ព័ត៌មានអន្តរជាតិ

Update: ប្រធានាធិបតីអ៊ុយក្រែន រុញឱ្យ UN ចាត់វិធានការភ្លាមៗទៅលើរុស្ស៊ី ឬក៏រំលាយខ្លួនឯងចោល

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានដេញឱ្យអង្គការសហប្រជាជាតិឱ្យ “ធ្វើសកម្មភាពភ្លាមៗ” ឬ “រំលាយខ្លួនអ្នកទាំងអស់គ្នា” ក្នុងអំឡុងពេលសុន្ទរកថាដ៏តឹងតែងមួយកាលពីថ្ងៃអង្គារ ដែលគាត់បានបង្ហាញរូបភាពដ៏គួរឱ្យរន្ធត់នៃសាកសព – រួមទាំងកុមារផងដែរ – គាត់បាននិយាយថា ជនរងគ្រោះជាអំពើឃោរឃៅរបស់រុស្ស៊ី។

យោងតាមសារព័ត៌មាន The Mosco Times ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយប្រៀប ធៀបសកម្មភាពរបស់រុស្ស៊ីនៅទីក្រុង Bucha និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន ទៅនឹងអំពើហឹង្សាដែលធ្វើឡើងដោយ “ភេរវករ” ដូចជាក្រុមរដ្ឋឥស្លាម លោក Zelensky បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ប្រទេស ដែលមានគោលបំណងធានាសន្តិភាព និងសន្តិសុខអន្តរជាតិ ដើម្បីបណ្តេញប្រទេសរុស្ស៊ី បើមិនដូច្នេះវាមិនអាច រារាំងការសម្រេចចិត្តអំពីការឈ្លានពានរបស់ខ្លួន សង្គ្រាមផ្ទាល់របស់វាបាននោះទេ”។

ប្រទេសរុស្ស៊ី ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍មួយក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំង៥នៃក្រុមប្រឹក្សា បានប្រើសិទ្ធ វេតូ ដែលខ្លួនបានប្រើម្តងហើយម្តងទៀត ដើម្បីរារាំងដំណោះស្រាយ និងការចរចានៅលើឆាកពិភពលោក។ មានន័យថា រុស្ស៊ីមិនអាចត្រូវបានគេបណ្តេញចេញពីស្ថាប័ននេះទេ ព្រោះរុស្ស៊ីគ្រាន់តែវេតូរាល់ការបោះឆ្នោត ឬអនុសាសន៍ដោយក្រុមប្រឹក្សាសន្តិសុខដើម្បីធ្វើដូច្នេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top