បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT លោកនាយករដ្ឋមន្ត្រី Denis Shmigal បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលអ៊ុយក្រែនរំពឹងថា នឹងទទួលបានប្រាក់ចំនួន ១,១ ពាន់លានដុល្លារ ពីធនាគារពិភពលោក ដោយបន្ថែមថាប្រាក់នេះ នឹងត្រូវបានប្រើ សម្រាប់អត្ថប្រយោជន៍សង្គម ការអប់រំ ឱសថ និងអាទិភាពផ្សេងទៀត។ លោកShmigal បានសរសេរ...
បរទេស៖ រដ្ឋលោកខាងលិចមិនមានជម្រើសផ្សេង ក្រៅពីការបង្ហូរធនធានបន្ថែមទៅក្នុងអ៊ុយក្រែន ដូច្នេះអ៊ុយក្រែនអាចបន្តប្រយុទ្ធជាមួយរុស្ស៊ីបាន, នេះបើតាមអតីតនាយករដ្ឋមន្ត្រីប្រទេសឡាតវី លោក Krisjanis Karins ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ មន្ត្រីដែលបានចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសបន្ទាប់ពីតំណែងនាយករដ្ឋមន្ត្រីបានបញ្ចប់ក្នុងខែកញ្ញា បានអះអាងថា មន្ត្រីជាន់ខ្ពស់លោកខាងលិចមានមតិ និងទស្សនៈដូចគ្នាច្រើនទាក់ទងនឹងអ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅប្រទេសលីទុយអានីក្នុងខែកក្កដា។ លោកបានបញ្ជាក់ថា គ្រប់គ្នាបានប្ដេជ្ញាចិត្តក្នុងការចំណាយលើជម្លោះនេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំលោកខាងលិចកាន់តែច្រើនឡើងៗ តាមសេចក្តីរាយការណ៍បានទទួលស្គាល់ថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន នឹងអាចអូសបន្លាយរយៈពេលប្រាំឆ្នាំទៀត នៅក្នុងរូបភាពនៃភាពទាល់ច្រកដែល ភាគីទាំងសងខាងមិនអាចបំបែកបាន។ កាសែតThe Economist បានរាយការណ៍កាលពីថ្ងៃអង្គារថា ទាំងរុស្ស៊ី និងអ៊ុយក្រែន មិនបានត្រៀមខ្លួនដើម្បី ផ្តល់ឱ្យនូវសញ្ញាណាមួយដែលថា ជម្លោះនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះនោះទេ។ប្រភពដដែលបាននិយាយទៀតថា វិបត្តិនេះបានធ្វើឱ្យមានភាពតានតឹងដល់ សមត្ថភាពយោធារបស់ប្រទេសលោកខាងលិច ចំពេលមានការតស៊ូដើម្បីផលិត គ្រាប់កាំភ្លើងធំឱ្យបានគ្រប់គ្រាន់ ហើយសង្គ្រាមអ៊ីស្រាអែល...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា យោងតាមទិន្នន័យផ្លូវការ បានបង្ហាញកាលពីថ្ងៃសុក្រថា ឱនភាពនៃវិស័យពាណិជ្ជកម្ម ក្រៅប្រទេសរបស់អ៊ុយក្រែន ក្នុងវិស័យទំនិញបានកើនឡើងច្រើន ជាង៣ដងពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងខែមករាដល់ខែតុលា ឆ្នាំ២០២៣នេះ ស្មើនឹងទឹកប្រាក់ដល់ទៅ២២,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ សេវាគយរដ្ឋបានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងអំឡុងពេលនោះ ការនាំចេញរបស់ប្រទេសអ៊ុយក្រែន មានទឹកប្រាក់សរុបចំនួន២៩,៨ពាន់លានដុល្លារ ខណៈដែលការនាំចូល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយ ក្នុងសប្តាហ៍នេះថា អ៊ុយក្រែននឹងមិនបញ្ឈប់ ការប្រយុទ្ធជាមួយរុស្ស៊ីឡើយ រហូតទាល់តែវាយកមកវិញនូវទឹកដីទាំងអស់ ដែលខ្លួនចាត់ទុកជាកម្មសិទ្ធិរបស់ខ្លួន។ ប្រភពដដែលបានឲ្យដឹងទៀតថា លោកប្រធានាធិបតីរូបនេះបានបន្ថែមថា ការដកការគាំទ្ររបស់សហរដ្ឋអាមេរិក នឹងពិបាកនឹងប៉ះពាល់ដល់គោលនយោបាយ របស់ទីក្រុងគៀវក្នុងកិច្ចការងារនេះទេ។ ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បញ្ឈប់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុរបស់ខ្លួនដល់ក្រុងគៀវ អ៊ុយក្រែននឹងបន្តជម្លោះដោយគ្មានអាមេរិកដដែល...
បរទេស៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយកាលពីថ្ងៃពុធថា មានលក្ខខណ្ឌជាច្រើន ដែលមិនត្រឹមត្រូវសម្រាប់សហភាពអឺរ៉ុបក្នុងការពិចារណាសមាជិកភាពសម្រាប់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ពាក្យរបស់លោក គឺបានឆ្លើយតបទៅនឹងសំណើពង្រីករបស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅមុនថ្ងៃនោះនៅទីក្រុង...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក Dmytro Kuleba ថា អ៊ុយក្រែន ទទួលបានសញ្ញាថា កិច្ចពិភាក្សា ស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប អាចនឹងចាប់ផ្តើមនៅខែក្រោយ។ លោក Kuleba បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយស្នងការអឺរ៉ុបនៅរដ្ឋធានីព្រុចសែល ប្រទេសបែលហ្ស៊ិកថា “អ៊ុយក្រែន កំពុងឆ្ពោះទៅរកការសម្រេចចិត្តរបស់ក្រុមប្រឹក្សាអឺរ៉ុប នៅក្នុងខែធ្នូនៃឆ្នាំនេះ ស្តីពីការបើកការចរចា”...
បរទេស៖ ឧត្តមសេនីយអ៊ុយក្រែនទទួលបន្ទុកប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក (UAV) បាននិយាយថា ទីក្រុងគៀវកំពុងត្រៀមរៀបចំយុទ្ធនាការទម្លាក់គ្រាប់បែកពីយន្តហោះគ្មានមនុស្សបើកដ៏ធំមួយប្រឆាំងនឹងប្រទេសរុស្ស៊ីក្នុងរដូវរងានេះ ខណៈដែលការប្រយុទ្ធនៅលើដីត្រូវបានគេរំពឹងថា នឹងឈានដល់ភាពស្ងប់ស្ងាត់ដោយសារតែលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់។ ក្រុងគៀវបានប្រើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកម្តងហើយម្តងទៀតនៅក្នុងអ្វីដែលមន្ត្រីរុស្ស៊ីពណ៌នាថាជា “ការវាយប្រហារភេរវកម្ម” លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរហូតដល់ទៅដល់ក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Independent កាលពីថ្ងៃអាទិត្យ លោក Sergey...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT អ្នកនាំពាក្យរបស់វិមាន ក្រមឡាំងលោក Dmitry Peskov បាននិយាយថា ប្រទេសលោកខាងលិច ទើបតែបានជឿជាក់ថា ក្រុមមន្ត្រីអ៊ុយក្រែន កំពុងប្រើប្រាស់មូលនិធិ ដែលទទួលបានពីអ្នកគាំទ្រ សម្រាប់តំបន់ជួរមុខ ទៅចូលក្នុងហោប៉ាវ របស់ពួកគេរៀងខ្លួនទៅវិញ ។ នៅក្នុងបទសម្ភាសន៍ ជាមួយអ្នកកាសែតរុស្ស៊ីលោក Pavel...
បរទេស៖ លោក Aleksey Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានទទូចថា គ្មានពលរដ្ឋអ៊ុយក្រែនណាម្នាក់ ដែលគួរត្រូវបានលើកលែង ពីការបម្រើប្រទេសរបស់ពួកគេនោះទេ និងត្រូវជួយប្រទេសក្នុងជម្លោះជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Liga កាលពីថ្ងៃព្រហស្បតិ៍ លោក Danilov...