បរទេស៖រដ្ឋាភិបាលក្រុងមូស្គូកាលពីថ្ងៃចន្ទ បានប្រកាសអះអាងថាយោធារបស់រុស្សីប្រមាណជាជាង៦០នាក់ បានបាត់បង់ ជីវិតនៅក្នុងហេតុការណ៍ វាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែននៅក្នុងតំបន់ Donbass។ មីស៊ីលបានហោះសំដៅទីតាំងអគារស្នាក់នៅ បណ្តោះអាសន្នមួយកន្លែងដែលប្រើប្រាស់ ដោយយោធារុស្សីនៅក្នុង ទីក្រុង Makeyevka ស្ថិតនៅក្នុងតំបន់ Donbass ដែលកំពុងគ្រប់គ្រងដោយប្រទេសរុស្សី ហើយជឿជាក់ថា វាយប្រហារ នេះសរុប មានចំនួន៦ក្បាលគ្រាប់មីស៊ីល ដែលសុទ្ធតែជាមីស៊ីលផលិតនៅអាមេរិក និងបាញ់ចេញពីប្រព័ន្ធ បាញ់ផ្កាយរណប HIMARS...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាក្រុមយោធា របស់ប្រទេសរុស្សីប្រមាណជា ៨២នាក់ ដែលត្រូវបានដោះលែងចេញពី ទីតាំងគ្រប់គ្រងដោយប្រទេសអ៊ុយក្រែន នៅចំថ្ងៃបុណ្យឆ្លងឆ្នាំសកល ក្រោយការចរចាគ្នារវាងភាគីទាំងពីរ។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការពារជាតិនៃ ប្រទេសរុស្សីបានឲ្យដឹងដែរថា ក្រុមអ្នកទោសសង្គ្រាមទាំងនោះ នឹងត្រូវធ្វើដំណើរមកដល់ទីក្រុងមូស្គូ តាមរយៈជើងហោះហើររបស់រុស្សី ដើម្បីអាចធ្វើការត្រួតពិនិត្យមើល ថែសុខភាពឡើងវិញ។ ខាងភាគីរបស់អ៊ុយក្រែន ក៏បានប្រកាសដែរបន្តិចក្រោយមកថា ការដោះដូរអ្នកទោសគ្នា រវាងប្រទេសរុស្សីនិងអ៊ុយក្រែន...
គៀវ៖ យោធាអ៊ុយក្រែនបានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ប្រទេសរុស្ស៊ី បានវាយប្រហារអ៊ុយក្រែនជាមួយ នឹងយន្តហោះដ្រូនសរុបចំនួន ៤៥ គ្រឿងក្នុងមួយយប់។ កងកម្លាំងប្រដាប់អាវុធបានឲ្យដឆងថា យន្តហោះដ្រូនប្រយុទ្ធធុន Shahed-136 ទាំងអស់ដែលផលិតដោយអ៊ីរ៉ង់ ដែលត្រូវបានគេហៅថា “kamikaze” drones ត្រូវបានបំផ្លាញដោយការការពារដែនអាកាសរបស់អ៊ុយក្រែន។ យោធាអ៊ុយក្រែនបានបន្ថែមថា រុស្ស៊ីក៏បានបាញ់កាំជ្រួចចំនួន ២០ គ្រាប់ទៅកាន់គោលដៅនៅក្នុងប្រទេសជិតខាងអ៊ុយក្រែន នៅថ្ងៃចូលឆ្នាំសកល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអាល់ហ្សាហ្ស៊ីរ៉ា៕ ប្រែសម្រួល...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន និងរុស្ស៊ី បានសន្យាថានឹងទទួលជ័យជម្នះសម្រាប់ប្ រទេសរៀងៗខ្លួននៅក្នុង សុន្ទរកថាឆ្នាំថ្មីរបស់ពួកគេ ដោយនិយាយអំពីការដឹងគុណ ការឈឺចាប់ និងកាតព្វកិច្ច ក្នុងពីផ្ទុះសង្គ្រាម និងអូសបន្លាយរយៈពេលជាង ១០ខែកន្លងមកនេះ។ លោក វូឡូឌីមៀ ហ្សេឡិនស្គី ដោយរំឮកពីគ្រា និងជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៃសង្រ្គាម បានបំពេញ សារវីដេអូរយៈពេល ១៧ នាទីដ៏រំជួលចិត្តរបស់គាត់ជាមួយនឹងវីដេអូនៃការវាយប្រហាររបស់រុស្ស៊ីលើប្រទេស និងពាក្យមោទនភាពសម្រាប់ប្រជាជនអ៊ុយក្រែនដែលស៊ូទ្រាំនឹងការវាយប្រហារ...
គៀវ៖ រុស្ស៊ីបានបង្កើនការ វាយលុកតាមអាកាសលើ អ៊ុយក្រែនក្នុងសប្តាហ៍នេះ ដោយវាយលុកតំបន់នានាទូទាំងប្រទេស និងបង្ខំប្រជាជនក្រុងគៀវ ឲ្យជ្រកកោននៅតាមទីតាំងសុវត្ថិភាព នៅព្រឹកថ្ងៃសុក្រ ខណៈទីក្រុងនេះរងការ វាយប្រហារដោយយន្តហោះដ្រូនរុស្ស៊ី។ មួយថ្ងៃបន្ទាប់ពីកងកម្លាំងរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនដ៏សំខាន់ ការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសបានបន្លឺឡើងនៅក្នុងតំបន់កណ្តាលទីក្រុងគៀវ តំបន់ Cherkasy និង Kirovohrad ដោយសារការវាយប្រហារដោយយន្តហោះដ្រូនរបស់រុស្ស៊ី។ លោក Oleksiy...
បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា អំពើហិង្សានៅលើដែនអាកាស របស់ប្រទេសបេឡារូស ដោយមីស៊ីលរបស់អ៊ុយក្រែននោះ គឺជារឿងគួរឲ្យកង្វល់បំផុត សម្រាប់វិមនាក្រមឡាំង។ លោកក៏បានបន្តដែរថា ប្រទេសរុស្សីនិងបេឡារូស ក្រោយហេតុការណ៍នេះ បានជួបប្រជុំគ្នារួចរាល់ហើយ ដើម្បីបង្ហាញអំពីទស្សនៈវិស័យរវាងគ្នា និងក្តីបារម្ភចំពោះបញ្ហានេះ ហើយជាពិសេសនឹងបន្តធ្វើការ ទំនាក់ទំនងគ្នាបន្ថែមទៀត ដើម្បីតាមដានស្ថានភាពបន្តផងដែរ។ លោក Peskov...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ថា ក្រោយពេល ១ថ្ងៃ ដែលប្រទេសរបស់គាត់ទាំងមូល ត្រូវបានវាយប្រហារដោយ មីស៊ីលរបស់រុស្ស៊ី លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានទទួលស្គាល់ថា នៅក្នុងតំបន់ភាគច្រើន កំពុងរងការដាច់ចរន្តអគ្គិសនី ប៉ុន្តែលោកបានថ្លែងថា ការខូចខាតនឹងកាន់តែអាក្រក់ទៅៗ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កាលពីថ្ងៃម្សិលមិញនេះ បានទទួលរងនូវការវាយប្រហារ ដោយមីស៊ីលជាច្រើនគ្រាប់ ពីសំណាក់ ប្រទេសរុស្សី ជាបន្តបន្ទាប់ទាំងមីស៊ីលបាញ់ ចេញពីយន្តហោះនិង មីស៊ីលបាញ់ចេញពីនាវាផង។ ការវាយប្រហារដោយមីស៊ីល បានធ្វើឡើងតាំងតែពីព្រឹកថ្ងៃព្រហស្បតិ៍ រហូតដល់យប់និងបូករួមទាំងការ វាយប្រហារដោយដ្រូន ពិឃាត Kamikaze ផងដែរនេះបើយោង តាមការបញ្ជាក់បន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍...
បរទេស ៖ យោងតាមការបញ្ជាក់ ដោយក្រសួង ការពារជាតិ របស់ប្រទេសរុស្សី បេឡារូស បានឲ្យដឹងថា កងកម្លាំងនៃប្រទេសបេឡារូស បានជោគជ័យ ក្នុងការបាញ់រារាំង មីស៊ីល S-300ជាច្រើនគ្រាប់របស់ អ៊ុយក្រែន ។ ក្រសួងការពារជាតិដដែល ក៏បានបន្តទៀតថា បំណែក នៃមីស៊ីល បានធ្លាក់ចុះទៅលើដីធ្វើកសិកម្ម ក្បែរទៅនឹងតំបន់ Gorbakha...
បរទេស៖ សេវាសន្តិសុខរបស់ប្រទេសអ៊ុយក្រែន SBU បានចាប់ខ្លួន លោក Alexander Mamai កាលពីថ្ងៃ ព្រហស្បតិ៍ ដោយនិយាយថា អភិបាលក្រុង Poltava បានបង្ហាញព័ត៌មានអំពីការដាក់ពង្រាយយោធា។ អ្នកនយោបាយបក្ស ប្រឆាំងឥឡូវនេះ គឺប្រឈមមុខនឹងការជាប់ពន្ធនាគារដល់ទៅ ១២ ឆ្នាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ...