ព័ត៌មានអន្តរជាតិ

Updated៖ វិបត្តិនៅអ៊ុយក្រែន៖ ការឈ្លានពានរបស់រុស្ស៊ី ឈានដល់ថ្ងៃទី៥ហើយ ខណៈធនាគារកណ្តាល បង្កើនអត្រាគោលនយោបាយរហូតដល់ ២០ភាគរយ

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ថា នៅថ្ងៃចន្ទនេះធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី បានដំឡើងអត្រាគោលនយោបាយសំខាន់ៗរបស់ខ្លួនយ៉ាងខ្លាំងដល់២០ភាគរយ ខណៈដែលខ្លួនបានព្យាយាមគ្រប់គ្រងការធ្លាក់ចុះនៃទណ្ឌកម្មរបស់លោកខាងលិចយ៉ាងធ្ងន់ធ្ងរក្នុងការសងសឹកប្រឆាំងនឹងការឈ្លានពានអ៊ុយក្រែន ។

ឥឡូវនេះឈានចូលដល់ថ្ងៃទី៥ហើយ សម្រាប់ការលុកលុយបានបង្កឱ្យមានកិច្ចខិតខំប្រឹងប្រែងពីសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី រួមទាំងការសម្រេចចិត្តរបស់ក្រុមហ៊ុនថាមពលយក្ស ឈ្មោះថា BP ផងដែរ ក្នុងការចាកចេញពីប្រទេសដែលសម្បូរប្រេងមួយនេះ ។

រូបិយប័ណ្ណរ៉ូបូល (rouble)ថ្ងៃចន្ទនេះបានធ្លាក់ចុះដល់កម្រិតទាបគ្រប់ពេលធៀបនឹងប្រាក់ដុល្លារ ។

សូមបន្តតាមដានការផ្សាយផ្ទាល់របស់យើង នៅពេលដែលយើងនាំមកជូនអ្នកនូវព័ត៌មានចុងក្រោយបំផុតនៃស្ថានការណ៍ជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top