ព័ត៌មានអន្តរជាតិ

Update: ប្រធានាធីបតីអ៊ុយក្រែនថា អ្នកស្ម័គ្រចិត្ត មកពីបរទេស ១៦ ០០០នាក់ មកជួយប្រយុទ្ធ តទល់នឹងរុស្ស៊ី

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា “អ្នកស្ម័គ្រចិត្ត” មកពីបរទេសប្រហែល ១៦ ០០០នាក់ កំពុងធ្វើដំណើរទៅកាន់អ៊ុយក្រែន ដើម្បីប្រយុទ្ធ ប្រឆាំង នឹងប្រទេសរុស្ស៊ី ។ លោកបានបន្ថែមថា ពួកសកម្មប្រយុទ្ធកំពុងមក ខណៈដែលប្រទេសនេះ បន្តទទួលបានជំនួយយោធា យ៉ាងច្រើនពីបរទេស ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ លោក Zelensky នៅក្នុងសុន្ទរកថាមួយ ដែលត្រូវបានចែករំលែក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «អ៊ុយក្រែនបន្តទទួល បានអាវុធជារៀង រាល់ថ្ងៃពីដៃគូរបស់យើង ពីមិត្តពិតប្រាកដ»។

លោក Zelensky បន្ថែមថា អ៊ុយក្រែនស្វាគមន៍ អ្នកស្ម័គ្រចិត្តបរទេស ដែលមកប្រទេសរបស់យើង ។ អ្នកមកទីមួយមានពី ១៦ ០០០នាក់ ។ ពួកគេមកការពារសេរីភាព ការពារជីវិត សម្រាប់យើង សម្រាប់មនុស្សគ្រប់គ្នា ហើយវានឹងក្លាយ ជាជោគជ័យ ខ្ញុំប្រាកដថា នឹងបែបនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top