បរទេស៖អគ្គលេខាអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការថ្លែង ប្រាប់ទៅកាន់ ក្រុមអ្នកកាសែត El Pais ថាមកដល់ពេលនេះ ឱកាសមានតិចតួចណាស់ សម្រាប់ប្រទេសអ៊ុយក្រែន និងរុស្សី ក្នុងការចូលរួមអង្គុយតុចរចាដើម្បីសន្តិភាព។ ថ្លែងបន្តទៀតដែរថា៖សំណាងមិនល្អសោះពីព្រោះខ្ញុំជឿជាក់ថា កិច្ចចរចាដើម្បីសន្តិភាពគឺជារឿងដែលមិនអាចទៅរួចនោះ ឡើយក្នុងពេលនេះហើយក្នុងនោះលោកអគ្គលេខាធិកាបានពន្យល់ថាភាគីខាងរុស្សី ហាក់ដូចជាមិនមានបំណងដើម្បីចរចា ឡើយឬដកខ្លួនចេញពីទឹកដីដែលខ្លួនបានកាន់កាបខណៈដែលអ៊ុយក្រែន បានតាំងចិត្តថានឹងដណ្តើមយកតំបន់ទាំង នោះមកវិញដោយប្រើប្រាស់កម្លាំងទ័ព។ អ្នកការទូតរូបនេះបានបន្ថែមថា...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក បានប្រកាសកញ្ចប់ជំនួយសន្តិសុខថ្មី ដែលមានទឹកប្រាក់ចំនួន ១,២ពាន់លានដុល្លារអាមេរិក សម្រាប់អ៊ុយក្រែន ដើម្បីបង្កើនការការពារដែនអាកាសរបស់ប្រទេស និងផ្តល់ឱ្យប្រទេសនេះនូវគ្រាប់កាំភ្លើងធំបន្ថែម ។ គេបានដឹងថា អ៊ុយក្រែន កំពុងត្រៀមខ្លួនសម្រាប់ការវាយលុក និទាឃរដូវដែលរំពឹងទុកខ្ពស់ប្រឆាំងនឹង ការឈ្លានពានរបស់កងទ័ពរុស្ស៊ី...
បរទេស៖ ប្រឹក្សាជាន់ខ្ពស់ របស់ប្រធានាធិបតីតួគី លោក Ibrahim Kalin កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងអំពីជំនឿចិត្ត របស់លោកថា ជម្លោះរវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងគៀវ គឺបានកើតឡើងដោយសារ តែជម្លោះរវាងរុស្សីជាមួយនឹង បណ្តាប្រទេសនៅលោកខាងលិច មួយចំនួន ប៉ុណ្ណោះ។ លោកបានពន្យល់បន្ត និងត្រូវបានយកមកចេញផ្សាយដោយ RT ថាទោះបីជាយ៉ាងណាក្តីដំណោះស្រាយ នឹងអាចធ្វើឡើងបានងាយស្រួលប៉ុណ្ណោះ គឺជាការឈានឲ្យបានទៅដល់ការសម្រេចចិត្តរួមគ្នា...
បរទេស៖ ក្រសួងការបរទេស នៃប្រទេសអ៊ីតាលី កាលពីថ្ងៃម្សិលមិញនេះបានធ្វើការអំពាវនាវ ឲ្យពលរដ្ឋរបស់ខ្លួន ក្នុងការចាកចេញពីប្រទេសអ៊ុយក្រែន ភ្លាមៗ ស្របពេលដែលការវាយប្រហារ ដោយមីស៊ីល កាន់តែមានសភាពអាក្រក់និងធ្ងន់ធ្ងរឡើង។ យោងតាមការចេញផ្សាយរបស់ RT បានបង្ហាញសារ របស់ក្រសួងការបរទេសអ៊ីតាលី៖ ជនរួមជាតិដែលនៅតែស្ថិតក្នុង ប្រទេសអ៊ុយក្រែន ត្រូវតែប្រើមធ្យោបាយ ដែលនៅមាន រួមទាំងរថភ្លើង ដើម្បីចាកចេញពីប្រទេសជាបន្ទាន់ នៅពេលដែលបម្រាមគោចរ មិនទាន់ចូលជាធរមាន។...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ថា ស៊ីរ៉ែនវាយឆ្មក់តាមដែនអាកាស បានបន្លឺឡើងទូទាំង ប្រទេសអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ី បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកមកលើ ទីក្រុងនានា ជុំវិញប្រទេសនេះ ។ការផ្ទុះត្រូវបានគេឮនៅក្នុងរដ្ឋធានី គៀវ របស់ប្រទេសអ៊ុយក្រែន ជាកន្លែងដែលអភិបាលក្រុងបានថ្លែងថា មនុស្ស៥នាក់បានរងរបួស ដោយសារការធ្លាក់កម្ទេចកម្ទី ពីយន្តហោះគ្មានមនុស្សបើក ។...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានប្តេជ្ញាថា កងកម្លាំងរុស្ស៊ី នឹងត្រូវបានកម្ចាត់នៅអ៊ុយក្រែន ដូចពួក ណាហ្ស៊ី អាល្លឺម៉ង់ត្រូវបានវាយដំនៅក្នុងសង្គ្រាមលោកលើកទី២ ដោយរំលឹកដល់ជ័យជម្នះនៅក្នុងទិវាអឺរ៉ុប ។ លោក...
បរទេស ៖ ភ្នាក់ងារចារកម្មអ៊ុយក្រែន ត្រូវបានចាប់ខ្លួន ដោយកងកម្លាំង របស់ប្រទេសរុស្សី ក្រោយរកឃើញថា ពួកគេបានរៀបចំផែនការ ក្នុងការវាយប្រហារចូលជ្រៅ ទៅដល់មូលដ្ឋាន ទ័ពអាកាស របស់ប្រទេសរុស្សី នៅភាគកណ្តាល នៃប្រទេស។ យោងតាមការប្រកាស ដោយទីភ្នាក់ងារសន្តិសុខជាតិ រុស្សីឬ FSB កាលពីថ្ងៃអាទិត្យម្សិលមិញ និងត្រូវបានយកចេញ ផ្សាយដោយ RT...
អង់ការ៉ា៖ ប្រធានសភាតួកគី បានបញ្ជាក់កាលពីថ្ងៃសុក្រថា គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន បានប៉ះទង្គិចគ្នា ក្នុងអំឡុងពេលកិច្ចប្រជុំនៃបណ្តាប្រទេសសមុទ្រខ្មៅ នៅទីក្រុងអង់ការ៉ា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការប្រយុទ្ធគ្នាបានផ្ទុះឡើង កាលពីល្ងាចថ្ងៃព្រហស្បតិ៍នៅឯកិច្ចប្រជុំសភានៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចសមុទ្រខ្មៅ នៅក្នុងអគារសភាតួកគី។ នៅពេលដែលប្រធានគណៈប្រតិភូរុស្ស៊ី ចាប់ផ្តើមថ្លែងសុន្ទរកថា សមាជិកមកពីគណៈប្រតិភូអ៊ុយក្រែន បានចាប់ផ្តើមលើកបដា និងទង់ជាតិ ហើយនិយាយខ្លាំងៗ ប្រធានសភាតួកគីលោក Mustafa...
បរទេស៖ មេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីនិយាយថា លោកនឹងដកទ័ពចេញពីទីក្រុង បាក់ម៉ាត់ របស់អ៊ុយក្រែន នៅថ្ងៃទី១០ ខែឧសភា ដោយសារកង្វះគ្រាប់រំសេវ។ យោងទៅតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់លោក យីវហ្គេនី ព្រីហ្គោស៊ីន បានកើតឡើងបន្ទាប់ពីលោកបានបង្ហោះវីដេអូ ដែលលោកបានដើរក្នុងចំណោម សាកសពយុទ្ធជនរបស់លោក...
បរទេស៖ នាយករដ្ឋមន្ត្រីប្រទេសបែលហ្ស៊ិក លោក អាឡិកសាន់ឌ័រ ដឺ ក្រូ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប្រ៊ុចសែលនឹងផ្តល់ជំនួយ ២០០លានអឺរ៉ូ ស្មើនឹង ២២០លានដុល្លារ ដែលជាមូលនិធិរុស្ស៊ីដែលបានបង្កក ទៅដល់អ៊ុយក្រែន។ ការសន្យានេះបានធ្វើឡើងក្នុងអំឡុងពេល សន្និសីទសារព័ត៌មានរួមជាមួយសមភាគីហូឡង់លោក ម៉ាក រូតទ័រ និងប្រធានាធិបតីអ៊ុយក្រែន វ្លាឌីមៀ ហ្សេលេនស្គី ក្នុងទីក្រុងឡាអេ។ យោងតាមសារព័ត៌មាន...