កាលពីថ្ងៃម្សិលមិញនោះដែរថាមេដឹកនាំអ៊ុយក្រែនរូបនេះក៏បានព្រមានដែរថារដ្ឋាភិបាលក្រុងគៀវនឹងមិនមានភាពសប្បាយចិត្តនិងពេញចិត្តឡើយប្រសិនបើរថក្រោះដែលខ្លួនទទួលបានមានចំនួនតិចតួចពីបណ្តាប្រទេសលោកខាងលិច។ សេចក្តីថ្លែងការណ៍របស់លោក Zelensky បានធ្វើឡើងបន្ទាប់ពីអាមេរិកបានប្រកាសសន្យាក្នុងការផ្គត់ផ្គង់រថក្រោះប្រភេទ M1 Abram ចំនួនដល់ទៅ៣១គ្រឿងឲ្យប្រទេសអ៊ុយក្រែនប៉ុន្តែបញ្ជាក់ថាការដឹកជញ្ជូននឹងអាចប្រើប្រាស់ពេលវេលាច្រើនដល់ទៅរាប់សិបខែ។ សេតវិមានធ្លាប់បានពន្យល់ហើយដែរថាការដឹកជញ្ជូនដែលត្រូវកាលពេលវេលាគឺដោយសារតែរថក្រោះទាំងនោះត្រូវការតម្លើងថ្មីនៅអ៊ុយក្រែនជាជាងការបញ្ជូនរថក្រោះទាំងមូលចេញពីស្តុករបស់អាមេរិកតែម្តង៕ប្រែសម្រួល៖ស៊ុនលី
អូតាវ៉ា៖ CTV News បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិ កាណាដាលោក Anita Anand បានប្រកាសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ប្រទេសកាណាដា នឹងបញ្ជូនរថក្រោះប្រយុទ្ធចំនួន ៤គ្រឿងទៅកាន់អ៊ុយក្រែន។ របាយការណ៍បានឲ្យដឹងថា ក្រៅពីរថក្រោះ Leopard 2 ដំបូងចំនួន ៤គ្រឿង កាណាដា កំពុងពិចារណាបញ្ជូនរថក្រោះបន្ថែមទៀត នៅពេលក្រោយ នេះបើយោងតាមការចុះផ្សាយ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា លោកមិនអាចយល់ពី អ្នកដែលកំពុងតែអបអរលើការ សម្រេចចិត្តរបស់ទីក្រុងប៊ែរឡាំង ក្នុងការបញ្ជូនរថក្រោះ Leopard 2 ទំនើបទៅកាន់ទីក្រុងគៀវនោះទេ។ លោកបានប្រាប់អ្នកកាសែត កាលពីថ្ងៃព្រហស្បតិ៍ថា គ្មានអ្វីរីករាយចំពោះ “សង្រ្គាម” នោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ថា ប្រទេសរុស្ស៊ី បានបញ្ជូនជនជាតិអ៊ុយក្រែន ក្នុងគោលបំណងបិទបាំង ជាមួយនឹងរបាំងមីស៊ីល ដែលបណ្តាលស្លាប់មនុស្ស តិចបំផុត១នាក់ បន្ទាប់ពីទីក្រុង គៀវ ធានាបាននូវការសន្យារបស់ប្រទេសលោកខាងលិច នូវរថពាសដែកនៅឯសមរភូមិ ដែលទំនើបរាប់សិបគ្រឿង ដើម្បីព្យាយាមបណ្តេញ ការឈ្លានពានរបស់រុស្ស៊ី ។...
បរទេស៖ ក្រសួងការពារជាតិអាមេរិក ត្រូវបានគេរាយការណ៍ថា គ្រោងនឹងបង្កើន “កិច្ចខិតខំប្រឹងប្រែងទំនើបកម្មដ៏ខ្លាំងក្លាបំផុត” របស់ខ្លួនក្នុងរយៈពេលជិត ៤០ឆ្នាំ។ នេះបើយោងតាមរបាយការណ៍ របស់កងទ័ពដែលមើលឃើញ ដោយកាសែត New York Times ខណៈដែលមន្ទីរបញ្ចកោណ មានគោលបំណងជំរុញ ការផលិតអាវុធសម្រាប់ប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស ៖ គណៈកម្មាធិការគោល នយោបាយសន្តិសុខ នៃសភានៅទីក្រុង Bern ប្រទេសស្វីស បានបោះឆ្នោត កាលពីថ្ងៃអង្គារ ក្នុងការអនុញ្ញាតឱ្យប្រទេសភាគី ទីបី ចែកចាយអាវុធ ដែលផលិតដោយស្វីស ទៅកាន់អ៊ុយក្រែនបាន ។ ច្បាប់បច្ចុប្បន្នរបស់ប្រទេសស្វីស គឺហាមឃាត់ការនាំចេញ បែបនេះទៅកាន់ប្រទេស ដែលពាក់ព័ន្ធនឹងជម្លោះអន្តរជាតិ ។ យោងតាមសារព័ត៌មាន RT...
គៀវ៖ យោធាអ៊ុយក្រែន បានឲ្យដឆងថា ខ្លួនបានបំផ្លាញឧទ្ធម្ភាគចក្ររុស្ស៊ីចំនួន ៣គ្រឿង ក្នុងរយៈពេល ៣០នាទីក្នុងឱកាសខួប ១១ ខែនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែនបានឲ្យដឹង នៅក្នុងទំព័រហ្វេសប៊ុកកាលពីថ្ងៃអង្គារថា ឧទ្ធម្ភាគចក្រធុន Ka-52 ចំនួន ៣គ្រឿង ដែលហៅថា “ឧទ្ធម្ភាគចក្រវាយប្រហារទំនើបបំផុត” របស់រុស្ស៊ីនៅក្នុងអត្ថបទរបស់...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី និងសមភាគីហ្វាំងឡង់ ដែលមកបំពេញ ទស្សនកិច្ចរបស់លោក គឺលោក Sauli Niinisto បានពិភាក្សាអំពីបញ្ហាសន្តិសុខ ក្នុងអំឡុងពេលកិច្ចប្រជុំ របស់ពួកគេនៅទីក្រុងគៀវ កាលពីថ្ងៃអង្គារ ។ សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រប្រធានាធិបតីអ៊ុយក្រែនបានឲ្យដឹងថា លោក ហ្សេឡិនស្គី និងលោក Niinisto បានជជែកគ្នាអំពីសន្តិសុខក្នុងតំបន់...
បរទេស ៖ ទីបំផុតប្រទេសអាល្លឺម៉ង់ ត្រូវបានគេដឹងថា បានឈានទៅដល់ការសម្រេចចិត្ត ចុងក្រោយ ក្នុងការផ្តល់រថក្រោះប្រភេទ Leopard 2 មួយចំនួនទៅឲ្យប្រទេស អ៊ុយក្រែនហើយ ក្រោយបានបដិសេធយ៉ាងខ្លាំងអស់ រយៈពេលជាច្រើនខែកន្លងមក ។ ការចេញផ្សាយរបស់ Der Spiegel កាលពីថ្ងៃអង្គារម្សិលមិញនេះ បានចេញផ្សាយថា រដ្ឋាភិបាលប៊ែរឡាំង បានធ្វើការកែប្រែជំហ និងការសម្រេចចិត្តរបស់ខ្លួន...
បរទេស ៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ រដ្ឋាភិបាល នៃប្រទេសអ៊ុយក្រែន បានធ្វើការបណ្តេញ ចេញនូវមន្ត្រីជាន់ខ្ពស់ ដែលទាំង អនុរដ្ឋមន្ត្រីផងជាច្រើនរូប ចេញពីការងារ ដែលអះអាងថា សុទ្ធតែជាបុគ្គល ដែលមានការពាក់ព័ន្ធទៅ នឹងករណីអំពើពុករលួយ ។ ក្នុងនោះផងដែររដ្ឋាភិបាល បានបណ្តេញអនុរដ្ឋមន្ត្រី នៃក្រសួងការពារជាតិ Vyacheslav Shapovalov អនុរដ្ឋមន្ត្រីកិច្ចការងារ គោលការន៍សង្គម...