ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន សារភាពថាបរាជ័យ ក្នុងការពារទីក្រុងមួយ នៅតំបន់ Donetsk

បរទេស៖ យោងតាមការប្រកាសជាផ្លូវការ ដោយរដ្ឋាភិបាលអ៊ុយក្រែន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងយោធាអ៊ុយក្រែន បានបោះបង់ទីតាំងឈរជើង ក្នុងទីក្រុង Liman តំបន់ភាគខាងជើង Donetsk ទៅឲ្យរុស្សី ក្រោយមិនអាចមានកម្លាំងការពារ គ្រប់គ្រាន់ប្រឆាំងទៅនឹងរុស្សីបាន។

លោក Alexey Arestovich ទឹប្រឹក្សាដ៏សំខាន់ម្នាក់ របស់លោកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចេញមកថ្លែងតាមអនឡាញថា៖ ពួកយើងបានបាត់បង់ទីក្រុង Liman ។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានេះអ្នកឆ្លើយឆ្លងខាងភាគីរុស្សី លោក Alexander Kots ក៏បានបង្ហោះវិដេអូមួយដែរ ដោយមានរូបភាព នៃក្រុមយោធារុស្សី ដែលឈរជើង នៅក្នុងតំបន់មួយចំនួន របស់ទីក្រុងដោយមានទាំងការ សរសេរបង្ហោះផងដែរថា Liman គឺជារបស់យើងហើយ នៅពេលនេះឬ Liman is oursនិងអះអាងថា យោធាអ៊ុយក្រែន បានភៀសខ្លួន ទៅភាគខាងលិច និងភាគខាងត្បូង។

គួរឲ្យដឹងដែរថាប្រតិបត្តិការ វាយលុកចូលទីក្រុង Liman លើកនេះប្រើពេលវេលា មិនដែល់មួយអាទិត្យឡើយ សម្រាប់រុស្សីគិតចាប់តាំងតែ ពីថ្ងៃទី២៣ ខែឧសភាហើយ ក្នុងនោះយោធាអ៊ុយក្រែន ប្រមាណជា៥០០នាក់ ត្រូវបានឡោមព័ទ្ធ៕ ប្រែសម្រួល៖ស៊ុនលី

To Top