បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ស្ត្រីទាំងអស់ក្នុងប្រទេសអ៊ុយក្រែន ដែលមានការអប់រំ ផ្នែកវេជ្ជសាស្ត្រ ឬឱសថ ត្រូវមានកាតព្វកិច្ច ចុះឈ្មោះជាមួយយោធា ចាប់ពីខែក្រោយនេះ ។ សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡោះងដោយតំណាង សភា របស់ប្រធានាធិបតី Vladimir Zelensky លោក Fyodor Venislavsky បានប្រកាស...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ សហភាពអឺរ៉ុប លោក Szymon Szynkowski vel Sek បានលើកឡើង កាលពីថ្ងៃសុក្រថា យុទ្ធសាស្ត្រ ដាក់សម្ពាធ របស់អ៊ុយក្រែន លើការហាមឃាត់ របស់ប្រទេសប៉ូឡូញ លើការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ តាមរយៈទឹកដីរបស់ខ្លួន នឹងមិនដំណើរការនោះឡើយ។ ប្រភពដដែលបានបន្តទៀតថា...
បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ខណៈដែលរដ្ឋាភិបាលក្រុងមូស្គូ និងក្រុងគៀវ បានកំណត់សម្រេចគោលបំណង របស់ពួកគេដោយការប្រើប្រាស់កម្លាំង ដូចគ្នានោះវាមើលទៅហាក់ដូចជា គ្មានក្តីសង្ឃឹមសម្រាប់ដំណោះស្រាយ ដោយសន្តិវិធីចំពោះជម្លោះក្នុងប្រទេសអ៊ុយក្រែន នាពេលខាងមុខនោះទេ។ យោងតាមការចេញផ្សាយរបស់ RT លោក Guterres បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយមុនកិច្ចប្រជុំកំពូល G20...
បរទេស៖ អតីតប្រធានាធិបតីបារាំងលោក Nicolas Sarkozy បាននិយាយប្រឆាំងនឹងការចូលជាសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ របស់អ៊ុយក្រែន ដោយលើកហេតុផលថា វិធានការនេះនឹងមិននាំមកនូវសន្តិភាពដល់អឺរ៉ុប ទេ ហើយនឹងបំផ្លាញឯករាជ្យភាពរបស់ទ្វីបនេះថែមទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ទូរទស្សន៍ France 5 TV កាលពីថ្ងៃពុធ...
ម៉ូស្គូ៖ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោកស្រី Sabrina Singh បានឲ្យដឹងថា សហរដ្ឋអាមេរិក បានប្រកាសកញ្ចប់សុវត្ថិភាពថ្មីចំនួន ៦០០ លានដុល្លារ សម្រាប់អ៊ុយក្រែន ដើម្បីរួមបញ្ចូលនូវគ្រាប់បែក បន្ថែមពីលើឧបករណ៍ ដែលបង្កើនការការពារដែនអាកាស។ លោកស្រី Singh បានឲ្យដឹងក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “ថ្ងៃនេះ នាយកដ្ឋានបានប្រកាសកញ្ចប់ជំនួយសន្តិសុខថ្មីមួយ តាមរយៈគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន ដើម្បីគាំទ្រដល់តម្រូវការសមរភូមិប្រយុទ្ធរបស់អ៊ុយក្រែន។ កញ្ចប់ថវិកាចំនួន ៦០០លានដុល្លារនេះ...
ម៉ូស្គូ ៖ កាំជ្រួចប្រឆាំងរថក្រោះ Javelin ផលិតដោយអាមេរិក កាំភ្លើងធំ HIMARS គ្រាប់រ៉ុក្កែត JDAM និងប្រព័ន្ធការពារដែនអាកាស Patriot សុទ្ធតែបរាជ័យ ក្នុងការផ្តល់ជ័យជំនះ ដល់របបទីក្រុងគៀវ ដោយលោក Brian Berletic ដែលជាអតីតទាហានម៉ារីនអាមេរិក និងជាអ្នកស្រាវជ្រាវ និងជាអ្នកនិពន្ធឯករាជ្យភូមិសាស្ត្រនយោបាយ បានឲ្យដឹងថា ការបរាជ័យនៃរថក្រោះជួរមុខ...
គៀវ៖ ទិន្នន័យពីធនាគារ កណ្តាលរបស់ប្រទេស អ៊ុយក្រែន បានបង្ហាញថា ទុនបម្រុងរូបិយ ប័ណ្ណបរទេស របស់អ៊ុយក្រែន បានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ៦ខែ នៅក្នុងខែសីហា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ធនាគារជាតិនៃអ៊ុយក្រែន (NBU) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងខែសីហា ទុនបម្រុងអន្តរជាតិ បានថយចុះ ៣,២ភាគរយ...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានក្រុមប្រឹក្សាសន្តិសុខ និង ការពារជាតិអ៊ុយក្រែន កាលពីថ្ងៃម្សិលមិញបានលើកឡើង និងអះអាងថា សង្រ្គាមលោកលើកទី៣គឺកំពុង ដំណើរការស្រាប់ទៅហើយ ដោយជម្លោះរវាងទីក្រុងមូស្គូ និងក្រុងគៀវ បានអូសទាញប្រទេសឆ្ងាយៗ ពីតំបន់ឲ្យមកចូលរួម។ ថ្លែងនៅក្នុងវេទិកាជាតិ ស្តីអំពីសន្តិសុខទីក្រុងគៀវ លោក Aleksey Danilov បានអះអាងថា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Grant Shapps ដែលទើបតែងតាំងថ្មីរបស់ចក្រភពអង់គ្លេស បានប្រកាសទទួលស្គាល់អំពីការបាត់បង់នៅអ៊ុយក្រែន នៃរថក្រោះប្រយុទ្ធសំខាន់ប្រភេទ Challenger 2 ដំបូងចំនួន១៤គ្រឿងដែលផលិតដោយទីក្រុងឡុងដ៍ទៅកាន់ទីក្រុងគៀវ។ រូបភាពវីដេអូដែលបានចែករំលែកពាសពេញ ប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទបានបង្ហាញពីរថក្រោះ Challenger 2 កំពុងឆេះនៅលើសមរភូមិក្នុងតំបន់ Zaporozhyeហើយ រូបភាពជាភស្តុតាងបន្ថែមទៀត នៃការបំផ្លិចបំផ្លាញរថពាសដែករបស់អង់គ្លេស ត្រូវបានផ្តល់យន្តហោះគ្មានមនុស្សបើកដែលឃើញនៅលើបណ្តាញ Telegram របស់រុស្ស៊ីនៅថ្ងៃបន្ទាប់ផងដែរ។ លោកShapps...
គៀវ៖ សមាជិកសភា Yaroslav Zheleznyak បានឲ្យដឹងថា សភាអ៊ុយក្រែន នៅថ្ងៃពុធនេះ បានអនុម័តច្បាប់ ដើម្បីតែងតាំងលោក Rustem Umerov ជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ប្រទេសនេះ។លោក Zheleznyak បានឲ្យដឹងនៅក្នុងសារបង្ហោះនៅលើបណ្ដាញ Telegram មួយថា ការតែងតាំង លោក Umerov ដែលត្រូវបានដាក់ជូនដោយប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី...