បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានប្រកាសថា ប្រទេស ហូឡង់បានយល់ព្រមបញ្ជូនប្រព័ន្ធការពារមីស៊ីលរបស់ខ្លួនមួយ មកឱ្យទីក្រុងគៀវ ទោះបីនាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte នៅតែ មិនច្បាស់លាស់ និងលោកបានជៀស វាងការប្តេជ្ញាចិត្ត ជាក់លាក់ណាមួយសម្រាប់ ការផ្តល់ជូននេះក៏ដោយ ។ យោងតាមសារព័ត៌មាន...
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelenksy កាលពីថ្ងៃអង្គារម្សិលមិញ បានធ្វើការអះអាងថា លោកពិតជាបានធ្វើការពិភាក្សា ជាមួយនឹងប្រធានាធិបតី នៃប្រទេសអាល្លឺម៉ង់ ពិតមែនទៅលើបញ្ហា នៃការការពារជាតិរវាងប្រទេស ទាំងពីរតាមរយៈវិដេអូខល ។ លោក Zelensky បានថ្លែងទៅកាន់ក្រុមអ្នកកាសែតថា លោកក៏បានពិភាក្សាគ្នា ជាមួយនឹងមេដឹកនាំអាល្លឺម៉ង់ ទៅលើបញ្ហាស្ថានភាព នៅសមរភូមិជួរមុខ...
បរទេស៖ ប្រធានចារកម្មរបស់ប្រទេសរុស្សីលោក Sergey Naryshkin កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការបកស្រាយ និងពន្យល់ពីមូលហេតុសំខាន់ៗ ដែលនាំឲ្យរដ្ឋាភិបាលទីក្រុងគៀវមិនអាច ផ្សារភ្ជាប់ខ្លួនឯងទៅជាមួយនឹង កិច្ចចរចាដើម្បីសន្តិភាពណាមួយ បានជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គុ ដោយសារតែក្នុងនោះមានការរារាំង ពីខាងក្រោយពីសំណាក់អាមេរិកនិ ងបណ្តាប្រទេសលោកខាងលិច ជាច្រើនផ្សេងទៀត។ លោក Naryshkin បានថ្លែងប្រាប់ទៅកាន់ បណ្តាញសារព័ត៌មានក្នុងស្រុកថា ក្រុមអ្នកដឹកនាំក្រៅប្រទេស ដែលស្ថិតពីក្រោយរបបដឹកនាំ របស់អ៊ុយក្រែនមិនព្រមអនុញ្ញាតិឲ្យ...
គៀវ៖ អគ្គនាយក IAEA លោក Rafael Mariano Grossi បានឲ្យដឹងថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានបង្កើតបេសកកម្មគាំទ្រ និងជំនួយនៅរោងចក្រថាមពលនុយក្លេអ៊ែរ Pivdennoukrainsk (NPP) នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ លោក Grossi បានសរសេរនៅលើបណ្ដាញ Twitter បន្ទាប់ពីពិធីលើកទង់ជាតិនៅឯរោងចក្រថា “យើងនៅទីនេះ ដើម្បីជួយធានាសុវត្ថិភាព...
បរទេស៖ ខណៈពេលដែលសាទរចំពោះការសន្យាផ្តល់រថក្រោះ Challenger 2 ដល់រដ្ឋាភិបាលក្នុងទីក្រុងគៀវ, អគ្គសេនាធិការនៃកងទ័ព អង់គ្លេសបានព្រមានកាលពីថ្ងៃចន្ទថា ការសន្យានេះនឹងជះឥទ្ធិពលអាក្រក់ ដល់ការត្រៀមខ្លួនប្រយុទ្ធរបស់ខ្លួន ហើយបានស្នើសុំមូលនិធិបន្ថែម សម្រាប់សព្វាវុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ៍ Sir Patrick Sanders បានសរសេរនៅក្នុងកំណត់ហេតុផ្ទៃក្នុង...
គៀវ ៖ ចក្រភពអង់គ្លេស បានសន្យាផ្តល់រថក្រោះ ប្រយុទ្ធជាច្រើនគ្រឿង ទៅឲ្យអ៊ុយក្រែន ខណៈខ្លួនបន្តប្រយុទ្ធនឹង កម្លាំងឈ្លានពាន របស់រុស្ស៊ី នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា ។ ទីក្រុងមូស្គូ បានបញ្ចេញប្រតិកម្ម ដោយកំហឹងដោយថា អង្គភាពទាំងអស់ដែលចក្រភពអង់គ្លេស គ្រោងនឹងបញ្ជូន “នឹងត្រូវបានកំទេចចោល” និងមិនធ្វើអ្វីដើម្បីកែប្រែលទ្ធផល នៃសង្រ្គាមជិតមួយឆ្នាំ របស់ខ្លួនបានឡើយ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ ដោយមីស៊ីលរបស់រុស្ស៊ីនៅទីក្រុង Dnipro របស់អ៊ុយក្រែនបានកើនឡើង ដល់៤០នាក់ហើយ កាលពីថ្ងៃចន្ទ ដោយរាប់សិបនាក់ទៀតបានបាត់ខ្លួន ដែលធ្វើឱ្យវាក្លាយជា ឧប្បត្តិហេតុជនស៊ីវិលស្លាប់ច្រើនបំផុត នៃយុទ្ធនាការបាញ់មីស៊ីលរយៈពេល៣ខែ របស់ក្រុងម៉ូស្គូនៅឯទីក្រុងនានា ឆ្ងាយពីសមរភូមិមុខ ។ អ៊ុយក្រែន...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន នឹងត្រៀមខ្លួនដើម្បិទទួលយកកញ្ចប់ជំនួយ ហិរញ្ញវត្ថុថ្មី ដែលមានទំហំដល់ ទៅ៣ពាន់លានអឺរ៉ូឬត្រូវជា៣,២៥ពាន់លានដុល្លារផ្សងទៀត ពីសហភាពអឺរ៉ុបក្នុងសប្តាហ៍នេះ។ កញ្ចប់ជំនួយដែលជាផ្នែក នៃការសន្យារបស់អឺរ៉ុប នាពេលកន្លងមកនិង ក៏ជាផ្នែកនៃកញ្ចប់ជំនួយ ដែលត្រូវបានចុះហត្ថលេខាទទួលយក និងផ្តល់ឲ្យរវាងអ៊ុយក្រែននិងអឺរ៉ុប ក្នុងទឹកប្រាក់សរុប ប្រមាណជា១៨ពាន់លានអឺរ៉ុប ឬត្រូវជា១៩,៥ពាន់លានដុល្លារកាលពីលើកមុនផងដែរ ។ ជំនួយហិរញ្ញវត្ថុ...
ម៉ូស្គូ៖ ជាង ១១ ខែបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមានការឈ្លានពានពេញទំហឹងពីប្រទេសជិតខាងអ៊ុយក្រែន រដ្ឋបាលរបស់លោកកំពុងផ្លាស់ប្តូរ ដើម្បីចាត់ទុក “ប្រតិបត្តិការយោធាពិសេស” របស់លោកជាសង្រ្គាមទាំងស្រុង នេះបើយោងទៅតាមវិទ្យាស្ថានសិក្សាសង្រ្គាម (ISW)។ នៅពេលដែលកងទ័ពរបស់លោក ពូទីន បានឆ្លងកាត់ព្រំដែនរុស្ស៊ី-អ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មន្ត្រីវិមាន ក្រឹមឡាំងបានបង្ហាញពីភាពត្រឹមត្រូវ នៃការញុះញង់ដោយថាយុទ្ធនាការរបស់ខ្លួនបានស្វែងរកការលុប បំបាត់ “ពួកណា ស៊ីនិយម”...
ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានសាទរចំពោះការសន្យានាពេលថ្មីៗនេះ នៃការបញ្ជូនអាវុធធុនធ្ងន់ពី សម្ព័ន្ធមិត្តលោកខាងលិច ទៅកាន់ប្រទេសអ៊ុយក្រែន ដោយលើកឡើងថា លោករំពឹងថានឹងមានបន្ថែមទៀត “នាពេលអនាគតដ៏ខ្លីខាងមុខនេះ” ។ ប្រមុខនៃសម្ព័ន្ធភាពយោធាឆ្លងអាត្លង់ទិក បានធ្វើការអត្ថាធិប្បាយ កាលពីថ្ងៃអាទិត្យមួយថ្ងៃបន្ទាប់ពី រលកនៃការវាយប្រហាររបស់រុស្ស៊ី នៅទូទាំងអ៊ុយក្រែនម្តងទៀត បានកំណត់គោលដៅលើ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហើយបានបណ្តាលឱ្យ មនុស្សយ៉ាងហោចណាស់...