ព័ត៌មានជាតិ

អ៊ុយក្រែន ចេញបទបញ្ជាឲ្យកងទ័ព របស់ខ្លួន ដាក់អាវុធចុះ ហើយបញ្ចប់ការដណ្តើម យកក្រុង Mariupol

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រប្រទេសអ៊ុយក្រែន បានចេញបញ្ជាឱ្យទាហានចុងក្រោយរបស់ខ្លួន ដែលបានចូលពួនក្នុងរោងចក្រដែក Azovstal នៅក្រុងMariupol ឲ្យដាក់អាវុធរបស់ពួកគេចុះ ខណៈដែលរុស្ស៊ី បានលើកឡើងថា ប្រតិបត្តិការរយៈពេលជាច្រើនខែរបស់ខ្លួន ដើម្បីដណ្តើមយក ទីក្រុងកំពង់ផែយុទ្ធសាស្ត្រ ឥឡូវនេះបានបញ្ចប់ហើយ ។

ការបង្រួបបង្រួមក្រុង Mariupol របស់រុស្ស៊ី បានធ្វើឲ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះការចោទប្រកាន់ជាច្រើន នូវអំពីឧក្រិដ្ឋកម្មសង្រ្គាម រួមទាំងជុំវិញការវាយប្រហារដ៏សាហាវទៅលើបន្ទប់សម្ភព ហើយអ៊ុយក្រែនបានចាប់ផ្តើមគិតគូរផ្លូវច្បាប់សម្រាប់ទាហានរុស្ស៊ីដែលត្រូវបានចាប់ខ្លួន ។

ការកាត់ទោសក្រោយការលុកលុយ លើកដំបូងរបស់ទាហានរុស្ស៊ី សម្រាប់ឧក្រិដ្ឋកម្មសង្រ្គាមជិតដល់ចំណុចកំពូលរបស់ខ្លួនក្នុងទីក្រុង គៀវ បន្ទាប់ពីពលទាហានវ័យ២១ឆ្នាំ Vadim Shishimarin បានសារភាពថា បានសម្លាប់ជនស៊ីវិលដែលគ្មានអាវុធម្នាក់ នៅដើមដំបូងនៃការវាយលុកនេះ ។ សាលក្រមត្រូវកំណ ត់នៅថ្ងៃចន្ទខាងមុខ ។

លោក Shishimarin បានប្រាប់ដល់តុលាការកាលពីថ្ងៃសុក្រថា គាត់ “ពិតជាសោកស្តាយ” ។ ប៉ុន្តែមេធាវីរបស់គាត់បានលើកឡើងនៅក្នុងការបិទទឡ្ហីករណ៍ថា ទាហានវ័យក្មេង “មិនមានកំហុស” ពីបទឃាតកម្មគិតទុកជាមុន និងឧក្រិដ្ឋកម្មសង្រ្គាម ។

ខណៈដែលកងកម្លាំងអ៊ុយក្រែន បានការពារការវាយលុក របស់រុស្ស៊ី នៅជុំវិញទីក្រុង គៀវ ដែលត្រូវបានជួយដោយការបញ្ជូនអាវុធ របស់លោកខាងលិច ជាបន្តបន្ទាប់ ទាំងភាគខាងកើតអ៊ុយក្រែន និងក្រុង Mariupol នៅភាគខាងត្បូង បានទទួលរងនូវការវាយប្រហារ នៅលើដី និងកាំភ្លើងធំដែលមិនមានអ្វីគួរឲ្យសោកស្តាយ ទៅលើការខូចខាតឡើយ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top