វ៉ាស៊ីនតោន ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា អនាគត នៃការផ្តល់ជំនួយ របស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែន ស្ថិតក្នុងភាពទ្រឹង ក្រោយពីកិច្ចព្រមព្រៀងជាចុងក្រោយ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល បើទោះបីជាលោកប្រធានាធិបតី ចូ បៃដិន ព្យាយាមធានាជាថ្មីថា ក្រុង គៀវ នឹងទទួលបានអ្វីដែលខ្លួនត្រូវការ ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី...
បរទេស៖ មន្ត្រីជាន់ខ្ពស់សភាជាតិអាមេរិក លោក Kevin McCarthy បាននិយាយនៅក្នុងបទ សម្ភាសន៍ជាមួយ CBS កាលពីថ្ងៃអាទិត្យថា ខណៈដែលគាត់នៅតែប្តេជ្ញា ជួយអ៊ុយក្រែន ពេញមួយជម្លោះជាមួយរុស្ស៊ី ការដោះស្រាយបញ្ហា សន្តិសុខព្រំដែន របស់សហរដ្ឋអាមេរិក គួរតែជាអាទិភាពធំជាង សម្រាប់សមាជិកសភា អាមេរិកផងដែរ។ លោក McCarthy ដែលជាមន្ត្រីជាន់ខ្ពស់សភា និងបក្សសាធារណៈផងនោះបានថ្លែងការណ៍...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានអះអាងហើយថា ចក្រភពអង់គ្លេស នឹងមិនមានគម្រោងបញ្ជូន កងកម្លាំងយោធា របស់ខ្លួនទៅកាន់ប្រទេស អ៊ុយក្រែននោះឡើយ។ ប្រភពដដែលមានការលើកឡើង ដែលសរសេរថា អង់គ្លេសនឹងបញ្ជូនកងយោធា របស់ខ្លួនទៅកាន់អ៊ុយក្រែន ដើម្បីបណ្តុះបណ្តាល កងទ័ពក្នុងស្រុក ហើយលោកនាយករដ្ឋមន្ត្រី អង់គ្លេសរូបនេះ...
បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ RT ប្រធានាធិបតីអ៊ុយក្រែន លោកVladimir Zelensky បានប្រកាសថា អ៊ុយក្រែននឹង បង្កើតមូលនិធិការ ពារជាតិ ថ្មីមួយ ដែលរួមបញ្ចូលទាំងទ្រព្យ សម្បត្តិរបស់រុស្ស៊ី ដែលរឹបអូសបានក្នុង ចំណោមប្រភពហិរញ្ញប្បទាន ចម្បងរបស់ខ្លួន។ លោក Zelensky បាននិយាយកាលពីថ្ងៃសុក្រ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានគណៈកម្មាធិការការពារជាតិ របស់ អាល្លឺម៉ង់Bundestag លោកស្រីMarie-Agnes Strack-Zimmermann បានអះអាងអំពីការយល់ ព្រមរបស់អាល្លឺម៉ង់ ក្នុងការផ្តល់ឱ្យអ៊ុយក្រែន នូវមីស៊ីល Cruise Taurus ដែលផលិតដោយអាល្លឺម៉ង់ និងមានសិទ្ធិក្នុងការវាយប្រហារគោលដៅនៅគ្រីមៀ និងនៅលើដីរុស្ស៊ីជាទូទៅបាន។ ការប្រកាសនេះ ត្រូវបានធ្វើឡើង ទាំងដែលរហូតមកដល់ពេលនេះ រដ្ឋាភិបាលរបស់អធិការបតី...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនឲ្យដឹងថា ខ្លួនមិនពេញចិត្តជាខ្លាំង និងប្រឆាំងដាច់ខាត ចំពោះការបន្ថែមក្រុមហ៊ុនចិន ចំនួន ៣នាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ទៅក្នុងបញ្ជីឈ្មោះអង្គភាពច្បាប់ការពារការងារដោយបង្ខំជនជាតិអ៊ុយហ្គ័រ។ អ្នកនាំពាក្យក្រសួងបានឲ្យដឹងថា ចំណាត់ការនេះដែលខ្វះមូលដ្ឋានពិតប្រាកដ និងតម្លាភាព គឺជាការបង្ខិតបង្ខំសេដ្ឋកិច្ចបែបបុរាណ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទីភ្នាក់ងារប្រឹក្សាពាណិជ្ជកម្ម Xinjiang Supply Chain និងឯកសារបន្ថែមដែលចេញដោយសហរដ្ឋអាមេរិក បានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបានគាបសង្កត់ក្រុមហ៊ុនចិន ក្រោមបដានៃពាក្យថា “សិទ្ធិមនុស្ស”។...
បរទេស ៖ លោក Aleksey Danilov ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បាននិយាយថា អ៊ុយក្រែនត្រូវបានបង្ខំ ឱ្យផ្លាស់ប្តូរទីតាំងផលិតមីស៊ីលរបស់ខ្លួន ទៅខាងក្រៅប្រទេសដោយសារ តែការគំរាមកំហែង នៃការវាយប្រហារ ដោយរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត អេស្បាញ...
បរទេស៖ មន្ត្រីសហរដ្ឋអាមេរិកបានផ្សព្វផ្សាយបញ្ជីនៃ “កំណែទម្រង់ជាអាទិភាព” ដែលមានបំណងសម្រាប់អ៊ុយក្រែន ដោយផ្តល់យោបល់ថាជំនួយនាពេលអនាគតអាចអាស្រ័យលើថាតើរដ្ឋាភិបាលអនុវត្តតាមឬយ៉ាងណា។ ផ្ញើចេញដោយសេតវិមាន ឯកសារនេះត្រូវបានគេរាយការណ៍ថាបានចែករំលែកជាមួយអ្នកគាំទ្រសក្តានុពលផ្សេងទៀតនៃកិច្ចខិតខំប្រឹងប្រែងសង្គ្រាមអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ ស្ថានទូតអាមេរិកនៅទីក្រុងគៀវ របស់អ៊ុយក្រែន បានបញ្ជាក់ថា ខ្លួនបានផ្តល់ “បញ្ជីស្នើកំណែទម្រង់ជាអាទិភាព” ដែលមានន័យថា “ការពិភាក្សា និងមតិកែលម្អ”...
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កាលពីថ្ងៃចន្ទម្សិលមិញនេះ បានអះអាងថាប្រទេសអ៊ុយក្រែន បានទទួលកញ្ចប់រថក្រោះផលិត នៅអាមេរិក Abrams ជាលើកដំបូង តាមការសន្យា របស់សហរដ្ឋអាមេរិកហើយ។ យោងតាមការចេញ ផ្សាយរបស់ RT ការអះអាងដោយប្រធានាធិបតីរូបនេះ ត្រូវបានធ្វើឡើងនៅក្នុងបណ្តាញ Telegram ហើយក្នុងនោះ លោកប្រធានាធិបតី...
បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយកាលពីថ្ងៃចន្ទម្សិលមិញ បានឲ្យដឹងថាប្រទេសអ៊ុយក្រែន បានបើកប្រតិបត្តិការយោធា មួយនៅតំបន់ Sevastopol និងធ្វើឲ្យមេបញ្ជាការសំខាន់ម្នាក់ របស់ប្រទេសរុស្សីបាត់បង់ជីវិត នៅក្នុងចំណោមយោធា ៣៣នាក់ផ្សេងទៀត ដែលបាត់បង់ជីវិត ក្នុងពេលជាមួយគ្នានេះ។ ប្រភពដដែលនេះ បានសរសេរទៀតថា ប្រតិបត្តិការពិសេស ដោយកងកម្លាំងយោធារបស់អ៊ុយក្រែន បានអះអាងថា ប្រតិបត្តិការរបស់ខ្លួនកើតឡើង កាលពីថ្ងៃសុក្រ...