គៀវ៖ ទីប្រឹក្សាកំពូលរបស់ប្រធានាធិបតីអ៊ុយក្រែនបានទទូចថា ទីក្រុងកំពង់ផែ Mariupol ដែលកំពុងរងការវាយលុក “កំពុងបន្ត” បើទោះបីជាមានកំណត់ដែលកំណត់ដោយរុស្ស៊ី សម្រាប់អ្នកប្រយុទ្ធ ដើម្បីចុះចាញ់ ឬប្រឈមមុខនឹងការបញ្ចប់ដ៏ជូរចត់ក៏ដោយ។ លោក Oleksiy Arestovych បានឲ្យដឹងថ្ងៃពុធថា “ការប្រយុទ្ធកំពុងដំណើរការនៅក្នុងតំបន់ជុំវិញរោងចក្រ Azovstal” ថ្ងៃផុតកំណត់បានកន្លងផុតទៅ ដោយសំដៅទៅលើរោងចក្រដែកដ៏ធំ ដែលកងកម្លាំងអ៊ុយក្រែន និងជនស៊ីវិលកំពុងជាប់គាំង។ មេបញ្ជាការម្នាក់នៅទីនោះបានប្រាប់កាសែត Washington...
ប៉េកាំង៖ តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានឲ្យដឹងថា មធ្យោបាយជាមូលដ្ឋានក្នុងការដោះស្រាយវិបត្តិមនុស្សធម៌នៅអ៊ុយក្រែន គឺត្រូវបញ្ចប់ជម្លោះឱ្យបានឆាប់។ លោក Zhang បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីបញ្ហាមនុស្សធម៌របស់អ៊ុយក្រែនថា “យើងអំពាវនាវឱ្យរុស្ស៊ី និងអ៊ុយក្រែន ប្រកាន់ខ្ជាប់នូវទិសដៅទូទៅនៃការសន្ទនា និងការចរចា បង្រួមការខ្វែងគំនិតគ្នាជាបន្តបន្ទាប់ និងប្រមូលលក្ខខណ្ឌ សម្រាប់បទឈប់បាញ់” ។ ស្តីពីការការពារជនស៊ីវិល លោក...
Update: ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel តំណាងឱ្យរដ្ឋសមាជិកសហភាពអឺរ៉ុប បានមកដល់ទីក្រុងគៀវហើយ ខណៈដែលរុស្ស៊ី បន្តការវាយលុកថ្មីរបស់ខ្លួន នៅភាគខាងកើតអ៊ុយក្រែន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានបារាំង AFP នៅមុននេះបន្តិច។ លោក Michel បានសរសេរនៅលើគណនី Twitter របស់គាត់ថា “នៅក្នុងទីក្រុងគៀវ ថ្ងៃនេះ នៅក្នុងបេះដូងនៃទ្វីបអឺរ៉ុប...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងថា លោកបានពិភាក្សា អំពីការបង្កើនជំនួយ សម្រាប់ទីក្រុងគៀវ ជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zelensky បានសរសេរនៅលើ Twitter ថា...
Update: រដ្ឋមន្ត្រីអ៊ីតាលី កំពុងធ្វើដំណើរទៅកាន់ ទ្វីបអាហ្រ្វិកកណ្តាល ក្នុងដំណើរស្វែងរកបន្ទាន់មួយ សម្រាប់កិច្ចព្រមព្រៀង ថាមពលថ្មី ខណៈដែលអ៊ីតាលី កំពុងព្យាយាមបំបែកចេញ ពីការប្រើប្រាស់ឧស្ម័នរុស្ស៊ី ជុំវិញសង្គ្រាមអ៊ុយក្រែន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ប៉េកាំង៖ អ្នកវិទ្យាសាស្ត្រនយោបាយ Neorealism ជនជាតិអាមេរិក លោក John Mearsheimer បានសរសេរនៅក្នុង The Tragedy of Great Power Politics ឲ្យដឹងថា “សហរដ្ឋអាមេរិក បានអនុវត្តតាមយុទ្ធសាស្រ្ត ‘buck-passing’ ដោយនៅក្រៅប្រទេស ខណៈពេលដែលធ្វើឱ្យអ្នកដទៃ ទទួលបន្ទុកនៃការរារាំង ឬប្រយុទ្ធប្រឆាំងនឹងអ្នកឈ្លានពាន...
បរទេស ៖ ប៉ង់តាហ្គោន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានបញ្ជាក់ថា សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមជួយគាំទ្រ បន្ថែមទៀត ទៅលើកងកម្លាំង យន្តហោះ ប្រយុទ្ធរបស់ប្រទេសអ៊ុយក្រែន តាមរយៈការផ្តល់ ជាសំភារៈនិងគ្រឿងបន្លាស់ យន្តហោះសំខាន់ ដែលអាចយកទៅធ្វើការ ជួសជុលយន្តហោះចាស់ៗ របស់អ៊ុយក្រែន ឲ្យអាចដំណើរការឡើងវិញ និងប្រយុទ្ធជាមួយនឹងរុស្សី ខណៈដែលកំដៅកំពុង កើតឡើង រវាងគ្នានៅក្នុងតំបន់...
បរទេស៖ យោងតាមទិន្នន័យដែលត្រូវបាន បង្ហាញដោយអជ្ញាធរគយ និងអ្នកការពារព្រំដែនអាមេរិក ហើយត្រូវបានយកមកចេញផ្សាយដោយ rt.com កាលពីដើមសប្តាហ៍កន្លងមក បានឲ្យដឹងថា ពលរដ្ឋអ៊ុយក្រែន ប្រមាណជា ៥០៧១នាក់ ត្រូវបានចាប់ឃាត់ខ្លួននៅព្រំដែនអាមេរិក គិតត្រឹមខែមិនាប៉ុណ្ណោះ។ ចំនួននេះបានស្ទុះឡើង ខ្លាំងមែនទែនធៀបទៅនឹងខែកុម្ភៈ រហូតដល់ទៅ ៥ដង ខណៈដែលតួលេខកាលពីខែចាស់ មានត្រឹមតែ ១១០០នាក់ប៉ុណ្ណោះ ដែលត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ...
បរទេស៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ បានផ្តល់ឱកាសមួយទៀត សម្រាប់កងកម្លាំងអ៊ុយក្រែន ដែលនៅសេសសល់ដែល ជាប់គាំងនៅរោងចក្រដែក Azovstal ក្នុងទីក្រុងកំពង់ផែសមុទ្រខ្មៅ Mariupol ដើម្បីឱ្យចុះចាញ់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី គឺបានណែនាំថា អ្នកទាំងអស់ដែលមានវត្តមាននៅ Azovstal គួរតែចាកចេញពីកន្លែងចន្លោះពីម៉ោង 14:00...
ម៉ិកស៊ីកូស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ថា កាសែតស៊ីនហួរ ចេញផ្សាយកាលពីពេលថ្មីៗនេះ ដោយកាសែតរដ្ឋរបស់ប្រទេសគុយបា ប្រចាំថ្ងៃ Granma បានលើកឡើងថា ជម្លោះក្នុងប្រទេសអ៊ុយក្រែន អាចនឹងធ្វើឱ្យសហភាពអឺរ៉ុប ហៅកាត់ (EU) និងរូបិយបណ្ណរបស់ខ្លួនធ្លាក់ចុះ គឺប្រាក់អឺរ៉ូ ដូចដែលអ្នកបង្កើតគោលនយោបាយនៅទីក្រុងវ៉ាស៊ីនតោន មានចេតនាធ្វើដូច្នេះ ។ ប្រឈមមុខនឹង ការធ្លាក់ចុះរបស់ខ្លួន...