បរទេស៖ យោងតាមការប្រកាស ដោយក្រសួងការបរទេសរបស់ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា ពេលនេះពលរដ្ឋ ជនជាតិអាមេរិកទាំងឡាយ ដែលកំពុងស្ថិតនៅក្នុង ប្រទេសរុស្សីនិងអ៊ុយក្រែន គួរតែប្រញាប់ប្រញាល់ ចាកចេញភ្លាមៗពីព្រោះថា រុស្សីកំពុងដាក់គោលដៅពួកគេ ជាការវាយប្រហារសងសឹកណាមួយ។ អ្នកនាំពាក្យរបស់ ក្រសួងការបរទេសអាមេរិកលោក Ned Price បានថ្លែងបែបនេះថា ពលរដ្ឋជនជាតិអាមេរិក ទាំងអស់ដែលកំពុងរស់នៅ ក្នុងប្រទេសរុស្សីនិងអ៊ុយក្រែន គួរតែចាកចេញឲ្យបានឆាប់រហ័សបំផុត...
អ៊ុយក្រែន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ថា កិច្ចខិតខំប្រឹងប្រែងថ្មីៗកំពុង ដំណើរការដើម្បីជម្លៀសជនស៊ីវិល ដែលជាប់ដោយកងកម្លាំងរុស្ស៊ី នៅក្នុងទីក្រុង Mariupol របស់ប្រទេសអ៊ុយក្រែន ។ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន Iryna Vereshchuk បានលើកឡើងថា ក្បួនរថយន្តក្រុងអ៊ុយក្រែន ៤៥គ្រឿង កំពុងធ្វើដំណើរទៅកាន់ ទីក្រុងភាគខាងត្បូងដែលត្រូវបាន ឡោមព័ទ្ធដោយកងទ័ពរុស្ស៊ី...
ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ថា មេដឹកនាំរុស្ស៊ី លោក ប្លាឌីមៀ ពូទីន គំរាមបញ្ឈប់ការផ្គត់ផ្គង់ ឧស្ម័នដល់ប្រទេស “មិនរួសរាយរាក់ទាក់” ប្រសិនបើពួកគេមិនដោះស្រាយ ជារូបិយប័ណ្ណរុស្ស៊ីដែលនោះ ។ រដ្ឋាភិបាលអ៊ុយក្រែន កំពុងបញ្ជូនរថយន្តក្រុង រាប់សិបគ្រឿងទៅកាន់ទីក្រុង Mariupol ក្នុងកិច្ចខិតខំប្រឹងប្រែងថ្មី ដើម្បីជម្លៀសប្រជាជន...
ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ថា លោក Jens Stoltenberg អគ្គលេខាធិការអង្គការ NATO បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះ ដោយបានអត្ថាធិប្បាយ លើសេចក្តីប្រកាសរបស់ទីក្រុងម៉ូស្គូ អំពីការកាត់បន្ថយប្រតិបត្តិការយោធា នៅជុំវិញទីក្រុងគៀវ ។ លោក Stoltenberg ក៏បានថ្លែងផងដែរថា...
បរទេស ៖ លោក Anatoly Bibilov ប្រធានាធិបតី South Ossetia បានប្រកាសថា South Ossetia ដែលជាសាធារណរដ្ឋមួយ ផ្នែកនៅក្នុងតំបន់ Caucasus នឹងចាត់វិធានការផ្លូវច្បាប់ ក្នុងពេលឆាប់ៗនេះ ដើម្បីចូលរួមជាមួយសហព័ន្ធរុស្ស៊ី ។ South Ossetia បានប្រកាស ផែនការនេះ...
រ៉ូម៖ នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi បានឲ្យដឹងនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃពុធថា បទឈប់បាញ់នៅក្នុងជម្លោះ ដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន គួរតែត្រូវបានបង្កើតឡើង “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការសន្ទនា រវាងមេដឹកនាំទងាំពីរ “ផ្តោតលើការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែន និងការវិវត្តន៍ចុងក្រោយបង្អស់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Draghi...
គ៊ែរ៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi កាលពីថ្ងៃពុធបានទទួលការហៅទូរស័ព្ទពីសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ដែលជាលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍ ក្នុងអំឡុងពេលដែលមេដឹកនាំទាំងពីរបានពិភាក្សាអំពី “ការវិវត្តនៃវិបត្តិអ៊ុយក្រែន” ។ អ្នកនាំពាក្យប្រធានាធិបតីអេហ្ស៊ីប លោក Bassam Rady បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Zelensky បានពន្យល់ប្រាប់លោក Sisi អំពីការវិវឌ្ឍន៍ចុងក្រោយបង្អស់នៃការចរចាសន្តិភាពរុស្ស៊ី...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា កិច្ចពិភាក្សាដើម្បី សន្តិភាព រវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្សី នឹងចាប់ផ្តើមសាជាថ្មី នៅថ្ងៃសុក្រស្អែកនេះ សាជាថ្មីម្តងទៀត។ ការបញ្ជាក់អះអាង ដោយក្រុមអ្នកតំណាង ចរចាមកពីអ៊ុយក្រែន លោក David Arakhamia ហើយបញ្ជាក់ទៀតថា អ៊ុយក្រែន បានទាំងស្នើសុំឲ្យមានជំនួប ដោយផ្ទាល់រវាងមេដឹកនាំ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសមួយចំនួន មានកើតមានសង្គ្រាម ទើបមើលឃើញពីតម្លៃសុខសន្តិភាព ខណៈ ប្រទេសកម្ពុជា បានមើលឃើញ និងឲ្យតម្លៃសុខសន្តិភាព តាំងតែពីសង្គ្រាមចាប់ផ្ដើម កាលពី ៥២ឆ្នាំមុន ពោរគឺនៅក្នុងឆ្នាំ១៩៧០ ។ ក្នុងពីធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសរុស្សី លោក Sergey Lavrov កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការចោទប្រកាន់ លោកខាងលិច ថាកំពុងមានបំណង ប្រែក្លាយអ៊ុយក្រែន ឲ្យទៅជាអាហ្គានីស្ថាន ទី២ “a second afghanistan”។ ថ្លែងទៅកាន់សមភាគី ប៉ាគិស្ថាន នៅក្នុងជំនួបមួយ ដែលបានធ្វើឡើង នៅក្នុងប្រទេសចិន កាលពីថ្ងៃពុធម្សិលមិញនេះ...