ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃ២៧ មេសា ដល់៣ ឧសភាខាងមុខ កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុង សម្ពាធខ្ពស់ខ្សោយពីប៉ាស៊ីហ្វិក ជាមួយនឹងឥទ្ធិពលជ្រលងទាប រុញច្រានពីមហាសមុទ្រឥណ្ឌា ធ្វើឲ្យសីតុណ្ហភាពឡើងកៅ្ត និងមានភ្លៀងធ្លាក់ លាយឡំ ផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា...
ការឡើងកម្តៅនៅទូទាំងពិភពលោកបាននិងកំពុងបណ្តាលឱ្យកើតមានអាកាសធាតុអាក្រក់បំផុតជាញឹកញាប់ ហើយមានកម្រិតកាន់តែធ្ងន់ធ្ងរទៅទៀត។ ថ្ងៃទី ២៣ មីនាជាទិវាឧតុនិយមពិភពលោកលើកទី ៦២ ប្រធានបទឆ្នាំនេះគឺប្រកាសអាសន្នឱ្យបានឆាប់ ឆ្លើយតបឱ្យបានឆាប់។ ជានិច្ចកាល ប្រទេសចិនតែងតែឈានមុខក្នុងការកាត់បន្ថយនិងគ្រប់គ្រងហានិភ័យដែលបណ្តាលមកពីគ្រោះមហន្តរាយឧតុនិយម។ យ៉ាងណាមិញ គ្រោះមហន្តរាយឧតុនិយមមិនអាចមើលរំលងបានទេ តទៅនេះ យើងស្វែងយល់ពីគ្រោះមហន្តរាយឧតុនិយមរបស់ចិនតាមរយៈរូបភាពខាងក្រោម៖
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី៩ដល់១៥ កុម្ភៈខាងមុខនេះ តំបន់មួយចំនួនអាចនឹង មានភ្លៀងផ្គរពីតិចទៅច្រើន។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៨ កុម្ភៈស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ៩-១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានលើកឡើងថា ក្នុងសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានប្រកាសឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេសដឹងថា ចាប់ពីថ្ងៃ២៦-៣១មករា កម្ពុជាទទួលឥទ្ធិពល សម្ពាធទាបពីឥណ្ឌូនេស៊ី ក្នុងកម្រិតខ្សោយ ខណៈនៅដល់ថ្ងៃ១កុម្ភៈ ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីចិន ក្នុងកម្រិតខ្សោយដូចគ្នា ។ បើតាមក្រសួង គឺស្ថានភាពទទួលឥទ្ធិសម្ពាធ មកពីប្រទេសទាំង ២ខាងលើនេះ អាចធ្វើឲ្យកម្ពុជាមានភ្លៀង ក្នុងកម្រិតខ្សោយជាអន្លើរៗ...
តូក្យូៈ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ថា ទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA) នៅពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីការផ្ទុះភ្នំភ្លើងមុននេះនៅ Tonga (តុងហ្គា)។ ទីភ្នាក់ងារអាកាសធាតុបានព្រមានអំពីរលកយក្សស៊ូណាមិ នៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសនេះ ហើយបានជំរុញឲ្យអ្នកស្រុកជម្លៀសចេញពីតំបន់មាត់សមុទ្រ ។ រលកយក្សស៊ូណាមិត្រូវបានបង្កឡើងបន្ទាប់ពីការផ្ទុះភ្នំភ្លើងក្រោមទឹកដ៏ធំនៅក្នុងប្រទេសកោះតុងហ្គា ខាងត្បូងប៉ាស៊ីហ្វិកកាលពីថ្ងៃសៅរ៍ ។ រហូតមកដល់ពេលនេះ ផ្នែកមួយនៃកោះ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា កម្ពុជាបន្តទទួលរងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ដែលនឹងរំកិលចុះមកក្រោម គ្របដណ្តប់ផ្ទៃប្រទេស ជាមួយនឹងខ្យល់មូសុងឦសាន បក់ក្នុងល្បឿនបង្គួរ ធ្វើឲ្យសីតុណ្ហភាពអាចចុះត្រជាក់ដល់ ១៥អង្សាសេ ៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៦-១១ មករា អាចមានភ្លៀង ក្នុងកម្រិតផ្សែងក្រូច នៅតំបន់ទំនាបភាគខាងត្បូង។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នៅតែបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដល់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ប្រទេសកម្ពុជា នឹងមានអាកាសធាតុត្រជាក់ លាយឡំជាមួយនឹងខ្យល់រដូវបក់ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ។ តាមរយៈសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា នៅថ្ងៃទី២៨ ធ្នូនេះ ក្រសួងធនធានទឹក បញ្ជាក់ថា...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ចាប់ពីថ្ងៃ២១-២៧ កក្កដា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ ពីកម្រិតតិចទៅខ្លាំង ដោយលាយឡំខ្យល់កន្ត្រាក់ បក់ខ្លាំងផងដែរ ហើយលទ្ធភាព នៃជំនន់ទឹកភ្លៀង ក៏មានភាគរយខ្ពស់ដែរ នៅតំបន់មាត់សមុទ្រ ៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជាដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី០៧-១៣ ខែមេសា ឆ្នាំ២០២១តំបន់មួយចំនួន នឹងមានភ្លៀងធ្លាក់ពីខ្សោយទៅច្រើន និងសូមឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន នឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់៕