បរទេស៖ កាសែតស្វីសដ៏គួរឱ្យគោរពមួយ បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសៅរ៍ បានស្នើឱ្យសមភាគីគឺប្រទេសស្វីស ដើម្បីដើរតួជាអ្នកសម្របសម្រួលអព្យាក្រឹត រវាងអ៊ុយក្រែននិងរុស្ស៊ី និងជួយធ្វើការឆ្ពោះទៅរក បទឈប់បាញ់រវាងប្រទេសទាំងពីរ។ យោងតាមវែបសាយ Market Bet ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា កាសែតស្វីស Daily Tages...
Breaking: ហ្វាំងឡង់ ក្បែរខាងរុស្ស៊ី នឹងបិទដែនអាកាសចំពោះយន្តហោះរុស្ស៊ី, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
Update: អ្នកកាសែត AFP ម្នាក់បាននិយាយថា ការបាញ់កាំភ្លើងយន្ត និងការផ្ទុះបានអង្រួនទីក្រុង Kharkiv នៅពេលដែលការប្រយុទ្ធគ្នា តាមដងផ្លូវបានផ្ទុះឡើង បន្ទាប់ពីកងកម្លាំងឈ្លានពានរបស់រុស្ស៊ី បានវាយលុកចូលទៅក្នុងទីក្រុង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ បំណែករថពាសដែករុស្ស៊ីមួយគ្រឿង បានឆាបឆេះនៅតាមផ្លូវមួយ និងជាច្រើនទៀត ត្រូវបានគេបោះចោល។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ការប្រយុទ្ធគ្នា តាមដងផ្លូវក្នុងទីក្រុង Kharkov ទីពីររបស់អ៊ុយក្រែន៖ AFP ប្រែសម្រួលដោយ៖ សយ សុភា
Breaking: វិមានក្រឹមឡាំងនិយាយថា ត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សា ជាមួយអ៊ុយក្រែន នៅបេឡារុស្ស៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: លោក ពូទីន លើកសរសើរ “វីរភាព” របស់កងកម្លាំងពិសេសរុស្ស៊ី ដែលកំពុងប្រយុទ្ធ នៅអ៊ុយក្រែន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: រុស្ស៊ី អះអាងថា ឡោមព័ទ្ធទីក្រុងធំៗ ចំនួនពីរ នៅភាគខាងត្បូង និងភាគអាគ្នេយ៍ នៃអ៊ុយក្រែនហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ទាហានរុស្ស៊ី ចូលទីក្រុងទីពីររបស់អ៊ុយក្រែន, ការប្រយុទ្ធគ្នា កំពុងដំណើរការ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២២ថា យោធារបស់ប្រទេស រុស្ស៊ី បានបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិនៅក្នុងទីក្រុង Kharkov របស់អ៊ុយក្រែន ។ សេវារដ្ឋនៃការទំនាក់ទំនងពិសេស និងការការពារព័ត៌មានរបស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យនេះ ។ ការបំផ្ទុះនេះមានសណ្ឋានដូចផ្សិត ត្រូវបានបង្ហាញនៅក្នុងវីដេអូដែលគេបានបង្ហោះលើកម្មវិធីផ្ញើសារ Telegram ។ ភ្លាមៗនោះដែរ...
Breaking: លោក Trump ព្រមានថា ‘សង្រ្គាមលោក’ អាចនឹងកើតមាន នៅពេលក្រោយ ខណៈដែលរុស្ស៊ី នៅតែបន្តការឈ្លានពាន ក្នុងប្រទេសអ៊ុយក្រែន, នេះបើតាមការផ្សាយ របស់FOX News នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា