ព័ត៌មានអន្តរជាតិ

Update: អាមេរិក ប្រាប់ឲ្យពលរដ្ឋរបស់ខ្លួន ចាកចេញបន្ទាន់ ពីរុស្សីនិងអ៊ុយក្រែន

បរទេស៖ យោងតាមការប្រកាស ដោយក្រសួងការបរទេសរបស់ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ថា ពេលនេះពលរដ្ឋ ជនជាតិអាមេរិកទាំងឡាយ ដែលកំពុងស្ថិតនៅក្នុង ប្រទេសរុស្សីនិងអ៊ុយក្រែន គួរតែប្រញាប់ប្រញាល់ ចាកចេញភ្លាមៗពីព្រោះថា រុស្សីកំពុងដាក់គោលដៅពួកគេ ជាការវាយប្រហារសងសឹកណាមួយ។

អ្នកនាំពាក្យរបស់ ក្រសួងការបរទេសអាមេរិកលោក Ned Price បានថ្លែងបែបនេះថា ពលរដ្ឋជនជាតិអាមេរិក ទាំងអស់ដែលកំពុងរស់នៅ ក្នុងប្រទេសរុស្សីនិងអ៊ុយក្រែន គួរតែចាកចេញឲ្យបានឆាប់រហ័សបំផុត ពីព្រោះថាយើងបានទទួល របាយការណ៍ថារុស្សីបានដាក់ គោលដៅដើម្បីចាប់ខ្លួន ពួកគេទាំងនៅក្នុងប្រទេសរុស្សី និងប្រទេសអ៊ុយក្រែនផង។

គួរឲ្យដឹងដែរថា សេចក្តីប្រកាសនេះបានធ្វើឡើង ក្រោយពេលមានដំណឹងថាកីឡាករ បាល់បោះជាស្ត្រីជនជាតិអាមេរិកម្នាក់ដែលមានឈ្មោះថា Brittney Griner ត្រូវបានចាប់ខ្លួនដោយ អជ្ញាធររបស់ប្រទេសរុស្សី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top