គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានជួបសន្ទនាគ្នាតាមទូរស័ព្ទ ដោយបានពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់ នេះបើយោងតាមគណនី Twitter ផ្លូវការរបស់លោក Zelensky ។ លោក Zelensky បានលើកឡើងថា លោកកោតសរសើរចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ដោយកត់សម្គាល់ថា ការសន្ទនាតាមទូរស័ព្ទជាមួយលោក បៃដិន...
បរទេស៖អនុរដ្ឋមន្ត្រីការពារជាតិនៃប្រទេសរុស្ស៊ី បានធ្វើការព្រមានដល់ឯកអគ្គរដ្ឋទូតបរទេសនានា អំពីភាពមានហានិភ័យខ្ពស់នៃជម្លោះរវាងរុស្ស៊ីនិងប្រទេសជិតខាង គឺប្រទេសអ៊ុយក្រែន ក្រោយមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានគម្រាមធ្វើការឆ្លើយតបដោយយោធានិងបច្ចេកទេសផ្សេងៗ ប្រសិនបើលោកខាងលិចមិនដោះស្រាយក្តីព្រួយបារម្ភដែលលោកលើកឡើងទេ។ សារដ៏ថ្មីបំផុតពីទីក្រុងមូស្គូនេះ គឺជាប្រភេទសារដែលធ្វើឲ្យមន្ត្រីសហរដ្ឋអាមេរិកនិងមន្ត្រីលោកខាងលិចផ្សេងទៀតគិតថា លោក ពូទីន នឹងចាប់ផ្តើមធ្វើការវាយប្រហារមួយទៅលើប្រទេសអ៊ុយក្រែន បើទោះជាក្រោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើការព្រមានលោក ពូទីន ថាការធ្វើដូច្នោះនឹងនាំមកនូវការពិន័យយ៉ាងធ្ងន់ធ្ងរ។...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារថា ប្រទេសរុស្ស៊ីគ្មានទីត្រូវដកថយ នៅក្នុងជម្លោះជាប់គាំងមួយ ជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាប្រទេសអ៊ុយក្រែន ហើយនឹងបង្ខំចិត្តចូលទៅ ក្នុងការឆ្លើយតបដ៏ខ្លាំងក្លា ប្រសិនបើលោកខាងលិច មិនទម្លាក់ចោលខ្សែបន្ទាត់ ឈ្លានពានរបស់ខ្លួន។ លោក ពូទីន បានថ្លែងយ៉ាងដូច្នោះប្រាប់ដល់មន្ត្រីយោធា ស្របពេលដែលប្រទេសរុស្ស៊ី បានជំរុញឲ្យមានការឆ្លើយតប បន្ទាន់ពីសហរដ្ឋអាមេរិក...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានលើកឡើងថា ទីក្រុងគៀវ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងមីនស៍ ដែលត្រូវបានរចនាឡើងដើម្បីបញ្ចប់ជម្លោះនៅក្នុងតំបន់ដុនបាស ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។ លោក Zelensky បានឲ្យដឹងក្នុងអំឡុងកិច្ចប្រជុំជាមួយអ្នកការទូតអ៊ុយក្រែននៅតំបន់ Ivano-Frankivsk ភាគខាងលិចប្រទេសឲ្យដឹងថា “យើងថែមទាំងបានសរសេរ ១០ ជំហានអំពីរបៀបធ្វើវាឱ្យបានលឿន។ វាជាឯកសារស្មុគ្រស្មាញ។...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace នាពេលថ្មីៗនេះ បានមានប្រសាសាន៍ថា វាទំនងជាប្រទេសអង់គ្លេស ឬក៏សម្ពន្ធមិត្ត នឹងមិនបញ្ជូនកងទ័ពទៅ ការពារប្រទេសអ៊ុយក្រែននោះទេ ប្រសិនបើវាត្រូវបានឈ្លានពាន ដោយប្រទេសជិតខាង គឺប្រទេសរុស្ស៊ីនោះ។ ទីភ្នាក់ងារចារកម្ម សហរដ្ឋអាមេរិកអះអាំងថា ប្រទេសរុស្ស៊ីបានចល័តកងទ័ពប្រមាណ ៧០.០០០នាក់ ទៅជិតព្រំដែននៃប្រទេសអ៊ុយក្រែន និងបានចាប់ផ្តើមផែនការ ដើម្បីធ្វើការឈ្លានពាន អាចទៅរួចណាមួយ...
បរទេស៖ បណ្ដាមេដឹកនាំសហភាពអឺរ៉ុប បានជំរុញប្រទេសរុស្ស៊ីឲ្យវិលចូល ធ្វើកិច្ចពិភាក្សាសន្តិភាព ជាមួយអ៊ុយក្រែន និងបានធ្វើការគម្រាមដាក់ ទណ្ឌកម្មមិនធ្លាប់មាន ពីមុនលើទីក្រុងមូស្គូ ប្រសិនបើកងកម្លាំង ប្រដាប់អាវុធរុស្ស៊ីឆ្លងព្រំដែន។ ការព្រមាននេះ គឺត្រូវបានធ្វើឡើង នៅចុងបញ្ចប់នៃជំនួបកំពូល សហភាពអឺរ៉ុបមួយ កាលពីថ្ងៃសុក្រ។ ការអំពាវនាវរបស់សហភាពអឺរ៉ុប ឲ្យវិលត្រឡប់មករកតុចរចាគ្នានេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលរុស្ស៊ីនិយាយថា ខ្លួនទើបបានប្រគល់ឯកសារ ព្រាងឲ្យទៅសហរដ្ឋអាមេរិក ដោយគូសបង្ហាញពីការរៀបចំសន្តិសុខ...
បរទេស៖ នៅថ្ងៃចន្ទនេះ ក្រុមរដ្ឋមន្ត្រីដែលមកពី បណ្តាប្រទេសក្នុងតំបន់អ៊ឺរ៉ុប បានធ្វើការជួបជុំគ្នាមួយ ដើម្បីពិភាក្សាស្វែងរកវិធីសាស្ត្រ ក្នុងការជួយដល់ប្រទេសអ៊ុយក្រែន ឲ្យអាចមានសមត្ថភាពក្នុងការ ប្រឈមមុខនិងការពារខ្លួន ចេញពីប្រទេសរុស្សី។ គេជឿជាក់ថា លទ្ធភាពនៃការវាយប្រហារ ដោយរុស្សីមកទល់ពេល ចុងក្រោយនេះគឺកំពុងមាន កម្រិតខ្ពស់ខ្លាំង ខណៈដែលភាគីទាំងពីរ ក៏បានបង្កើនចំនួនកងកម្លាំងយោធា នៅតាមបណ្តោយព្រំដែនជាមួយ នឹងគ្នាផងដែរនោះ។ ថ្មីៗនេះភ្នាក់ងារស៊ើបការណ៍ ពិសេសអាមេរិកបានអះអាងថា រុស្សីបានធ្វើការដាក់ពង្រាយ...
បរទេស៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃអាទិត្យ បានប្រកាសថា មន្ត្រីការទូតជាន់ខ្ពស់មួយរូប ប្រចាំនៅតំបន់អ៊ឺរ៉ុបនឹងត្រូវ ធ្វើដំណើរទៅកាន់ប្រទេសរុស្សី និងអ៊ុយក្រែន ដើម្បីពិភាក្សាអំពីបញ្ហាបង្កើន កម្លាំងយោធារៀងខ្លួន នៅតាមតំបន់ព្រំដែន។ ប្រភពដដែលបានបញ្ជាក់ថា លោកស្រីសាស្ត្រាចារ្យ Dr. Karen Donfried ដែលជាមន្ត្រីជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការងារអ៊ឺរ៉ុប និងអាស៊ីនឹងត្រូវធ្វើដំណើរ ទៅដល់ទីក្រុង Kyiv ប្រទេសអ៊ុយក្រែននិងទីក្រុង...
បរទេស ៖ រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Dmytro Kuleba បាននិយាយប្រាប់សារព័ត៌មាន នៅថ្ងៃពុធនេះថា កិច្ចពិភាក្សាគ្នា រវាងប្រធានាធិបតី អាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានធ្វើឲ្យមានការទប់ស្កាត់ និងការបំបាត់ភាពតានតឹង ។...
វ៉ាស៊ីនតោន៖ សេតវិមានបានព្រមានថា សហរដ្ឋអាមេរិក នឹងដាក់ “ការប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ” លើប្រទេសរុស្ស៊ី និងបង្កើនវត្តមានយោធារបស់ខ្លួន នៅអឺរ៉ុបខាងកើត ប្រសិនបើទីក្រុងម៉ូស្គូ ឈ្លានពានអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិក ក៏នឹងជម្រាបជូន សមភាគីអ៊ុយក្រែនលោក Volodymyr Zelensky យ៉ាងឆាប់រហ័សអំពីព័ត៌មានលម្អិត នៃការពិភាក្សារបស់ លោកជាមួយលោក ពូទីន ដែលធ្វើឡើងដោយសន្និសីទ តាមវីដេអូនៅថ្ងៃអង្គារនេះ ខណៈដែលទាហានរុស្ស៊ីរាប់ម៉ឺននាក់...