គៀវ៖ រុស្ស៊ីបានបញ្ជាឲ្យឧត្តមសេនីយ៍កំពូលរបស់ខ្លួន ទទួលបន្ទុកលើការឈ្លានពានអ៊ុយក្រែន ក្នុងការរង្គោះរង្គើដ៏ធំបំផុត នៅឡើយចំពោះរចនាសម្ព័ន្ធបញ្ជាការយោធារបស់ខ្លួនបន្ទាប់ពី បរាជ័យក្នុងសមរភូមិជាច្រើនខែ។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergei Shoigu បានតែងតាំងអគ្គសេនាធិការលោក Valery Gerasimov ជាមេបញ្ជាការកងកម្លាំងរួម សម្រាប់អ្វីដែលទីក្រុងម៉ូស្គូហៅថា “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួននៅអ៊ុយក្រែន។ ទង្វើនេះមិនត្រឹមតែធ្វើឱ្យលោក Gerasimov ទទួលខុសត្រូវដោយផ្ទាល់ ចំពោះជោគវាសនានៃ យុទ្ធនាការនេះប៉ុណ្ណោះទេ...
បរទេស៖ ទស្សនាវដ្ដី Foreign Policy បានរាយការណ៍ថា ប្រទេសអ៊ុយក្រែនបានទទួលការ ដឹកជញ្ជូនគ្រាប់បែកចង្កោម ដ៏ចម្រូងចម្រាសពីទីក្រុងTürkiye។ រដ្ឋាភិបាលទីក្រុងគៀវ បានស្នើសុំឱ្យទីក្រុងវ៉ាស៊ីនតោន នូវអាវុធសម័យសង្គ្រាមត្រជាក់ អស់រយៈពេលជាច្រើនខែមកហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ការនាំចេញបានធ្វើឡើង ចាប់តាំងពីខែវិច្ឆិកាមក អតីតមន្ត្រីអាមេរិក និងអឺរ៉ុបបានប្រាប់សារព័ត៌មាន។...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា ប្រមុខអគ្គសេនាធិការរុស្ស៊ី ឧត្តមសេនីយ៍កងទ័ព Valery Gerasimov ត្រូវបានតែងតាំងឱ្យដឹកនាំ ក្រុមកងកម្លាំងរួមរបស់ទីក្រុងម៉ូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។ អតីតមេបញ្ជាការនៃប្រតិបត្តិការយោធា គឺឧត្តមសេនីយ៍កងទ័ព Sergey Surovikin ត្រូវបានតែងតាំងជាអនុប្រធាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាម...
បរទេស៖ ប្រទេសកាណាដាកាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា នឹងធ្វើការបញ្ជាទិញប្រព័ន្ធការពារអាកាស ដែលផលិតនៅអាមេរិក NASAMS ដើម្បីផ្គត់ផ្គង់ទៅឲ្យ ប្រទេសអ៊ុយក្រែនតាមការសន្យារបស់ខ្លួន នាពេលកន្លងមក។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានធ្វើឡើងបន្ទាប់ពីជំនួប រវាងនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ជាមួយនឹងប្រធានាធិបតីអាមេរិកលោក Joe Biden នៅក្នុងប្រទេស មិស៊ិកូបានចាត់ទុកការងារនេះថា គឺជាការងារសប្បុរសធម៍ ដ៏មានអទិភាពសម្រាប់កាណាដា ។...
គៀវ៖ យោងតាមស្ថិតិផ្លូវការ បានឲ្យដឹងថា អតិផរណានៅក្នុងប្រទេសអ៊ុយក្រែន បានឈានដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៧ឆ្នាំ ក្នុងឆ្នាំ២០២២ ដោយឈរនៅ ២៦,៦ភាគរយ ។ កាលពីឆ្នាំមុន អតិផរណារបស់ប្រទេសនេះ ត្រូវបានជំរុញដោយតម្លៃកាន់តែខ្ពស់ សម្រាប់សេវាដឹកជញ្ជូន និងទំនិញម្ហូបអាហារ ដែលបានកើនឡើង ៤២,៩ភាគរយ និង ៣៤,៤ភាគរយរៀងៗខ្លួន នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយសេវាស្ថិតិរដ្ឋរបស់ប្រទេសកាលពីថ្ងៃអង្គារ។...
KHARKIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ថា លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅថ្ងៃអង្គារ ទី១០ ខែមករា បានឲ្យដឹងថា ការបដិសេធរបស់អាល្លឺម៉ង់ ក្នុងការបញ្ជូនរថពាសដែកប្រយុទ្ធ ទៅកាន់ប្រទេសរបស់លោក គឺបានធ្វើឱ្យបាត់បង់ជីវិត ខណៈដែលអ្នកការទូតកំពូល របស់ក្រុងប៊ែរឡាំង...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបដិសេធរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយអំពីការចល័ត ទ័ពរបស់រុស្ស៊ីបន្ថែមទៀត នៅក្នុងប្រតិបត្តិការយោធាពិសេសរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន។ លោកសង្កត់ធ្ងន់ថា អាជ្ញាធររុស្ស៊ី ជាជាងប្រព័ន្ធផ្សព្វផ្សាយសង្គម គួរតែជាប្រភពព័ត៌មានចម្បង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ របាយការណ៍ពីធនាគារជាតិ នៃអ៊ុយក្រែន បានបង្ហាញថា ប្រទេសនេះទទួលបានកំណត់ត្រា ៣២,១ពាន់លានដុល្លារអាមេរិក ពីដៃគូបរទេសរបស់ខ្លួនកាលពីឆ្នាំមុន...
គៀវ៖ លោក Oleksiy Danilov លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា ការចំណាយលើវិស័យការពារជាតិ របស់អ៊ុយក្រែន ក្នុងឆ្នាំ២០២២ ស្មើនឹង ៣២,៥ ភាគរយនៃផលិតផល ក្នុងស្រុកសរុបរបស់ប្រទេសនេះ ចំពេលមានជម្លោះជាមួយរុស្ស៊ី។ លោល Danilov បានសរសេរថា នៅឆ្នាំ២០២២ អ៊ុយក្រែន បានបែងចែក ១៥៣៦លានលាន...
បរទេស៖ សារព័ត៌មាន Sky News បានរាយការណ៍ដោយដកស្រង់ប្រភពពីអ៊ុយក្រែន និងចក្រភពអង់គ្លេសថា ក្នុងពេលឆាប់ៗនេះ ចក្រភពអង់គ្លេសអាចនឹងប្រកាស ពីការបញ្ជូនរថក្រោះ Challenger II ចំនួន ១០ គ្រឿងទៅកាន់ទីក្រុងគីវ។ ទីភ្នាក់ងារព័ត៌មានបានបន្ថែមថា ខណៈពេលដែលជានិមិត្តរូប គឺថា ការផ្តល់រថក្រោះប្រយុទ្ធដែលផលិតដោយលោកខាងលិច ជាលើកដំបូងមិនធ្លាប់មាន គឺជាមធ្យោបាយដើម្បីលើកទឹកចិត្តសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ឱ្យធ្វើដូចគ្នានេះ។ យោងតាមសារព័ត៌មាន...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអ៊ុយក្រែន លោក Dmitry Kuleba កាលពីថ្ងៃចន្ទម្សិលមិញនេះ បានអំពាវនាវសាជាថ្មី ទៅកាន់គ្រប់ដៃគូ របស់ប្រទេសអ៊ុយក្រែន ក្នុងការបន្តផ្តល់នូវសព្វាវុធបន្ថែម ជាច្រើនទៀតមកឲ្យខ្លួន ដើម្បីប្រយុទ្ធតតាំងជាមួយនឹងរុស្សី ហើយដោយបញ្ជាក់ថា មកដល់ពេលនេះ នៅមិនទាន់មានប្រទេសណា បានផ្តល់គ្រប់គ្រាន់តាមការចង់បាន របស់អ៊ុយក្រែននៅឡើយ។ លោក Kuleba បានថ្លែងបែបនេះថា៖ អ៊ុយក្រែនពិតជាដឹងគុណ ចំពោះគ្រប់ដៃគូទាំងអស់...