ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ស្នើ​សុំ​អាវុធ​សម័យ​សូវៀត ខណៈ​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​លោក​ខាង​លិច ​មានប្រសិទ្ធិភាពតិចតួច

រូបភាពពី៖​ SPUTNIK

គៀវ៖ ខណៈដែលការវាយលុករដូវក្តៅរបស់អ៊ុយក្រែន បានបរាជ័យក្នុងការទម្លុះខ្សែការពាររបស់រុស្ស៊ី ដោយយោធារុស្ស៊ីប៉ាន់ស្មានថា ទីក្រុងគៀវ បានបាត់បង់ទាហានជាង ៤៣,០០០នាក់ និងសម្ភារៈយោធាជាង៤,៩០០គ្រឿងចាប់តាំងពីថ្ងៃទី០៤ ខែមិថុនាមក ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ថ្មីៗនេះបានអង្វរលោកខាងលិច ឱ្យបញ្ជូនកាំជ្រួចសម័យសូវៀតមកឲ្យអ៊ុយក្រែន​ ដែលជាប្រព័ន្ធប្រឆាំងយន្តហោះ។

ការពិតដែលថា ប្រធានាធិបតីអ៊ុយក្រែ នកំពុងអង្វរប្រទេសលោកខាងលិចឱ្យចូលទៅក្នុងឃ្លាំងរបស់ពួកគេហើយស្វែងរកស្តុកទុកនៃអាវុធសម័យសូវៀត សម្រាប់ការពារប្រឆាំងយន្តហោះ គឺជាសញ្ញាមួយ ដែលបង្ហាញថា ការវាយលុកជាច្រើនរបស់ទីក្រុងគៀង ត្រូវបានបរាជ័យ។​

ហេតុផលមួយក្នុងចំណោមហេតុផល សម្រាប់ភាពអសមត្ថភាពរបស់យោធាអ៊ុយក្រែន ក្នុងការបង្វែរជំនោរនៃការវាយលុកនេះ បើទោះបីជាសព្វាវុធមានតម្លៃរាប់ពាន់លានដុល្លារ ដែលជំរុញឱ្យមានសង្គ្រាមប្រូកស៊ីរបស់ណាតូ ប្រឆាំងនឹងរុស្ស៊ីក៏ដោយ គឺជាការពិតដែល ថាសព្វាវុធរបស់លោកខាងលិច មិនមានប្រសិទ្ធភាពដូច ដែលត្រូវបានលើកតម្កើងនោះទេ។ ​

នៅក្នុងការផ្លាស់ប្តូរវោហាសាស្ត្រមួយ បន្ទាប់ពីបានលើកឡើងពីការការពារដែនអាកាសអាមេរិក និងអាល្លឺម៉ង់ “ប្រកបដោយប្រសិទ្ធភាព” – Patriot និង IRIS-T រៀងៗខ្លួន និងបានផ្គត់ផ្គង់ដល់ក្រុងគៀវ ជាផ្នែកមួយនៃជំនួយយោធារបស់លោកខាងលិចដល់អ៊ុយក្រែន ប្រធានាធិបតីលោក វូឡូឌីមៀ ហ្សេឡិនស្គី ថ្មីៗនេះបានអង្វរសុំប្រព័ន្ធកាំជ្រួច​ប្រឆាំងយន្តហោះបន្ថែមទៀត ដែលលិតនៅសម័យសូវៀត​ ហើយអ៊ុយក្រែន ត្រូវការមីស៊ីលបន្ថែម បើទោះជាប្រភេទមីស៊ីចាស់ហួសសម័យក៏ដោយ ប៉ុន្តែនៅតែមានប្រសិទ្ធភាព​ប្រើប្រាស់។

លោក Andrey Koshkin បានបន្ថែមថា រឿងទីពីរដែលត្រូវចងចាំនោះគឺថា បរិមាណសព្វាវុធ ដែលផ្តល់ដោយលោកខាងលិច បានធ្លាក់ចុះឆ្ងាយពីការរំពឹងទុករបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ វាមិនមែនជារឿងចៃដន្យនោះទេ ដែលអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby បានឲ្យដឹងកាលពីនិទាឃរដូវថា សហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធាជិត ១០០ភាគរយ ដល់អ៊ុយក្រែន ដែលខ្លួនបានស្នើសុំ សម្រាប់ការវាយលុករបស់ខ្លួន ដោយបន្ថែមថាទីក្រុងវ៉ាស៊ីនតោន បានប្រគល់ស្ទើរតែទាំងអស់នៅក្នុងបញ្ជីនោះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top