បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ឈ្លើយសឹកជនជាតិអ៊ុយក្រែនប្រមាណជា ១០០នាក់ដែលក្នុងនោះរួមទាំងស្ត្រីប្រមាណជា២០នាក់ផង ត្រូវបានធ្វើការដោះលែងក្នុងការដោះដូរ អ្នកទោសសង្គ្រាមរវាងគ្នាជាមួយនឹងប្រទេសរុស្សីកាលពី ចុងក្រោយនេះ។ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារការិយាល័យ របស់លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថាក្នុងចំណោមឈ្លើយសឹងដែលបានដោះលែងទាំងនោះមានទាំងកងកម្លាំង យោធា កងកម្លាំងសន្តិសុខជាតិ កងកម្លាំងនាវានិងក៏ដូចជាកងកម្លាំងសន្តិសុខ តាមព្រំដែនផងដែរ។ ទោះបីជាយ៉ាងណាក្តីមន្ត្រីរូបនេះមិនបានធ្វើការអះអាង អំពីចំនួនកងកម្លាំងយោធារុស្សី ដែលត្រូវបានភាគីខាងអ៊ុយក្រែនដោះលែងនោះទេ។ គួរឲ្យដឹងដែរថាគិតចាប់តាំងតែពីខែមិនា ឆ្នាំ២០២២មកកងកម្លាំងយោធា និងឈ្លើយសឹកអ៊ុយក្រែន សរុបប្រមាណជាជាង២០០០នាក់ដែលត្រូវបានធ្វើការដោះដូរ និងដោះលែងជាមួយនឹងប្រទេសរុស្សី៕...
បរទេស៖ សារព័ត៌មាន Washington Post បានរាយការណ៍កាលពីថ្ងៃអាទិត្យដោយដកស្រង់ឯកសារលេចធ្លាយរបស់មន្ទីរបញ្ចកោណថា សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ថា គឺបានណែនាំយោធារបស់ខ្លួនឱ្យហោះហើរយន្តហោះស៊ើបការណ៍ ឱ្យឆ្ងាយពីតំបន់គ្រីមៀ ប្រទេសរុស្ស៊ី ។ របាយការណ៍នេះកើតឡើងបន្ទាប់ពីឯកសារសម្ងាត់របស់សហរដ្ឋអាមេរិកដែលត្រូវបានចាត់ថ្នាក់លើជម្លោះអ៊ុយក្រែនត្រូវបានលេចធ្លាយតាមអ៊ីនធឺណិតកាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមកាសែត គឺ ឯកសារមួយគូសផែនទីតំបន់ដែលយន្តហោះស៊ើបការណ៍អាមេរិកអាចហោះហើរបាន។ វាត្រូវបានគេរាយការណ៍ថា...
គៀវ ៖ ការវិភាគលើរូបភាពផ្កាយរណប ដោយកាសែត Al Jazeera បានបង្ហាញថា កងកម្លាំងរុស្ស៊ី កំពុងពង្រឹងឧបទ្វីបគ្រីមៀ ក្នុងការប្រមើលមើលការប៉ុនប៉ង របស់អ៊ុយក្រែន ដើម្បីដណ្តើមយកឧបទ្វីបនេះមកវិញ។ អ្នកជំនាញឲ្យដឹងថា ការការពារទាំងនោះទំនងជាធ្វើឱ្យ កិច្ចខិតខំប្រឹងប្រែងបែបនេះពិបាក និងបង្ហូរឈាមដ៏ក្លាំងក្លា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។ រុស្ស៊ីបានបញ្ចូលតំបន់គ្រីមៀ ក្នុងឆ្នាំ២០១៤ ប្រាំបីឆ្នាំមុនពេលចាប់ផ្តើមការលុកលុយពេញ...
បរទេស៖យោងតាមការអះអាងដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសស្លូវ៉ាគីលោក Jaroslav Nad កាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថាយន្តហោះចម្បាំង សល់ពីសម័យសូវៀត MiG-29 មួយចំនួនដែលជាកម្មសិទ្ធរបស់ប្រទេសស្លវ៉ាគីទំ និងជាត្រូវបានបំផ្លាញដោយចេតនាពីសំណាក់ ក្រុមអ្នកវិស្វកររុស្សីដែលធ្លាប់បានធ្វើការឲ្យពួកគេកាលពីពេលចុងក្រោយនេះ។ ការបំផ្លាញម៉ាស៊ីនដោយក្រុមវិស្វកម្មរុស្សីអាចធ្វើឡើងនៅចន្លោះ ពេលដែលពួកគេធ្វើការឲ្យកងកម្លាំងយោធាស្លូវ៉ាគីមុនពេលដែលយន្តហោះចម្បាំងទាំងនោះត្រូវបានប្រគល់ទៅឲ្យប្រទេសអ៊ុយក្រែន តាមការសន្យារវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល។ គួរឲ្យដឹងដែរថាស្លូវ៉ាគីបានដាក់ឲ្យយន្តហោះចម្បាំង MiG-29 ជាច្រើនគ្រឿងចូលនិវត្តកាលពីរដូវក្តៅកន្លងមកហើយពួកវាភាគច្រើនមិនបានទាន់បំពេញប្រតិបត្តិការណាមួយនៅឡើយ ប៉ុន្តែក្រោយការប្រកាសយន្តហោះចម្បាំងចំនួន១០គ្រឿងឲ្យអ៊ុយក្រែនបែរជាមានយន្តហោះខ្លះ មិនអាចហោះហើរបានឬត្រូវបានបំផ្លាញម៉ាស៊ីនពីខាងក្នុង។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាយន្តហោះចម្បាំង ដែលមិនអាចហោះហើរបានទាំងនោះ ទំនងជាត្រូវបានបំផ្លាញដោយវិស្វកររុស្សីដែលធ្លាប់បានធ្វើការឲ្យកងកម្លាំងស្លូវ៉ាគីមុនពេល នៃការប្រគល់យន្តហោះឲ្យអ៊ុយក្រែនតាំងតែពីឆ្នាំកន្លងទៅមកម្ល៉េះ៕...
បរទេស៖ ការលេចធ្លាយឯកសារ ដែលបានចាត់ថ្នាក់នាពេលថ្មីៗនេះ ស្តីពីផែនការសង្គ្រាមរបស់ទីក្រុងវ៉ាស៊ីនតោន នៅប្រទេសអ៊ុយក្រែន គឺបានបង្កឱ្យមានភាពចលាចល នៅក្នុងមន្ទីរប៉ង់តាហ្គោន ដោយបង្ខំឱ្យមន្ត្រីបង្កើនផ្នែកសន្តិសុខ។ នេះបើតាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់ប្រភពនានា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីលោកខាងលិចជាច្រើននាក់ ដែលត្រូវបានសម្ភាសន៍ដោយទីភ្នាក់ងារ Washington...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ថា អ៊ុយក្រែនអាចនាំចេញ ថាមពលអគ្គិសនីជាលើកដំបូង ក្នុងរយៈពេល៦ខែ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន បានងើបឡើងវិញ ពីការវាយប្រហារជាច្រើនខែរបស់រុស្ស៊ីម្តងហើយម្តងទៀត ។ គេបានដឹងថា រុស្ស៊ីបានចាប់ផ្តើមការវាយប្រហារ ដោយចេតនា និងយូរអង្វែងរបស់ខ្លួន លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនកាលពីខែតុលា ឆ្នាំ២០២៣ ។ ការវាយប្រហារបាននាំ ឱ្យមានការដាច់ចរន្តអគ្គិសនី...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ថា មេដឹកនាំអ៊ុយក្រែនបានពិភាក្សាអំពី វិធីដើម្បីការពារការបែកធ្លាយព័ត៌មានយោធាកាលពីថ្ងៃសុក្រ បន្ទាប់ពីឯកសារសម្ងាត់ដែលរៀបរាប់លម្អិត អំពីកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក និងអង្គការ NATO ដើម្បីជួយប្រទេសនេះ រៀបចំផែនការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដែលត្រូវបានគេរាយការណ៍ថា បានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ កាសែត The...
គៀវ៖ ឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច Yulia Svyrydenko បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន គ្រោងធ្វើសមាហរណកម្ម ទៅក្នុងទីផ្សារផ្ទៃក្នុងសហភាពអឺរ៉ុប មុនពេលទទួលបានសមាជិក ភាពពេញលេញ ។ លោក Svyrydenko ត្រូវបានដកស្រង់សម្តីដោយសេវាកម្មសារ ព័ត៌មាន របស់រដ្ឋាភិបាលលោកថា “គោលដៅរបស់យើង គឺធ្វើសមាហរណកម្មទៅក្នុង ទីផ្សារផ្ទៃក្នុងរបស់សហភាពអឺរ៉ុប ដោយមិនរង់ចាំការចូលជាសមាជិក សហភាពអឺរ៉ុប”...
អ៊ុយក្រែន៖ ទូរស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ថា កងកម្លាំងអ៊ុយក្រែន និងរុស្ស៊ី បានបន្តប្រយុទ្ធគ្នានៅទីក្រុង Bakhmut ដែលជាទីក្រុងភាគខាងកើតដែលបានបំផ្លិចបំផ្លាញ ដោយបានក្លាយជានិមិត្តរូបនៃការផ្គើនរបស់ក្រុងគៀវ ខណៈដែលជនស៊ីវិលចំនួន៧នាក់ត្រូវបានរាយការណ៍ថា បានសម្លាប់ដោយការវាយប្រហារដោយគ្រាប់កាំភ្លើងធំអ៊ុយក្រែននៅក្នុងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី ។ទាហានអ៊ុយក្រែននៅក្នុងលេណដ្ឋាននៅខាងក្រៅក្រុង Bakhmut បានឲ្យដឹងថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយលុកដែលរំពឹងទុកជាយូរមកហើយនៅគ្រាដែលអាកាសធាតុប្រសើរឡើងវិញ ។ នៅកន្លែងផ្សេងទៀត...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ធនាគារពិភពលោក បានទម្លាក់ការប៉ាន់ប្រមាណរបស់ខ្លួន សម្រាប់កំណើន ផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ុយក្រែន នៅឆ្នាំនេះមកត្រឹម 0ç5ភាគរយពី ៣,៣ ភាគរយ ដែលបានប៉ាន់ប្រមាណក្នុងខែមករា។ ធនាគារបានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ចំនួនសេដ្ឋកិច្ច ដែលបង្កឡើងដោយជម្លោះរុស្ស៊ី និងអ៊ុយក្រែន គឺជាកត្តាចម្បងនៅពីក្រោយការទម្លាក់ចំណាត់ថ្នាក់ នេះបើយោងតាមកាចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមវា...