យូអិន ៖ អ្នកនាំពាក្យបានឲ្យដឹងថា មហាសន្និបាតអង្គការ សហប្រជាជាតិ (UNGA) នឹងបោះឆ្នោត នៅថ្ងៃពុធ លើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីអ៊ុយក្រែន ដែលជាដំណោះស្រាយ លើកទី២ ចាប់តាំងពីការចាប់ផ្តើម ប្រតិបត្តិការយោធា ពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន ។ អ្នកនាំពាក្យរបស់លោកស្រី Paulina Kubia បានឲ្យដឹងថា...
ម៉ារីយូប៉ូល/អ៊ុយក្រែន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ថា អ៊ុយក្រែនបានឲ្យដឹងថា ខ្លួន នឹងមិនទទួលយកឱសានវាទ ពីរុស្ស៊ីទេ បន្ទាប់ពីក្រុងម៉ូស្គូ បានទាមទារឱ្យខ្លួន បញ្ឈប់ការការពារ ទីក្រុង Mariupol ដែលឡោមព័ទ្ធ ជាកន្លែង ដែលជនស៊ីវិល...
ថ្ងៃទី២១ ខែមីនា លោក Deng Xijun ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅអាស៊ាន បានថ្លែងនៅក្រុងហ្សាកាតាថា ស្ថានការណ៍អ៊ុយក្រែន នាពេលបច្ចុប្បន្នបាននាំមកនូវ ការបំផុសគំនិតដ៏សំខាន់ ដល់បណ្តាប្រទេសអាស៊ាន។ លោក Deng Xijun បានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសលោកខាងលិច ដូចជាអាមេរិក និងប្រទេសអឺរ៉ុបជាដើម កំពុងផ្សព្វផ្សាយព័ត៌មានមិនពិត គ្រប់បែបយ៉ាងពាក់ព័ន្ធប្រទេសចិន...
បរទេស៖ យោងតាមការចេញ ផ្សាយរបស់ទូរទស្សន៍ BBC នៅព្រឹកថ្ងៃអង្គារនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកនិងបណ្តាប្រទេសផ្សេងទៀត កំពុងស្ថិតនៅក្នុងដំណាក់កាល នៃការពិភាក្សាគ្នាដើម្បីអាចផ្តល់ ឲ្យអ៊ុយក្រែននូវប្រព័ន្ធការពារ ដែនអាកាសចំងាយឆ្ងាយ។ មកដល់បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកទើបតែបានផ្តល់ ឲ្យអ៊ុយក្រែនជាមួយនឹងអាវុធប្រភេទ Stinger man-portable anti-aircraft ដែលជាអាវុធការពារអាកាស ខ្នាតតូចប៉ុណ្ណោះ ដែលវាប្រើបានត្រឹមតែឧទ្ធម្ភាគចក្រ និងយន្តហោះដែលហោះហើរ ក្នុងកម្រិតកំពស់ទាប។ ប្រភពដដែលបានអះអាងទៀតថា...
បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូ បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា នឹងមិនមានការឈប់សម្រាកណាមួយ ចំពោះប្រតិបត្តិការយោធា របស់ខ្លួន ប្រឆាំងទៅនឹងអ៊ុយក្រែនឡើយ ប៉ុន្តែនៅតែបន្តកិច្ចពិភាក្សា ដើម្បីសន្តិភាពជាធម្មតា។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យ របស់ប្រធានាធិបតីលោក Dmitry Peskov បានបន្តទៀតថា៖អ្នកបានឃើញស្រាប់ហើយ នៅក្នុងពេលដែលយើង បានសម្រេចចិត្តទទួលយក បទឈប់បាញ់ណាមួយ ក្រុមជាតិនិយម នឹងប្រើប្រាស់ឱកាសនេះ ដើម្បីប្រមូលផ្តុំគ្នាឡើងវិញ ហើយបន្តវាយប្រហារ...
ភ្នំពេញ៖ លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយ បានលើកឡើងនូវ អំណះអំណាង ចំនួន៧ចំណុច ដែលរុស្ស៊ី ចិន ព្រមទាំងឥណ្ឌា នឹងរួមដៃគ្នាប្រឆាំងទៅនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ ការលើកឡើងពីសំណាក់ អ្នកតាមដានភូមិសាស្រ្តនយោបាយរូបនេះ ស្របពេលដែលភាពតានតឹង នៅក្នុងប្រទេសអ៊ុយក្រែន មិនទាន់មានសញ្ញាថមថយនៅឡើយ ដោយក្នុងនោះប្រទេសអាមេរិក ដែលជាមេដឹកនាំ...
បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ លោក Piotr Muller បាននិយាយនៅក្នុងសន្និសីទកាសែត នៅទីក្រុង Warsaw នៅថ្ងៃច័ន្ទថា រដ្ឋាភិបាលរបស់ប្រទេសប៉ូឡូញ កំពុងស្នើឱ្យដាក់បញ្ចូលពន្ធបន្ថែម លើក្រុមហ៊ុន ណា របស់ប្រទេសប៉ូឡូញ ដែលបន្តប្រតិបត្តិការ នៅក្នុងប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយ...
បរទេស៖ ឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រី ថាមពល របស់ប្រទេសរុស្ស៊ី លោក Alexander Novak បាននិយាយកាលពីថ្ងៃច័ន្ទថា តម្លៃប្រេងនឹងកើនឡើងដល់ 300 ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើលោកខាងលិចបោះបង់ចោល ប្រេងរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការព្រមាននេះកើតឡើង នៅពេលដែលសហភាពអឺរ៉ុប...
គៀវ៖ អ៊ុយក្រែននៅថ្ងៃចន្ទ បានច្រានចោលការអំពាវនាវ របស់រុស្ស៊ីឱ្យចុះចាញ់ ទីក្រុងកំពង់ផែ Mariupol ដែលជាកន្លែងដែលអ្នកស្រុក ត្រូវបានឡោមព័ទ្ធ និងដោយអាហារ ទឹក និងថាមពលតិចតួចបំផុត និងមានការប្រយុទ្ធគ្នា យ៉ាងខ្លាំងក្លា ហើយមានបង្ហាញសញ្ញាតិចតួច នៃការបន្ធូរបន្ថយ។ សារព័ត៌មាន Ukrainska Pravda បានដកស្រង់សម្តីឧបនាយករដ្ឋមន្ត្រី អ៊ុយក្រែន លោក Iryna...
ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានអំពាវនាវឱ្យកងកម្លាំងអ៊ុយក្រែន ដាក់អាវុធរបស់ពួកគេចុះហើយចុះចាញ់នៅក្នុងទីក្រុងកំពង់ផែភាគខាងកើត Mariupol ជាកន្លែងដែលទីក្រុងម៉ូស្គូ បានឲ្យដឹងថា “មហន្តរាយមនុស្សធម៌ដ៏គួរឱ្យភ័យខ្លាច” កំពុងកើតឡើង។ លោកវរសេនីយ៍ឯក Mikhail Mizintsev នាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅក្នុងសន្និសីទខ្លីមួយ ដែលចែកចាយដោយក្រសួងការពារជាតិថា “ទម្លាក់អាវុធរបស់អ្នកចុះ” ។ លោក Mizintsev បានលើកឡើងថា “មហន្តរាយមនុស្សធម៌ដ៏គួរឱ្យភ័យខ្លាចមួយបានវិវត្ត អ្នកទាំងអស់ដែលដាក់អាវុធចុះ ត្រូវបានធានាឱ្យមានសុវត្ថិភាពចេញពី...