ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន តែងតាំងមេបញ្ជាការថ្មី នៃកងកម្លាំង ប្រតិបត្តិការពិសេស

គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីតែងតាំងមេបញ្ជាការថ្មី នៃកងកម្លាំងប្រតិបត្តិការពិសេស (SOF) ដែលជាសាខា នៃកងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែន។

យោងតាមក្រឹត្យ ដែលបានចេញផ្សាយ នៅលើគេហទំព័រប្រធានាធិបតី Viktor Khorenko ត្រូវបានតែងតាំង ជាមេបញ្ជាការ SOF នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

សមាជិកសភាអ៊ុយក្រែន លោក Oleksiy Honcharenko បានសរសេរនៅលើ Facebook ឲ្យដឹងថា លោក Khorenko ពីមុនធ្លាប់ធ្វើជាមេបញ្ជាការបម្រុង ពិសេស នៃនាយកដ្ឋានស៊ើបការណ៍សំខាន់ នៃក្រសួងការពារជាតិអ៊ុយក្រែន ។ លោក Khorenko នឹងជំនួសលោក Hryhorii Halahan ដែលត្រូវបានបណ្តេញ ចេញដោយ លោក Zelensky កាលពីពេលថ្មីៗនេះ។

កាលពីសប្តាហ៍មុនលោក Zelensky បានបណ្តេញអគ្គរដ្ឋអាជ្ញា Iryna Venediktova និងជាប្រធានសេវាសន្តិសុខ អ៊ុយក្រែន Ivan Bakanov ដោយបន្ទោសពួកគេ ចំពោះការដោះស្រាយមិនគ្រប់គ្រាន់ ជាមួយនឹងជនក្បត់មួយចំនួនធំ នៅក្នុងទីភ្នាក់ងារ របស់ពួកគេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top