បរទេស៖ ឧបនាយករដ្ឋមន្ត្រីនៃ ប្រទេសអ៊ុយក្រែន និងក៏ជារដ្ឋមន្ត្រីនៃកិច្ចការងារ ធ្វើសមាហរណកម្មលោកស្រី Irina Vereschunk បានធ្វើការអះអាង កាលពីថ្ងៃសុក្រកន្លងមកនេះ ថាពលរដ្ឋអ៊ុយក្រែនទាំងឡាយណា ដែលព្យាយាមធ្វើលិខិតឆ្លងដែនរុស្សីនោះ ក្នុងពេលឆាប់ៗនេះនឹងអាចប្រឈមមុខ ទៅនឹងទោសឧក្រិដ្ឋកម្មជាមិនខាន។ ថ្លែងនៅក្នុងបទសំភាសជាមួយ នឹងក្រុមអ្នកកាសែតលោកស្រី Vereschuk បាននិយាយថាបញ្ហានេះ ត្រូវបានលើកយកមកពិភាក្សារួចរាល់ហើយ នៅក្នុងកិច្ចប្រជុំអន្តរក្រសួង មួយដោយរដ្ឋាភិបាលទីក្រុងគៀវ។ លោកស្រីបន្តថា ការងារនៅតែបន្តធ្វើនៅឡើយ...
បរទេស៖ សេតវិមាន កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថាកញ្ចប់អាវុធ ដែលមានតម្លៃប្រមាណជា២៧០លានដុល្លារ ដែលជាជំនួយសន្តិសុខ ពីសំណាក់សហរដ្ឋអាមេរិក នឹងត្រូវបញ្ចូនទៅឲ្យ ប្រទេសអ៊ុយក្រែន។ យោងតាមការបញ្ជាក់ ដោយអក្ននាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ របស់អាមេរិក លោក John Kirby បានឲ្យដឹងទៀតដែរថាកញ្ចប់អាវុធ ទាំងនោះរួមមានទាំង ប្រព័ន្ធបាញ់រ៉ូក្កែត HIMARS ផងដ្រូន Phoenix Ghost...
បរទេស៖ ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការ លើកឡើងនិងពន្យល់ អំពីមូលហេតុ ដែលលោកនិងប្រទេសអ៊ុយក្រែន បដិសេធមិនធ្វើការចរចា ជាមួយនឹងរដ្ឋាភិបាល ទីក្រុងមូស្គូ ចំពោះកិច្ចការងារ ដើម្បីសន្តិភាព។ លោក Zelensky បានហៅរុស្សីថាអ្នក ដែលមិនយល់អ្វីសោះ តើអ្វីទៅជាភាសាកាទូត។ ទោះបីជាយ៉ាងណាក្តី...
បរទេស៖ សំណើរបស់អ៊ុយក្រែន ក្នុងការពន្យារពេលការទូទាត់បំណុលបរទេស បន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ី បានទទួលការគាំទ្រពីម្ចាស់បំណុលសំខាន់ៗ របស់រដ្ឋាភិបាល និងម្ចាស់បំណុលឯកជន។ យោងតាមសារព័ត៌មាន Bloomberg ចេញផ្សាយកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលនៅទីក្រុង គៀវ ចង់យល់បានការព្រមជាមួយម្ចាស់ប័ណ្ណបំណុល លើការបង្កកការទូទាត់រយៈពេលពីរឆ្នាំ និងការផ្លាស់ប្តូរប័ណ្ណនៅលើអ្វី ដែលគេហៅថា ការធានាផលិតផលក្នុងស្រុកសរុបរបស់ខ្លួន នៅពាក់កណ្តាលខែក្រោយ។ អ៊ុយក្រែនបានដាក់សំណើជាផ្លូវការ...
អង់ការ៉ា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ថា អ៊ុយក្រែន និងរុស្ស៊ី នៅថ្ងៃសុក្រ ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀងដ៏ពិបាកមួយ ដែលត្រូវបានរចនាឡើង ដើម្បីជួយសម្រាលវិបត្តិស្បៀងអាហារពិភពលោក ដែលបណ្តាលមកពីការនាំចេញ គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលត្រូវបានរារាំង នាពេលកន្លងមក ។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដ៏សំខាន់...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែន នឹងអាចធ្វើការបន្តនាំចេញ គ្រាប់ធញ្ញជាតិរបស់ខ្លួនឡើងវិញ នៅក្រោយពេលដែលកុងត្រា ជាមួយនឹងរុស្សី ត្រូវបានចុះហត្ថលេខា និងបើកផ្លូវដោយរដ្ឋាភិបាល ទីក្រុងមូស្គូ នៅច្រកសមុទ្រខ្មៅ។ ការបញ្ជាក់អះអាងដែលត្រូវបានធ្វើឡើង ដោយតួគីក្នុងនាម ជាអ្នកសម្រុះសម្រួលកិច្ចការងារនេះ បានបញ្ជាក់ទៀតថាកិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខារវាងអ៊ុយក្រែន និងរុស្សី នៅថ្ងៃសុក្រនេះហើយខណៈដែលពិភពលោក កំពុងប្រឈមមុខទៅនឹងបញ្ហា អត់ឃ្លានកាន់តែខ្លាំងឡើង។...
បរទេស៖ យោងតាមការអះអាង ដោយរដ្ឋមន្ត្រីការពារជាតិ អង់គ្លេស លោក Ben Wallace ដែលបានថ្លែងប្រាប់ទៅកាន់ សភាជាតិកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា អង់គ្លេសនឹងធ្វើការបញ្ជូនអាវុធ ប្រឆាំងរថក្រោះ ដ្រូន កាំភ្លើងធំ និងគ្រាប់រំសេវ រាប់ពាន់គ្រាប់ទៀតទៅឲ្យ អ៊ុយក្រែន។ ប្រភពអះអាងដដែល បានបញ្ជាក់ទៀតថា កាំភ្លើងធំប្រភេទ M109 ចំនួន២០គ្រឿង...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងថា “គោលបំណងភូមិសាស្រ្ត” នៃប្រតិបត្តិការយោធាពិសេស របស់រុស្ស៊ីនៅអ៊ុយក្រែន បានផ្លាស់ប្តូរនៅពេលដែលលោកខាងលិច កំពុងផ្តល់ឱ្យអ៊ុយក្រែននូវអាវុធ រយៈចម្ងាយឆ្ងាយបន្ថែមទៀត។ លោក Lavrov បានប្រាប់ទូរទស្សន៍ RT និងទីភ្នាក់ងារសារព័ត៌មាន RIA Novosti ក្នុងបទសម្ភាសន៍មួយថា ក្រៅពីទីក្រុង Lugansk និង...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត The Wall Street Journal បានសរសេរថា ភាពចម្រុះនៃអាវុធដ៏ច្រើនប្រភេទ ដែលអ៊ុយក្រែនបានទទួល ពីលោកខាងលិចកំពុងបង្កភាព លំបាកដល់យោធា។ ក្រុមអ្នកវិភាគទាំងអង់គ្លេស និងអាមេរិកបានរាយការណ៍ប្រាប់ទៅ WSJ ថាទោះបីជាអាវុធទាំងនោះ មានប្រសិទ្ធភាពខ្ពស់ក្តី ចំពោះការប្រយុទ្ធប្រឆាំងទៅនឹង ប្រទេសរុស្សីប៉ុន្តែការដឹកជញ្ជូនអាវុធ ដែលមានលក្ខណៈចម្រុះគ្នាបែបនេះ នឹងបង្កភាពលំបាកដល់យោធា របស់អ៊ុយក្រែននិងបូករួមទាំងបញ្ហាហ្វឹកហាត់ ក្នុងការប្រើប្រាស់និងការហ្វឹកហាត់...
បរទេស៖ អគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសអាមេរិក កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការអំពាវនាវស្នើសុំឲ្យគ្រប់ភាគីនៅក្នុងបញ្ហាជម្លោះអ៊ុយក្រែន ត្រូវតែត្រឡប់មកអង្គុយជុំគ្នាស្ងប់ចិត្តឡើង និងបន្តធ្វើការពិភាក្សាគ្នាឡើងវិញ។ លោក Qin Gang បានថ្លែងបែបនេះថា៖ ចិនសុំអំពាវនាវឲ្យមានបទឈប់បាញ់គ្នាភ្លាមៗ នៅក្នុងប្រទេសអ៊ុយក្រែនហើយព្រមទាំងការវិលត្រឡប់មក រកតុចរចាផងដែររវាងគ្រប់ ភាគីទាំងអស់ដែលពាក់ព័ន្ធ។ សេចក្តីថ្លែងការណ៍របស់លោក Gang ដែលនៅក្នុងរដ្ឋ Colorado ដោយក្នុងនោះលោកបានបន្តទៀតថា ជម្លោះដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន គឺកំពុងតែបន្តប៉ះពាល់កាន់តែធំ និងបង្កើនចំនួនវិបត្តិកាន់តែច្រើនមុខឡើង...