បរទេស៖ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនរំពឹងថា នៅក្នុងខែឧសភានេះនឹងទទួលបានប្រាក់កម្ចី និងជំនួយជាច្រើនពីប្រទេសដៃគូទាំងពីរ និងអង្គការហិរញ្ញវត្ថុអន្តរជាតិ ប៉ុន្តែឧបករណ៍សំខាន់ដែលពួកគេសង្ឃឹម គឺសិទ្ធិដកប្រាក់ពិសេស (SDR) ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Serhiy Marchenko បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ជាមួយ Interfax-Ukraine។ យោងតាមសារព័ត៌មាន Kyiv Post ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២...
បរទេស៖ នាវាចម្បាំងរុស្ស៊ីមួយគ្រឿង ដែលកំពុងប្រតិបត្តិការក្នុងខ្មៅ ត្រូវបានរងការវាយប្រហារពីមីស៊ីល ប្រឆាំងនាវារបស់យោធាអ៊ុយក្រែន។ នេះបើតាមរបាយការណ៍ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គម បានរាយការណ៍កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន Kyiv Post ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មាន UNIAN ដកស្រង់គេហទំព័រប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់រដ្ឋាភិបាល Dumska បាននិយាយថា នាវារបស់រុស្ស៊ីដែលរងការបាញ់ប្រហារនេះ...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars News បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ៊ីរ៉ង់ លោក Levan Dzhagaryan បានឲ្យដឹងថា មិនមានឧបសគ្គចំពោះកិច្ចសហប្រតិបត្តិការអាវុធរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងម៉ូស្គូនោះទេ។ លោក Dzhagaryan បានលើកឡើងថា បន្ទាប់ពីការដាក់ទណ្ឌកម្មអាវុធរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់ត្រូវបានដកចេញនៅក្នុងខែតុលាឆ្នាំ២០២០ មិនមានឧបសគ្គចំពោះការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការអាវុធរវាងអ៊ីរ៉ង់ និងរុស្ស៊ីនោះទេ ដោយបន្ថែមថាអ៊ីរ៉ង់ទិញសព្វាវុធពីរុស្ស៊ីសម្រាប់គោលបំណងការពារតែប៉ុណ្ណោះ។ លោកបានកត់សម្គាល់ថា “យើងកំពុងទាក់ទងជាមួយប្រជាជនអ៊ីរ៉ង់ ហើយកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ចប់ “វដ្តនៃការស្លាប់ និងការបំផ្លិចបំផ្លាញ” នៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅពេលដែលលោកបាន ធ្វើបទបង្ហាញដល់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អំពីបញ្ហាការទូតរបស់លោក កាលពីសប្តាហ៍មុននៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន លោក Guterres បាននិយាយថាលោក “មិនបាននិយាយស្តីអ្វីឡើយ”...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មន្ទីរប៉ង់តាហ្គោនបានធ្វើការប្រកាស បដិសេធនូវរបាយការណ៍សារព័ត៌មានជាច្រើន ដែលអះអាងថា ខ្លួនបានផ្តល់ព័ត៌មានស៊ើបការណ៍សំងាត់ ជាមួយនឹងប្រទេសអ៊ុយក្រែន ជាពិសេសដើម្បីអាចកំណត់គោលដៅ សម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ខ្លួនជាច្រើននាក់ នៅក្នុងសមរភូមិប្រយុទ្ធ។ អ្នកនាំពាក្យរបស់មន្ទីរប៉ង់តាហ្គោនលោក John Kirby បានថ្លែងបែបនេះថា៖ សហរដ្ឋអាមេរិកបានផ្តល់ព័ត៌មានសំងាត់ អំពីតំបន់ធ្វើសង្គ្រាមដើម្បីជួយ ពលរដ្ឋអ៊ុយក្រែនការពារខ្លួន ប៉ុន្តែយើងមិនបានចែករំលែក ព័ត៌មានអំំពីទីតាំងនៃមេដឹកនាំ យោធាសំខាន់របស់រុស្សីទៅឲ្យអ៊ុយក្រែន ឬអ្នកចូលរួមណានៅក្នុងសង្គ្រាមនេះឡើយ។ នៅក្នុងពេលជាមួយគ្នានេះលោក...
បរទេស៖ មេបញ្ជាការនៃបញ្ជាការដ្ឋានហ្វឹកហ្វឺនកងទ័ពទី ៧ បានបញ្ជាក់កាលពីថ្ងៃពុធថា យោធាអាមេរិកកំពុងបណ្តុះបណ្តាល កងទ័ពអ៊ុយក្រែន ដើម្បីប្រតិបត្តិការយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក និងឧបករណ៍ផ្សេងទៀតដែល ផ្គត់ផ្គង់ដោយអង្គការណាតូនៅ Grafenwoehr ភាគខាងត្បូងប្រទេសអាល្លឺម៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ឧត្តមសេនីយទោ Joseph Hilbert បានប្រាប់អ្នកយកព័ត៌មានថា...
គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ក្រុងគៀវ នឹងមិនយល់ព្រម ចំពោះកិច្ចព្រមព្រៀងណាមួយ ដែលនឹងនាំឱ្យមាន “ជម្លោះជាប់គាំង” ជាមួយប្រទេសរុស្ស៊ីនោះទេ។ លោក Zelensky បានលើកឡើងថា “យើងនឹងមិនដោះស្រាយជម្លោះ ដែលបង្កកនោះទេ...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សនស៍ BBC នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសរុស្សីនៅតែបន្តធ្វើការបដិសេធថា នឹងមិនប្រកាសសង្គ្រាមជាផ្លូវការឡើយ នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយលើកឡើងថា វាគឺជារឿងដែលមិនទំនង នឹងគួរឲ្យធ្វើឡើយ។ គិតមកដល់ពេលនេះតាំងតែពីថ្ងៃទី២៤ ខែកុម្ភៈ រុស្សីតែងតែបដិសេធថា វាគឺជាសង្គ្រាមប៉ុន្តែជំនួសមកវិញថា នេះគ្រាន់តែជាបេសកកម្ម ពិសេសរបស់រុស្សីឬ Special Military Operation...
គៀវ ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាប្រទេសអង់គ្លេស និងប្រទេសអ៊ុយក្រែន បានឈានទៅដល់ការ ចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មមួយ ស្តីអំពីការលើកលែង ពន្ធនាំចូលព្រម ទាំងកូតាពន្ធមួយចំនួន ផ្សេងទៀតផង។ សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយក្រសួងសេដ្ឋកិច្ចជាតិ របស់អ៊ុយក្រែន បានបន្តទៀតដែរថា អ៊ុយក្រែន និងអង់គ្លេស បានកំណត់យកច្បាប់រួមគ្នា ក្នុងការលប់ចោលនូវពន្ធនាំចូល...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានឲ្យដឹងថា យានណាមួយរបស់អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដែលទៅដល់អ៊ុយក្រែនជាមួយនឹងអាវុធ ឬសម្ភារៈសម្រាប់តម្រូវការរបស់ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានចាត់ទុកថាជា “គោលដៅស្របច្បាប់សម្រាប់ការបំផ្លាញ” ។ លោក Shoigu បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីការពារជាតិ កំពូលរបស់រុស្ស៊ី ដោយកត់សម្គាល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន...