ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន គំរាមថានឹងបង្កើតឱ្យប្រទេសខ្លួនឯង មានអាវុធនុយក្លេអ៊ែរឡើងវិញ

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានថា អ៊ុយក្រែនអាចបោះបង់ការសន្យាដែលមានអាយុរាប់ទសវត្សរ៍ ដើម្បីក្លាយជាប្រទេសគ្មាននុយក្លេអ៊ែរ និងផ្លាស់ប្តូរចំពោះការសម្រេចចិត្តពីមុនដែលខ្លួនបានធ្វើដើម្បីបោះបង់អាវុធបរមាណូរបស់ខ្លួន បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសន្តិសុខទីក្រុង Munich កាលពីថ្ងៃសៅរ៍ លោក Zelensky បានចង្អុលបង្ហាញថា ក្នុងឆ្នាំ 1994 អ៊ុយក្រែន បានចូលរួមក្នុងអនុស្សរណៈទីក្រុង Budapest និងបានបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការធានាសន្តិសុខ ដោយលើកឡើងថា វិធានការនេះអាចផ្លាស់ប្តូរបាន ប្រសិនបើខ្លួន (អ៊ុយក្រែន) ត្រូវបានគំរាមកំហែងដោយប្រទេសជិតខាងរុស្ស៊ី។

លោកបញ្ជាក់ថា «សព្វថ្ងៃនេះ យើងមិនមានអាវុធ ឬសន្តិសុខទេ។ យើងបានបាត់បង់ផ្នែកមួយនៃទឹកដីរបស់យើង ដែលមានទំហំធំជាងដោយតំបន់របស់វា ជាងប្រទេសស្វីស ហូឡង់ បែលហ្សិក។ ហើយសំខាន់បំផុត យើងបានបាត់បង់ប្រជាពលរដ្ឋរបស់យើងរាប់លាននាក់។ ទាំងអស់នេះគឺអវត្តមាន”។

ប្រធានាធិបតី Zelensky បាននិយាយទៀតថា អ៊ុយក្រែនបានព្យាយាមផ្តួចផ្តើមការពិគ្រោះយោបល់ជាមួយរដ្ឋអ្នកធានានៃអនុស្សរណៈ Budapest បីដង ផងដែរ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពិនិត្យមើលលក្ខខណ្ឌរបស់ខ្លួន ប៉ុន្តែមិនទទួលបានជោគជ័យណាមួយឡើយ៕ប្រែសម្រួលៈ ណៃ តុលា

To Top