ព័ត៌មានអន្តរជាតិ

Update ៖ អ៊ុយក្រែន រិះគន់ ខណៈដែលប្រធានាធិបតីបារាំង Macron លើកឡើងថា រុស្ស៊ី មិនត្រូវបានអាម៉ាស់មុខ ចំពោះការឈ្លានពានឡើយ

គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានរិះគន់ប្រធានាធិបតី បារាំង Emmanuel Macron បន្ទាប់ពីលោកបានថ្លែងថា វាជារឿងសំខាន់ ដែលរុស្ស៊ី មិនត្រូវអាម៉ាស់ ចំពោះការឈ្លានពានរបស់ខ្លួន ។
លោក Macron បានថ្លែងថា វាជារឿងសំខាន់ ដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មានផ្លូវចេញពីអ្វីដែលលោកហៅថា ជា “កំហុសជាមូលដ្ឋាន” ។

ប៉ុន្តែ លោក Dmytro Kuleba បានលើកឡើងថា សម្ព័ន្ធមិត្តគួរតែ “ផ្តោតការយកចិត្តទុកដាក់កាន់តែប្រសើរឡើង លើរបៀបដាក់រុស្ស៊ីជំនួស” ខណៈដែលរុស្ស៊ី “ធ្វើឱ្យខ្លួនឯងអាម៉ាស់មុខ” ។

លោក Macron បានថ្លែងម្ដងហើយម្ដងទៀតជាមួយ លោក ពូទីន តាមទូរស័ព្ទក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្របសម្រួល បទឈប់បាញ់ និងការចរចាគ្នា ។

គេបានមើលឃើញថា បារាំង ព្យាយាមរក្សាការសន្ទនា ជាមួយមេដឹកនាំវិមានក្រឹមឡាំង ផ្ទុយពីជំហរអាមេរិក និងអង់គ្លេស ។

រដ្ឋមន្ត្រីការបរទេស Kuleba បានលើកឡើងនៅលើបណ្តាញ Twitter ថា “ការអំពាវនាវឱ្យជៀសវាងការ អាម៉ាស់មុខរបស់រុស្ស៊ី អាចធ្វើឱ្យបារាំង និងគ្រប់ប្រទេសផ្សេងទៀត ដែលអំពាវនាវឱ្យអាម៉ាស់” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top