គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ថា ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសអ៊ុយក្រែន បានទទួលជំនួយលើកទី២ចំនួន៦០០លានអឺរ៉ូ ស្មើនឹងប្រមាណ៦៣៤លានដុល្លារអាមេរិក នៃកម្មវិធីជំនួយ ម៉ាក្រូហិរញ្ញវត្ថុ បន្ទាន់របស់សហភាព អឺរ៉ុប ហៅកាត់ (EU) ។ ក្រសួងបានឲ្យដឹង នៅក្នុង សេចក្តីថ្លែងការណ៍មួយថា “មូលនិធិនឹងត្រូវបានប្រើ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ...
បរទេស ៖ ក្រសួងការពារជាតិ អាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃសុក្រថា យានប្រឆាំងយន្តហោះ Gepard ចំនួន 15 គ្រឿងដំបូង នឹងបញ្ជូនទៅដល់ប្រទេស អ៊ុយក្រែន នៅអំឡុង ខែកក្កដា រួមជាមួយនឹងគ្រាប់រំសេវ ចំនួន 59 000 គ្រាប់សម្រាប់ពួកគេ ។ នេះនឹងជាប្រព័ន្ធ សព្វាវុធធុនធ្ងន់បំផុត...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍កាលពីថ្ងៃសុក្រថា ការងារលើការបោសសម្អាតទឹកដី នៃប្រទេសអ៊ុយក្រែន ពីគ្រាប់មីន ដែលរាយប៉ាយក្នុងអំឡុង ជម្លោះជាមួយរុស្ស៊ី នឹងចំណាយពេលចន្លោះពី ៥ ទៅ ៧រឆ្នាំ។ អនុរដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែនលោកស្រី Mary Akopyan បានឲ្យដឹងនៅក្នុងកិច្ចប្រជុំលើកដំបូង នៃមជ្ឈមណ្ឌលសម្របសម្រួលអន្តរជាតិ សម្រាប់ការដោះមីនមនុស្សធម៌ នៃប្រទេសអ៊ុយក្រែនថា ទឹកដីអ៊ុយក្រែនប្រហែល ៣០ម៉ឺនម៉ែត្រការ៉េ...
គៀវ៖ អ៊ុយក្រែនបានឲ្យដឹងថា ប្រទេសអ៊ុយក្រែនបានទទួលជំនួយទីពីរចំនួន ៦០០លានអឺរ៉ូ (៦៣៤ លានដុល្លារអាមេរិក) នៃកម្មវិធីជំនួយម៉ាក្រូហិរញ្ញវត្ថុបន្ទាន់ របស់សហភាពអឺរ៉ុប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “មូលនិធិនឹងត្រូវបានប្រើ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលសង្រ្គាម” ។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានស្វាគមន៍ជំនួយនេះ ហើយបានថ្លែងអំណរគុណ...
បរទេស៖ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោត កាលពីថ្ងៃព្រហស្បតិ៍ដើម្បី អនុម័តកញ្ចប់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចចំនួន 40 ពាន់លានដុល្លារដល់អ៊ុយក្រែន។ សេចក្តីព្រាងច្បាប់នេះ បានផ្តល់អំណោយដល់ទីក្រុងកៀវ ជិត២០ពាន់លានដុល្លារ ជាអាវុធ គ្រាប់រំសេវ និងការបណ្តុះបណ្តាល និងជួយជំរុញថវិការបស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក យ៉ាងខ្លាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី20 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែង ដើម្បីធ្វើសមាហរណកម្មផលិតកម្ម កសិកម្មទាំងរុស្ស៊ី និងអ៊ុយក្រែនទៅក្នុងទីផ្សារពិភពលោក ។ ប្រធានអង្គការសហប្រជាជាតិ បានប្រាប់ដល់កិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខស្តីពីជម្លោះ និងសន្តិសុខស្បៀងថា “ដំណោះស្រាយដ៏មានអត្ថន័យណាមួយ...
បរទេស៖ យោងតាមការចេញផ្សាយដោយ Reuters និងត្រូវបានយកមកផ្សាយបន្តដោយ rt.com កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេជឿជាក់ថា កំពុងធ្វើការបញ្ជូនប្រព័ន្ធមីស៊ីល ប្រឆាំងរថក្រោះដែលទំនើបបំផុត ទៅកាន់ប្រទេសអ៊ុយក្រែន ហើយសង្ឃឹមថានឹងអាចជួយបង្កើន សមត្ថភាពការពារទប់ទល់នឹងរុស្សី។ ទោះបីជាយ៉ាងណាក្តីមីស៊ីល ដែលផលិតឡើងដោយក្រុមហ៊ុនចំនួន ៣ដូចជា Boeing, Kongsberg និង Raytheon...
បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍ កាលពីថ្ងៃពុធថា មន្ត្រីអ៊ុយក្រែន មានការខកចិត្តកាន់តែខ្លាំង ជាមួយនឹងការបរាជ័យ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់ទីក្រុងកៀវ ជាមួយនឹងប្រព័ន្ធ រ៉ុក្កែត រយៈចម្ងាយឆ្ងាយ ដែលផលិតដោយអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមអត្ថបទ ដែលបានលើកឡើង...
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថា ហេតុការណ៍បះបោរ នៅតំបន់ Transnistria ប្រទេស Moldova នោះគឺអាចជាលទ្ធផល ដែលបានមកពីការរីករាល ដាលនៃជម្លោះ នៅប្រទេសជិតខាង អ៊ុយក្រែន។ ថ្លែងទៅកាន់សន្និសិតសារព័ត៌មាន ថ្ងៃដដែលនេះ ទៅកាន់មេដឹកនាំប្រទេស Moldova លោកស្រីំ...
បរទេស៖ ឧបនាយករដ្ឋមន្រ្តីរបស់រុស្ស៊ី លោក Yury Borisov បានអះអាងនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី បានបង្កើតសមត្ថភាពឡាស៊ែរ ប្រឆាំងយន្តហោះគ្មានមនុស្សបើកដោយខ្លួនឯង ហើយកំពុងប្រើប្រាស់វារួចហើយ នៅក្នុងប្រទេសអ៊ុយក្រែន។ លោកបាននិយាយថា វាបាញ់បានចម្ងាយ ៥ គីឡូម៉ែត្រ ហើយត្រូវបានគេដាក់រហស្សនាមថា Zadira ឬ “អ្នកបង្កបញ្ហា” ជាភាសារុស្ស៊ី។ គាត់មិនបានបង្ហាញ...