បរទេស ៖ យោងតាមការជូនដំណឹង ដល់អាកាសយានិក (NOTAM) ដែលចែកចាយដោយភ្នាក់ងារ រដ្ឋាភិបាល និងប្រតិបត្តិករ អាកាសយានដ្ឋាន បានឱ្យដឹងថា ដែនអាកាសទូទាំងប្រទេសអ៊ុយក្រែន ត្រូវបានរឹតបន្តឹងសម្រាប់ជើង ហោះហើរស៊ីវិល ។ ការបិទដែនអាកាស ចូលជាធរមាននៅម៉ោង 01:56 ម៉ោងក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានកំណត់បន្តរហូតដល់ម៉ោង 23:59 ថ្ងៃដដែល ។...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានថា រុស្ស៊ីអាចចាប់ផ្តើម “សង្រ្គាមដ៏ធំនៅអឺរ៉ុប” នៅថ្ងៃណាមួយ ឬនៅពេលឥឡូវនេះ ហើយបានអំពាវនាវ ឱ្យប្រជាជនរុស្ស៊ី ប្រឆាំងនឹងសង្គ្រាមនេះ បន្ទាប់ពីលោក ពូទីន បានប្រកាសពីប្រតិបត្ដិការសង្គ្រាមនៅក្រៅប្រទេស ហើយជំរុញ ឲ្យកងទ័ពអ៊ុយក្រែន ដាក់អាវុធសុំចុះចាញ់ ។ នៅក្នុងសុន្ទរកថាកាលពីយប់ជ្រៅ លោក...
ប៉េកាំង៖ បេសកជនចិនមួយរូប កាលពីថ្ងៃពុធ បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ នឹងបញ្ហាអ៊ុយក្រែន អនុវត្តការអត់ធ្មត់ជាចាំបាច់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានប្រាប់កិច្ចប្រជុំពេញអង្គ នៃសម័យប្រជុំលើកទី៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីអ៊ុយក្រែនថា “នៅក្នុងបរិបទបច្ចុប្បន្ន គ្រប់ភាគីពាក់ព័ន្ធគួរតែ អនុវត្តការអត់ធ្មត់ និងជៀសវាងការចាត់វិធានការណាមួយ ដែលអាចធ្វើឲ្យភាពតានតឹង...
វ៉ាស៊ីនតោន៖ វិទ្យាស្ថានប្រេងអាមេរិក (API) កាលពីថ្ងៃពុធបានរាយការណ៍ ពីការកើនឡើងយ៉ាងឆាប់រហ័ស នៃប្រេងឆៅចំនួន ៥,៩៨៣ លានបារ៉ែលនៅក្នុងស្តុក របស់សហរដ្ឋអាមេរិក សម្រាប់សប្តាហ៍ដែលបញ្ចប់ នៅថ្ងៃទី១៨ ខែកុម្ភៈ។ អ្នកវិភាគបានរំពឹងថា នឹងមានការកើនឡើងប្រហែល ០,៧៦៧លានបារ៉ែល សម្រាប់សប្តាហ៍នេះ។ API បានរាយការណ៍ពីការធ្លាក់ចុះចំនួន ១,០៧៦ លានបារ៉ែលក្នុងសប្តាហ៍មុន។ តម្លៃប្រេងបានកើនឡើងខ្ពស់ កាលពីថ្ងៃពុធ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានឈានទៅដល់ការសម្រេចចិត្ត ក្នុងការដាក់ប្រទេស ក្នុងកម្រិតប្រកាសអាសន្ន ទៅលើពលរដ្ឋជាច្រើន លាននាក់របស់ខ្លួន ដែលកំពុងរស់នៅក្នុងប្រទេស និងជាពិសេសកំពុងរស់នៅរុស្សី ដើម្បីឲ្យវិលត្រឡប់មកកាន់ ប្រទេសកំណើតរបស់ខ្លួនវិញ។ ដោយសារតែក្តីបារម្ភកាន់តែខ្លាំង ចំពោះការកកើតឡើងនៃសង្គ្រាម ប្រឆាំងរុស្សីនោះអ៊ុយក្រែន បានធ្វើការប្រកាសកម្រិតអាសន្ន ដែលមានរយៈពេលរហូតទៅដល់ ៣០ថ្ងៃហើយដែល នឹងអនុញ្ញាតិឲ្យអជ្ញាធរ...
បរទេស៖ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការប្រកាសអំពាវនាវ ឲ្យពលរដ្ឋរបស់ខ្លួនក្នុងការ ចាកចេញពីប្រទេសរុស្សី ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ដោយបារម្ភថាសង្គ្រាម នឹងអាចផ្ទុះឡើងក្នុងពេលឆាប់ៗនេះ។ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC បានឲ្យដឹងទៀតថា សេចក្តីប្រកាសបញ្ជានេះ នឹងធ្វើឲ្យប៉ះពាល់ទៅដល់ មនុស្សប្រមាណជា ៣លាននាក់ ដែលកំពុងរស់នៅក្រៅប្រទេស ខណៈដែលយោធាអ៊ុយក្រែន កំពុងធ្វើការចល័តទ័ពយ៉ាងខ្លាំង ព្រមទាំងប្រកាសដាក់រដ្ឋ ក្នុងភាពអាសន្នទៀតផង។...
នៅថ្ងៃទី ២១ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ស្ថានការណ៍ នៅតំបន់ភាគខាងកើតអ៊ុយក្រែន មានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ។ នៅថ្ងៃដដែលនោះ រុស្ស៊ី បានប្រកាសទទួលស្គាល់ “សាធារណរដ្ឋពីរ” នៅភាគខាងកើតអ៊ុយក្រែន បន្ទាប់មក សហរដ្ឋអាមេរិក ក៏បានប្រកាសថា នឹងដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ ទៅលើរុស្ស៊ី ហើយប្រទេស លោកខាងលិចមួយចំនួន ក៏បានបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការគាំទ្រការដាក់ទណ្ឌកម្មនេះ...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងថា លោករំពឹងថា មិនមានជម្លោះជាមួយរុស្ស៊ីនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Zelensky បានលើកឡើងថា “យើងជឿជាក់ថា នឹងមិនមានសង្រ្គាមទ្រង់ទ្រាយធំ ប្រឆាំងនឹងអ៊ុយក្រែននោះទេ ហើយវានឹងមិនមានការកើនឡើង យ៉ាងទូលំទូលាយ ពីខាងសហព័ន្ធរុស្ស៊ីឡើយ” ដោយបន្ថែមថា...
ហ្សឺណែវ ៖ ទីភ្នាក់ងារជាច្រើនរបស់អង្គការ សហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារ បានសម្តែងការព្រួយបារម្ភ របស់ពួកគេលើការ អភិវឌ្ឍន៍ចុងក្រោយបង្អស់ នៅក្នុង ប្រទេសអ៊ុយក្រែន ដោយបានអំពាវនាវ ឱ្យភាគីទាំងអស់ បញ្ឈប់អរិភាព និងត្រួសត្រាយផ្លូវ សម្រាប់ការសន្ទនាជាជាងកំណត់ ដំណាក់កាល សម្រាប់អំពើហិង្សាបន្ថែមទៀត។ លោក Jens Laerke...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអង្គារថា ទោះបីជាមានការទទួលស្គាល់ របស់រុស្ស៊ីកាលពីថ្ងៃចន្ទអំពី តំបន់ដាច់ចេញពីសាធារណរដ្ឋ Donbass ថាជារដ្ឋអធិបតេយ្យ និងបញ្ជាឱ្យដាក់ពង្រាយ កងទ័ពនៅទីនោះក៏ដោយ ក៏អ៊ុយក្រែនមិនជឿថា នឹងមានសង្គ្រាមកើតឡើងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា មេដឹកនាំអ៊ុយក្រែនរូបនេះ...