គៀវ៖ ឧបនាយករដ្ឋមន្ត្រី អ៊ុយក្រែន លោក Iryna Vereshchuk បានឲ្យដឹងថា អ៊ុយក្រែន និងរុស្ស៊ីបានធ្វើការដោះដូរ អ្នកទោសជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះប្រដាប់អាវុធ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Vereshchuk បានឲ្យដឹងនៅលើបណ្ដាញសង្គមហ្វេសប៊ុកឲ្យដឹងថា អ្នកទោសសង្គ្រាមអ៊ុយក្រែន ១០នាក់ ដែលត្រូវបានចាប់ខ្លួន ដោយយោធារុស្ស៊ី...
បរទេស៖ អ្នកនាំពាក្យរបស់ ក្រសួងការពារជាតិនៃ រដ្ឋាភិបាលក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានលើកឡើងថា បច្ចុប្បន្នសហរដ្ឋអាមេរិក កំពុងព្យាយាមធ្វើការ “ជះភក់” ដែលប្រឡាក់មក លើប្រទេសចិនជុំវិញបញ្ហាសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។ យោងតាមការចេញផ្សាយដោយ rt.com និងក៏ជាការលើកឡើង របស់ក្រសួងការពារជាតិចិន ផងដែលបានហៅអាមេរិកថា ជាអ្នកមនុស្សកុហកនិងជាមនុស្ស បង្កបញ្ហាហើយបន្ថែមថាមនុស្សគ្រប់គ្នា គួរតែអាចមើលឃើញច្បាស់ នឹងភ្នែកហើយនៅពេលនេះ ថាតើប្រទេសមួយដែលគួរតែ...
បរទេស៖ មេបញ្ជាការយោធារុស្ស៊ី ជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារនុយក្លេអ៊ែរ និងការការពារប្រឆាំងទៅនឹង អាវុធគិមីសាស្ត្រ លោក Igor Kirillov បានធ្វើការ ចោទប្រកាន់សាជាថ្មីមួយទៀត កាលពីថ្ងៃម្សិលមិញថា សហរដ្ឋអាមេរិក ពិតជាមានការពាក់ព័ន្ធទៅនឹង ការធ្វើតេស្តនិងធ្វើពិសោធគិមី ច្រើនប្រភេទ ទៅលើក្រុមអ្នកស្ម័គ្រចិត្ត ដែលជាយោធា របស់អ៊ុយក្រែន។ ការចោទប្រកាន់សាជាថ្មីនេះ ត្រូវបានយកមកចេញផ្សាយ ដោយ rt.com...
ភ្នំពេញ៖ ក្នុងកម្មវិធីអញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវជាតិលេខ៥១ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ពិភពលោក កំពុងស្រែករកសន្តិភាព ខណៈសង្គ្រាមនៅអ៊ុយក្រែនកំពុងបន្តឡើងកម្ដៅ។ ការឡើងកម្ដៅនេះសម្ដេចតេជោ ហ៊ុន សែន ចង់សំដៅទៅលើការប្រឈមមុខដាក់គ្នា រវាងរុស្ស៊ីជាមួយអង្គការណាតូ ទោះបីមានការបោះឆ្នោតដាក់ទណ្ឌកម្ម ជាច្រើនលើកច្រើនសារ ពីសំណាក់បណ្ដាប្រទេសលោកខាងលិច...
បរទេស៖ ចក្រភពអង់គ្លេសបាននិយាយថា ខ្លួននឹងបញ្ជូនមីស៊ីលប្រឆាំង ពាសដែកបន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសសមាជិកណាតូ គ្រោងនឹងពិភាក្សាអំពីការគាំទ្របន្ថែម សម្រាប់រដ្ឋាភិបាលទីក្រុងគៀវ ចំពេលយុទ្ធនាការយោធា របស់រុស្ស៊ីនៅតែបន្ត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលបានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ទីក្រុងឡុងដ៍នឹងផ្តល់អាវុធប្រឆាំងរថក្រោះ និងមីស៊ីល ដែល “ផ្ទុះខ្លាំង” ចំនួន...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ថា លោកប្រធានាធិបតី Zelensky បានស្នើឱ្យប្រជាជន នៅគ្រប់ទីកន្លែងដើរតាមផ្លូវ ក្នុងការបង្ហាញការគាំទ្រសម្រាប់អ៊ុយក្រែន ដើម្បីប្រារព្ធខួបមួយខែនៃការ ឈ្លានពានរបស់ប្រទេសរុស្ស៊ី ។ ការអំពាវនាវរបស់គាត់ សម្រាប់ការគាំទ្រជាសកល កើតឡើងមុនពេលកិច្ចប្រជុំកំពូល របស់អង្គការ NATO បន្ទាន់នៅទីក្រុង ប្រ៊ុចស៊ែល ដែលប្រធានាធិបតីអាមេរិក...
បរទេស៖ អ៊ុយក្រែនអះអាងថា បានបំផ្លាញនាវារបស់រុស្ស៊ីដ៏ធំសម្បើមមួយគ្រឿង ខណៈដែលកងទ័ពរបស់លោក ពូទីន នៅតែបន្តរងការខាតបង់ក្រោមថ្វីដៃកងទ័ពរបស់ទីក្រុងគៀវ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា កងទ័ពជើងទឹកអ៊ុយក្រែនបាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា ខ្លួនបានវាយប្រហារដោយផ្ទាល់ទៅលើនាវា Orsk ដែលជានាវាផ្ទុករថក្រោះប្រភេទ Alligator-class របស់រុស្ស៊ី ខណៈដែលនាវានេះកំពុងចតនៅក្នុងកំពង់ផែ Berdyansk ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្នើឱ្យប្រទេសជប៉ុន ហាមឃាត់ការធ្វើពាណិជ្ជកម្ម ជាមួយរុស្ស៊ី ដើម្បីបញ្ឈប់នូវអ្វី ដែលលោកហៅថា “រលកយក្សស៊ូណាមិ” នៃការលុកលុយរបស់រុស្ស៊ី ចូលអ៊ុយក្រែន ខណៈដែលលោកបានសង្កត់ធ្ងន់ លើតម្រូវការក្នុងការ បង្កើនទណ្ឌកម្ម ដើម្បីដាក់ទណ្ឌកម្មលើ ទីក្រុងម៉ូស្គូ ។ ថ្លែងទៅកាន់សមាជិកសភាជប៉ុន តាមរយៈតំណភ្ជាប់វីដេអូ...
ម៉ូស្គូ៖ រុស្ស៊ីនឹងបដិសេធមិនទទួលលុយ ដុល្លារអាមេរិក ដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា នឹងទទួលយកលុយដុល្លារឬអឺរ៉ូនោះទេ ហើយទទួលយកតែលុយរូប្លែ តែប៉ុណ្ណោះ សម្រាប់ការលក់ឧស្ម័ន ធម្មជាតិរបស់ខ្លួន ដែលផ្គត់ផ្គង់ទៅឱ្យ “ប្រទេសដែលមិនរួសរាយរាក់ទាក់” (ប្រទេសអមិត្ដ) រួមទាំងសមាជិកសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។ លោក ពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ជាមួយសមាជិករដ្ឋាភិបាល តាមរយៈតំណភ្ជាប់វីដេអូថា...
ប៊ូដាពែស៖ នាយករដ្ឋមន្ត្រីហុងគ្រី បានសម្ដែងការប្រឆាំងយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្ម លើវិស័យថាមពលរុស្ស៊ី នេះបើតាមការលើកឡើង របស់នាយករដ្ឋមន្ត្រីលោក Viktor Orban នៅថ្ងៃពុធ មុនពេលកិច្ចប្រជុំរយៈពេលពីរថ្ងៃ នៃមេដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល។ លោក Orban បានឲ្យដឹងនៅក្នុងសារជាវីដេអូមួយ ផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មាន ហុងគ្រី MTI ថា “សំណើដែលស្វែងរក ការពង្រីកទណ្ឌកម្មប្រឆាំងនឹង...