ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ថា សហភាពអឺរ៉ុប (EU) បានស្នើដាក់ទណ្ឌកម្មដ៏តឹងតែងបំផុត របស់ខ្លួនប្រឆាំងនឹងរុស្ស៊ី នៅថ្ងៃពុធនេះ រួមទាំងការហ៊ុមព័ទ្ធប្រេង ជាដំណាក់កាល ខណៈដែលក្រុង គៀវ បានលើកឡើងថា ទីក្រុងម៉ូស្គូកំពុងបង្កើនការវាយលុករបស់ខ្លួន នៅភាគខាងកើតអ៊ុយក្រែន ហើយសម្ព័ន្ធមិត្ត ជិតស្និទ្ធរបស់រុស្ស៊ី...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងពិភាក្សាអំពីសន្តិសុខស្បៀងអាហារ និងជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី នៅក្នុងខែឧសភា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ Linda Thomas-Greenfield ដែលជាប្រធានក្រុមប្រឹក្សាសម្រាប់ខែនេះបានថ្លែងឲ្យដឹងកាលពីថ្ងៃអង្គារ ។ កម្មវិធីរបស់ក្រុមប្រឹក្សាសម្រាប់ខែឧសភា បង្ហាញពីការជជែកដេញដោលបើកចំហលើ “ទំនាក់ទំនងរវាងជម្លោះប្រដាប់អាវុធ និងអសន្តិសុខស្បៀង” ក៏ដូចជាការសង្ខេបអំពីហានិភ័យ និងអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងការថែរក្សាសន្តិភាព និងសន្តិសុខ ។ លោក...
បរទេស៖ អាជ្ញាធរក្នុងតំបន់ បានរាយការណ៍កាលពីថ្ងៃពុធថា ធុងស្តុកប្រេងចំនួន ៤ ត្រូវបានឆាបឆេះ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែន ដែលត្រូវបានគេចោទប្រកាន់ថា បានបាញ់ផ្លោងដាក់ទីក្រុង Makeyevka ក្នុងសាធារណរដ្ឋ Donetsk ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយយោងតាម កងកម្លាំងការពារទឹកដី នៃសាធារណរដ្ឋប្រជាមានិត Donetsk...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ថា ប៉ូលិសជាតិអ៊ុយក្រែនបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៦នាក់បានស្លាប់ និង៦នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃអង្គារ នៅក្នុងការប៉ះទង្គិចគ្នារវាង រថយន្តក្រុងដឹកអ្នកដំណើរ និងរថយន្តដឹកប្រេងនៅតំបន់ Rivne ស្ថិតនៅភាគខាងលិច នៃប្រទេសអ៊ុយក្រែន ។ រថយន្តទាំង២ បានបុកគ្នាកាលពីវេលាម៉ោង ៧និង២០នាទីយប់ ។ ប៉ូលិសបានលើកឡើង...
គៀវ៖ ជនស៊ីវិលអ៊ុយក្រែន ដែលភៀសខ្លួនចេញ ពីផ្នែកដែលកាន់កាប់ ដោយរុស្ស៊ី នៃប្រទេសនេះ ចោទប្រកាន់ថា មានអំពើហិង្សា ជំរិតទារប្រាក់ និងចោរកម្ម នៅក្នុងដៃរបស់កងទ័ពរុស្ស៊ី ដោយមិននិយាយអំពី ការអាម៉ាស់ ប្រចាំថ្ងៃនៅឯប៉ុស្តិ៍ ត្រួតពិនិត្យនោះទេ។ លោក Igor Kydryavtsev ដែលជាជនជាតិអ៊ុយក្រែន ម្នាក់ក្នុងចំណោម ១០នាក់ ដែលបាននិយាយទៅកាន់...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជំរុញឱ្យប្រទេសលោកខាងលិច បញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទ ជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃអង្គារ។ វិមានក្រឹមឡាំង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា លោក ពូទីន បានប្រាប់លោក ម៉ាក្រុង អំពីកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការជម្លៀសជនស៊ីវិលចេញពី...
ញូវដេលី៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា មូឌី កាលពីថ្ងៃអង្គារបានជំរុញឱ្យមានដំណោះស្រាយការទូត សម្រាប់វិបត្តិអ៊ុយក្រែនដែលកំពុងបន្ត។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក មូឌី បានប្រាប់សន្និសីទសារព័ត៌មានរួមមួយបន្ទាប់ពីជួបជាមួយសមភាគីដាណឺម៉ាកលោក Mette Frederiksen ថា “កិច្ចសន្ទនា និងការទូតគួរតែដោះស្រាយបញ្ហាបាន” ។ លោក មូឌី បាន បញ្ជាក់ ជាថ្មី...
គៀវ៖ សេវាកម្មសារព័ត៌មាន របស់រដ្ឋាភិបាលបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថាអ៊ុយក្រែន បានទទួល ៤,៥ពាន់លានអឺរ៉ូ (ប្រហែល ៤,៧៣ ពាន់លានដុល្លារអាមេរិក) ជាជំនួយអន្តរជាតិហិរញ្ញវត្ថុ ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះជាមួយ ប្រទេសរុស្ស៊ី។ លោក Shmyhal បានលើកឡើងថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ប្រទេសអ៊ុយក្រែន...
បរទេស៖ មន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារលើមជ្ឈមណ្ឌល បញ្ជាការធំរបស់រុស្ស៊ីមួយ នៅភាគខាងកើតទីក្រុង Izyum កាលពីល្ងាចថ្ងៃសៅរ៍ បានសម្លាប់ទាហានរុស្ស៊ីប្រហែល ២០០នាក់ រួមទាំងឧត្តមសេនីយ Andrei Simonov ប៉ុន្តែគ្រាន់តែខកខានក្នុងការ វាយទៅលើប្រធានអគ្គសេនាធិការ នៃយោធារុស្ស៊ី ឧត្តមសេនីយ Valery Gerasimov ដែលទើបតែបានបញ្ចប់ ដំណើរទស្សនកិច្ចសម្ងាត់ទៅកាន់កងទ័ព និងមជ្ឈមណ្ឌលបញ្ជាការអាកាស។ មុននេះ...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ថា ទាំងយោធារុស្ស៊ី និងអ៊ុយក្រែនបានលើកឡើងដូចគ្នាថា មនុស្សជាង១០០នាក់ត្រូវបានជម្លៀសខ្លួនចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែខុសគ្នា ត្រង់ចំនួនពិតប្រាកដ និងព័ត៌មានលម្អិតផ្សេងទៀត ។ យោងតាមក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃចន្ទបានឲ្យដឹងថា មនុស្សចំនួន១២៦នាក់ ត្រូវបានជម្លៀសចេញពីរោងចក្រ Azovstal និងផ្ទះនៅជាប់គ្នាក្នុងទីក្រុង Mariupol កាលពីចុងសប្តាហ៍មុន ។...