បរទេស៖ ប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បានស្នើររឹបអូសយកទុនបំរុង រូបិយប័ណ្ណបរទេសរបស់រុស្ស៊ី ដែលបានបង្កក ហើយប្រើប្រាស់វាដើម្បីរ៉ាប់រង ការចំណាយលើការកសាងអ៊ុយក្រែនឡើងវិញ នៅពេលដែលជម្លោះយោធាបានបញ្ចប់។ លោក Josep ជឿថា បទពិសោធន៍ពីមុននៅអាហ្វហ្គានីស្ថាន ដើរតួជាគំរូសម្រាប់វិធានការបែបនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ក្នុងអំឡុងសុន្ទរកថា របស់លោកនៅឯក្បួនដង្ហែរ ក្នុងទិវាជ័យជំនះនៅទីលាន ក្រហមក្នុងទីក្រុងមូស្គូកាលពីថ្ងៃចន្ទថា ប្រតិបត្តិការយោធារបស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែនគឺជាវិធានការបង្ការ ទុកជាមុនប្រឆាំងនឹងការឈ្លានពាន មកលើរុស្ស៊ីនាពេលអនាគត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោកពូទីនមិនត្រឹមតែសរសើរ សមិទ្ធិផលរបស់ប្រជាជនសូវៀត ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងបានលើកឡើង ពីហេតុផលរបស់វិមានក្រឹមឡាំង...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថា គណបក្សប្រជាធិបតេយ្យនឹងបង្កើតសំណើ ផ្តល់មូលនិធិពីជំងឺរាតត្បាតចំនួន ១០ពាន់លានដុល្លារ ដាច់ដោយឡែកពីគ្នា ដូច្នេះចំនួនជិត ៤០ពាន់លានដុល្លារ នៃជំនួយជាអាវុធ និងជំនួយផ្សេងទៀតដល់អ៊ុយក្រែន អាចទទួលបានការអនុម័តកាន់តែលឿន មុនកាលបរិច្ឆេទកំណត់ “សំខាន់” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា...
បរទេស៖ យោងតាមរបាយការណ៍ ស្រាវជ្រាវដោយ Politico Europe ដែលបានធ្វើការប្រកាស កាលពីថ្ងៃចន្ទម្សិលមិញ បានបង្ហាញថាសហភាពអឺរ៉ុប គឺបានដាក់ផែនការ រួចទៅហើយ ក្នុងការបង្កើនមូលនិធិចំណាយជូនទៅដល់រដ្ឋាភិបាល ទីក្រុងគៀវ ក្នុងរយៈពេលយ៉ាងហោចណាស់៣ខែទៀត ។ ប្រភពដដែលបានអះអាងទៀតថា មូលនិធីទាំងនោះ នឹងត្រូវធ្វើឡើងតាមរយៈ ការប្រមូលបណ្ណបំណុល ដែលមានតម្លៃប្រមាណជា១៥ពាន់លានអឺរ៉ូ ដោយប្រើប្រាស់ទំរង់ជាកញ្ចប់ថវិកា ជំនួយសម្រាប់កិច្ចការងារ ប្រយុទ្ធប្រឆាំងនឹងកូវីដ។...
បរទេស៖ យោងតាមការប្រកាសអះអាង ដោយក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាការប៉ុនប៉ង ដោយកងកម្លាំង របស់អ៊ុយក្រែន ដើម្បីអាចធ្វើការកាន់កាប់ ដែនកោះពស់ ឬ Snake Island មកវិញទាំងតាមសមុទ្រ និងតាមអាកាស កាលពីចុងសប្តាហ៍នោះ គឺមិនទទួលបានជោគជ័យ ឡើយ។ ប្រភពដដែលបានឲ្យទៀតថា ដែនកោះ ដែលស្ថិតនៅក្នុងតំបន់ឈូងសមុទ្រខ្មៅនេះ គឺជាទីតាំងដ៏សំខាន់...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ថា ក្រុមមន្ត្រីបានលើកឡើងថា អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក ប្រចាំនៅអ៊ុយក្រែន Kristina Kvien និងក្រុមរបស់លោកស្រីបានមកដល់ទីក្រុង គៀវ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស Antony Blinken បានសន្យាក្នុងដំណើរ ទស្សនកិច្ចកាលពីខែមុន ដើម្បីបើកស្ថានទូតអាមេរិកឡើងវិញ...
តូក្យូ៖ មេដឹកនាំនៃក្រុមប្រទេស ឧស្សាហកម្មទាំង៧ ឬហៅថា G-7 បានប្តេជ្ញាថានឹងហាមឃាត់ ឬបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី នៅក្នុងជំហានចុងក្រោយ ដើម្បីដាក់សម្ពាធទីក្រុងម៉ូស្គូ ឱ្យបញ្ចប់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។ ប្រទេសជប៉ុន ដែលជាប្រទេសក្រីក្រធនធាន ដែលបាន និងកំពុងនាំចូលប្រេងឆៅពីរុស្ស៊ី ដើម្បីធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់របស់ខ្លួន បានស្ទាក់ស្ទើរក្នុងការហាមឃាត់ ការនាំចូលប្រេងពីរុស្ស៊ី។ ប៉ុន្តែនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida បានប្រាប់កិច្ចប្រជុំនិម្មិតនៃមេដឹកនាំ G-7...
ប៉េកាំង៖ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិកាលពីថ្ងៃសុក្រ បានអនុម័តជាឯកច្ឆ័ន្ទសេចក្តីថ្លែងការណ៍ លើកដំបូងរបស់ខ្លួនស្តីពីអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃ ជម្លោះយោធារុស្ស៊ី-អ៊ុយក្រែន ក្នុងគោលបំណងប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកដំណោះស្រាយ ដោយសន្តិវិធីនៃវិបត្តិដែលបាន អូសបន្លាយជាង ១០សប្តាហ៍។ នៅក្នុងសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតី ក្រុមប្រឹក្សាបានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” លើការថែរក្សាសន្តិភាព និងសន្តិសុខក្នុងប្រទេសអ៊ុយក្រែន និងបានសម្តែងការគាំទ្រចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការលោក Antonio Guterres...
គៀវ៖ សារព័ត៌មានប្រធានាធិបតី អ៊ុយក្រែនបានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជួបនៅទីក្រុងគៀវ កាលពីថ្ងៃអាទិត្យជាមួយ នាយករដ្ឋមន្ត្រីក្រូអាតលោក Andrej Plenkovic ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងថាមពល និងសមាហរណកម្មអឺរ៉ុបរបស់អ៊ុយក្រែន។ លោក Zelensky បានឲ្យដឹងថា បញ្ហាសន្តិសុខ និងជំហានចាំបាច់ ដើម្បីគាំទ្រអ៊ុយក្រែន គឺជាប្រធានបទសំខាន់នៃកិច្ចពិភាក្សា...
បរទេស៖ សមាជិកសភាលោក Mike Gallaghaer មកពីរដ្ឋ Wisconsin កាលពីថ្ងៃម្សិលមិញនេះត្រូវបាន rt.com ចេញផ្សាយថាបានធ្វើការព្រមាន អំពីការសម្រេចចិត្តនាំចេញ អាវុធដ៏ប្រញាប់ប្រញាល់ ទៅកាន់អ៊ុយក្រែន កំពុងធ្វើឲ្យស្តុកអាវុធរបស់ខ្លួន ចាប់ផ្តើមធ្លាក់ចុះដែលវាជាហេតុ នាំឲ្យសមត្ថភាពក្នុងការជួយផ្គត់ផ្គង់អាវុធ ទៅឲ្យកោះតៃវ៉ាន់ នឹងមានចំនួនតិចតួចក្នុងការប្រឆាំង ទៅនឹងការគម្រាមកំហែងណាមួយ ដោយរដ្ឋាភិបាលក្រុងប៉េកាំង។ ប្រភពដដែលបានសរសេរទៀតថា ទោះបីជាយ៉ាងណាក្តីក្រុមហ៊ុន ផលិតអាវុធរបស់អាមេរិក...