ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ៖ ការរុះរើក្នុងរដ្ឋាភិបាល ទីក្រុងគៀវ ចំពេលមានរឿងអាស្រូវ

បរទេស ៖ លោក Kirill Timoshenko បានសម្រេចលាលែង ពីតំណែងជាអនុប្រធានការិយាល័យ របស់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បន្ទាប់ពីប្រមុខរដ្ឋ បានសន្យាថា នឹងរុះរើរដ្ឋាភិបាល ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ការរុះរើដែលប្រធានាធិបតី បានប្រកាសនៅក្នុងសុន្ទរកថាតាមវីដេអូ ប្រចាំថ្ងៃរបស់លោកនៅព្រឹកថ្ងៃអង្គារ នឹងប៉ះពាល់ដល់មន្រ្តី “នៅកម្រិតផ្សេងៗគ្នា នៅក្នុងក្រសួងនិងស្ថាប័នផ្សេងទៀត នៃអាជ្ញាធរកណ្តាល និងខេត្ត និងការអនុវត្តច្បាប់” ។

លោក Timoshenko គឺជាមន្ត្រីជាន់ខ្ពស់បំផុត ដែលការដកតំណែងត្រូវបានបញ្ជាក់ រហូតមកដល់ពេលនេះ។ លោកបានចុះហត្ថលេខាលើ លិខិតលាលែងពីតំណែង របស់លោកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងការប្រកាស លាលែងពីតំណែង។

ផ្ទាំងពាណិជ្ជកម្ម

សារព័ត៌មានអ៊ុយក្រែន មួយចំនួនបានផ្សាយថា លោកនឹងត្រូវជំនួសដោយលោក Aleksey Kuleba ប្រធានរដ្ឋបាលតំបន់ kyiv ហើយថា លោក Timoshenko អាចនឹងត្រូវបានដាក់ឱ្យគ្រប់គ្រង រដ្ឋបាលខេត្ត។

យោងតាមរបាយការណ៍បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតដែលធ្វើដំណើរឆ្ពោះ ទៅរកការចាកចេញ គឺអគ្គរដ្ឋអាជ្ញារង Aleksey Simonenko ។ កាលពីដើមខែនេះ លោកបានបង្កការខឹងសម្បារ ដោយចំណាយពេលវិស្សមកាលឆ្នាំថ្មី នៅប្រទេសអេស្ប៉ាញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top