ព័ត៌មានអន្តរជាតិ

អឺរ៉ុប អនុម័តកញ្ចប់ថវិកាជាង ៥០ពាន់លានដុល្លារ សម្រាប់ជំនួយអ៊ុយក្រែន

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំសហភាពអឺរ៉ុប បានចុះហត្ថលេខាលើកញ្ចប់ជំនួយ សេដ្ឋកិច្ចចំនួន៥០ពាន់លានអឺរ៉ូ ឬត្រូវជា៥៤ពាន់លានដុល្លារ ដល់អ៊ុយក្រែន ក្រោយការយកឈ្នះលើការ តស៊ូរបស់នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban ។

ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប លោក Charles Michel បានប្រកាសព័ត៌មាននេះនៅព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្មាននាទីបន្ទាប់ពីមេដឹកនាំ នៃប្លុកនេះបានអង្គុយសម្រាប់ កិច្ចពិភាក្សានៅទីក្រុងប្រ៊ូសែល។

ក្នុងនោះលោកMichel ក៏បានសរសេរដែរនៅលើបណ្តាញសង្គម Xថា៖មេដឹកនាំទាំង២៧ បានយល់ព្រមលើកញ្ចប់ជំនួយ ៥០ពាន់លានអឺរ៉ូបន្ថែមទៀត សម្រាប់អ៊ុយក្រែនដែលវា គឺជាកញ្ចប់ថវិការបស់ EU។

គួរឲ្យដឹងដែរថា ចំនួនសរុបនៃប្រាក់ជំនួយដែល ត្រូវបានដកចេញពីថវិការួមរបស់សហភាពអឺរ៉ុប ហើយត្រូវបានចំណាយក្នុងរយៈពេល ៤ឆ្នាំទៅកាន់ទីក្រុងគៀវ ដែលជាកន្លែងដែលវានឹងត្រូវបាន ប្រើដើម្បីបើកប្រាក់បៀវត្សរ៍ក្នុងវិស័យសាធារណៈ រក្សានាយកដ្ឋានរដ្ឋាភិបាលបើកចំហ និងជំរុញប្រព័ន្ធសុខុមាលភាព ដែលកំពុងធ្លាក់ចុះនោះផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top