បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានមានប្រសាសន៍ នៅថ្ងៃសុក្រនេះថា ការដកកងកម្លាំងយោធារុស្ស៊ី ចេញពីព្រំដែន ជាប់ប្រទេសអ៊ុយក្រែន អាចនឹងបន្ធូរបន្ថយ ទណ្ឌកម្ម ប៉ុន្តែចំណាត់ការនេះតែម្យ៉ាង នឹងមិនបញ្ឈប់ កំណើនភាពតានតឹង ឬក៏ជម្លោះ នៅក្នុងតំបន់ Donbass ភាគខាងកើតនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Dmytro Kuleba ក៏បានជំរុញដៃគូ លោកខាងលិច របស់ប្រទេសអ៊ុយក្រែន ឲ្យបន្តធ្វើការឃ្លាំមើល ស្ថានភាពយ៉ាងយកចិត្តទុកដាក់ និងចាតវិធានការដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ប្រទេសរុស្ស៊ី។ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រទេសរុស្ស៊ី បានប្រកាសថា ខ្លួនកំពុងតែបញ្ជា ឲ្យដកទ័ពចេញពីមូលដ្ឋាន នៅតំបន់ ជិតព្រំដែនជាប់ប្រទេសអ៊ុយក្រែន ជាការបញ្ជាក់យ៉ាងច្បាស់ពីការបញ្ចប់ការបង្កើន ប្រមូលផ្តុំទាហានរាប់ម៉ឺននាក់ ដែលបានបង្កឲ្យមានក្តីព្រួយបារម្ភដល់បណ្ដាប្រទេសលោកខាងលិច។ គួរបញ្ជាក់ថា គេហទំព័រព័ត៌មាន Axios បានរាយការណ៍ថា ការប្រមូលផ្តុំកងទ័ព និងសម្ភារៈយោធា នៅជិតព្រំដែនប្រទេសអ៊ុយក្រែន ភាគខាងកើត និងតំបន់គ្រីមា ហាក់ជាវិធានការឆ្លើយតប ចំពោះប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិកនិងអឺរ៉ុប៕ ប្រែសម្រួល៖ប៉ាង កុង
បរទេស៖ ប្រទេសអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានជំរុញសម្ពន្ធមិត្តលោកខាងលិច របស់ខ្លួនឲ្យបង្ហាញថា ពួកគេត្រៀមខ្លួនធ្វើការពិន័យ ទីក្រុងមូស្គូដោយទណ្ឌកម្មថ្មី ដោយរួមទាំងការដកប្រទេសរុស្ស៊ី ចេញពីប្រព័ន្ធទូទាត់ប្រាក់ SWIFT ដើម្បីរារាំងវិមានក្រឹមឡាំងមិនឲ្យប្រើកងកម្លាំង យោធាបន្ថែមប្រឆាំងអ៊ុយក្រែន។ នៅក្នុងបទសម្ភាសន៍មួយ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា ស្របពេលដែលទីក្រុងកៀវ គ្មានព័ត៌មានថ្មីបង្ហាញថា រុស្ស៊ីសម្រេចចិត្តធ្វើសកម្មភាពយោធាថ្មី ប្រឆាំងអ៊ុយក្រែននោះ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សយានៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសរុស្សីគឺបានចាប់ផ្តើម ធ្វើសមយុទ្ធយោធា របស់ខ្លួនហើយក្នុងទ្រង់ទ្រាយធំ ស្ថិតនៅក្នុងតំបន់ Crimea ក្នុងពេលដែលស្ថានភាពតាន តឹងនៅតែបន្តនៅឡើយជាមួយនឹងអ៊ុយក្រែន ។ នៅក្នុងសេចក្តីថ្លែងការណ៍ មួយដោយក្រសួងការពារជាតិ បានបញ្ជាក់ថា លោករដ្ឋមន្ត្រីក្រសួងការពារ Sergei Shoigu ក៏បានធ្វើដំណើរអញ្ជើញមកដល់ ទីតាំងធ្វើសមយុទ្ធផងដែរ ដោយមានការចូលរួមពីសំណាក់កងទ័ព នៃតំបន់ភាគខាងត្បូងនៃប្រទេស។...
គៀវ ៖ ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសអ៊ុយក្រែន និងចក្រភពអង់គ្លេស បានឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីការពង្រីកបេសកកម្ម បណ្តុះបណ្តាល Orbital និងធ្វើការពង្រឹងកងទ័ពជើងទឹកអ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះត្រូវបានឈាន ដល់ក្នុងដំណើរទស្សនកិច្ច របស់អគ្គមេបញ្ជាការ នៃកងកម្លាំងប្រដាប់អាវុធ អ៊ុយក្រែន Ruslan Khomchak ទៅកាន់ចក្រភពអង់គ្លេសនៅថ្ងៃទី១៩-២០ ខែមេសា និងជួបជាមួយប្រធាន អគ្គសេនាធិការអង់គ្លេស...
បរទេស៖ទន្ទឹមនឹងការស្នើឲ្យមានទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិចបន្ថែមលើទីក្រុងមូស្គូ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីកំពុងតែប្រមូលផ្តុំកងទ័ពជើង ១២០.០០០នាក់ នៅតាមព្រំដែនអ៊ុយក្រែន។ លោក Dmytro Kuleba បាននិយាយប្រាប់សន្និសីទព័ត៌មានអនឡាញជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដូច្នេះថា “កងទ័ពរុស្ស៊ីបន្តមកដល់ក្នុងតំបន់ស្ថិតនៅក្បែរព្រំដែនរបស់យើង នៅភាគឦសាន ភាគខាងកើតនិងភាគខាងត្បូង ហើយក្នុងពេលប្រហែលមួយសប្ដាហ៍ទៀត ពួកគេត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ចំនួនកងកម្លាំងសរុបមានទ័ពជាង ១២០.០០០នាក់”។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រធានាធិបតី ប្រទេស អ៊ុយក្រែន លោក Volodymyr Zelensky ត្រូវបានគេដឹងថា បានបើកកិច្ចប្រជុំពិភាក្សាគ្នា មួយជាមួយនឹង លោកនាយករដ្ឋមន្ត្រី អង់គ្លេស Boris Johnson តាមរយៈទូរស័ព្ទ ដោយយកប្រធានបទបញ្ហាអ៊ុយក្រែន ភាគខាងកើត មកបញ្ចេញមតិដោះស្រាយ ។...
បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស កាលពីប៉ុន្មានថ្ងៃចុង ក្រោយនេះបានឲ្យដឹងថា សមយុទ្ធយោធារួមគ្នាមួយដោយអង្គការ ណាតូនឹងទំនងជាអាចចាប់ផ្តើមដំណើរការទៅនៅប៉ុន្មានខែខាងមុខនេះ។ ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយប្រទេសអ៊ុយក្រែនបានបញ្ជាក់ទៀតថា សមយុទ្ធយោធាលើកនេះ នឹងចូលរួមពាក់ព័ន្ធពីសំណាក់ ក្រុមយោធាមកពីបណ្តាប្រទេស ជាសមាជិកចំនួន៥ក្នុង ចំនួនរហូតទៅដល់១០០០នាក់ ប៉ុន្តែមិនបានបញ្ជាក់លំអិតនោះទេ អំពីពេលវេលាច្បាស់លាស់។ គួរឲ្យដឹងដែរថា សមយុទ្ធយោធានេះបានកើតឡើង នៅចំពេលដែលភាពតានតឹង រវាងរដ្ឋាភិបាលអ៊ុយក្រែននិងរុស្សី...
បរទេស ៖ មន្ត្រីការពារជាតិអ៊ុយក្រែន នាពេលថ្មីៗនេះ បាននិយាយប្រាប់ថា ប្រទេសអ៊ុយក្រែន និងប្រទេសអង់គ្លេស នឹងធ្វើសហសមយុទ្ធ យោធា នៅក្នុងរដូវក្តៅនេះ ដែលចូលរួមដោយកទ័ព របស់ប្រទេសទាំងពីរ ហើយនេះជាទង្វើមួយ ដែលអាចធ្វើឲ្យ រុស្ស៊ី ក្តៅក្រហាយ ។ អគ្គសេនាធិការកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន បានមានប្រសាសន៍ ក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនោះ...
បរទេស៖ អគ្គមេបញ្ជាការអ៊ុយក្រែន លោក Ruslan Khomchak បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី កំពុងតែបង្កើនកងកម្លាំងប្រដាប់អាវុធ នៅជិតព្រំដែនអ៊ុយក្រែន ជាការគម្រាមកំហែងដល់សន្តិសុខប្រទេស និងបានចោទទីក្រុងមូស្គូពីបទប្រើប្រាស់ គោលនយោបាយដ៏គឃ្លើន ចំពោះទីក្រុងកៀវ។ នៅក្នុងការថ្លែងទៅកាន់រដ្ឋសភា លោក ក៏បានចោទប្រកាន់ពួកបះបោរគាំទ្រទីក្រុងមូស្គូ ពីបទបំពានជាប្រព័ន្ធលើបទឈប់បាញ់គ្នាមួយ ក្នុងជម្លោះនៅអ៊ុយក្រែនភាគខាងកើត ដែលបានព្រមព្រៀងគ្នានៅក្នុងខែកក្កដា ឆ្នាំ២០២០ផងដែរ។ ប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍...
បរទេស៖ វិមានក្រឹមឡាំងនៅថ្ងៃពុធ បាននិយាយថា ខ្លួនមានក្តីព្រួយបារម្ភ ចំពោះភាពតានតឹងកើនឡើង នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត និងថា ខ្លួនភ័យខ្លាចថា កងកម្លាំងរដ្ឋាភិបាលរបស់ទីក្រុងកៀវ អាចនឹងធ្វើរឿងខ្លះបង្កឲ្យមានភ្លើងជម្លោះជាថ្មី ជាមួយពួកបះបោរគាំទ្ររុស្ស៊ី។ ការថ្លែងបែបនេះ គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃបន្ទាប់ពី អគ្គមេបញ្ជាការនៃប្រទេសអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ី ពីបទកសាងកម្លាំងយោធា នៅជិតតំបន់ព្រំដែន និងបាននិយាយថា ពួកបះបោរគាំទ្រទីក្រុងមូស្គូ កំពុងបំពានជាប្រព័ន្ធ លើបទឈប់បាញ់គ្នាមួយ...