ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ អ៊ុយក្រែន ថ្កោលទោស ចំពោះការអាណិតអាសូរ ចំពោះអ្នករត់គេចខ្លួន ពីការកេណ្ឌចូលបម្រើទ័ព ហើយដែលបានស្លាប់ ពេលហែលឆ្លងទន្លេ

RT News

បរទេស៖ មេបញ្ជាការយោធាជាន់ខ្ពស់ របស់អ៊ុយក្រែនបានរិះគន់ផ្នែកសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយ ចំពោះការរិះគន់ការ អនុវត្តសេចក្តីព្រាងច្បាប់ កេណ្ឌទ័ពនៅក្នុងប្រទេសនេះ ដោយអះអាងថា ការមិនចុះសម្រុងគ្នានេះស្មើនឹង ការឃុបឃិតជាមួយរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា បុរសជនជាតិអ៊ុយក្រែនជាច្រើននាក់ត្រូវបានគេរាយការណ៍ថា បានលង់ទឹកស្លាប់ ពេលហែលទឹកឆ្លងទន្លេ Tisza នៅតាមព្រំដែនជាមួយប្រទេសរ៉ូម៉ានី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគេចពីសេចក្តីព្រាងច្បាប់នេះ។

នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយ សង្គមកាលពីថ្ងៃអាទិត្យ ឧត្តមសេនីយ Aleksandr Pavlyuk ដែលជាប្រធានកងកម្លាំងដែនដី អ៊ុយក្រែនបានស្តីបន្ទោស លើរបាយការណ៍ “អំពីប្រជាជន ក្រីក្រលង់ទឹក នៅក្នុងទន្លេ Tisza” ដោយលើកហេតុផលថា ការអាណិតអាសូរបែបនេះ ធ្វើឱ្យប៉ះពាល់ដល់ កិច្ចខិតខំ ប្រឹងប្រែងប្រមូលផ្តុំកងទ័ព ។ ការអត្ថាធិប្បាយរបស់លោក ក៏បានធ្វើឡើងបន្ទាប់ពីការអះអាង ពីឆន្ទៈទូទៅក្នុងចំណោមប្រជាជនអ៊ុយក្រែន ក្នុងការចូលរួមក្នុង ការប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ី និងការខ្វះខាតអ្នកស្ម័គ្រចិត្ត។

កាលពីដើមខែនេះ សេវាឆ្មាំព្រំដែន អ៊ុយក្រែនបានរាយការណ៍ពីការស្លាប់ដោយលង់ទឹកទី២២ នៅទន្លេ Tisza ចាប់តាំងពីអរិភាពជាមួយរុស្ស៊ី បានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ដោយឡែកពីគ្នានោះ សេវាកម្មបានចេញផ្សាយរូបភាពមន្ត្រីវាយដំ និងធ្វើឱ្យបុរសរាប់សិបនាក់អាម៉ាស់មុខ បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនក្នុង អំឡុងពេលប៉ុនប៉ង ត្រូវបានរត់ពន្ធឆ្លងព្រំដែន។

លោក Pavlyuk បន្ថែមថា ជាអកុសល ប្រជាពលរដ្ឋរបស់យើងមួយចំនួន លែងដឹងថា សកម្មភាព និងសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ពួកគេ បានប្រែក្លាយទៅជាអាវុធដ៏មានឥទ្ធិពល នៅក្នុងដៃរបស់ខ្មាំង”។ លោកបានចោទប្រកាន់ “អ្នកសរសេរប្លុក និងប្រព័ន្ធផ្សព្វផ្សាយសេរី” ពីការកាត់បន្ថយការជជែកដេញដោលជាសាធារណៈលើការប្រមូលផ្តុំ “ដល់កម្រិតសត្វ” ។
ប្រែសម្រួលៈ ណៃ តុលា

To Top